ទីផ្សារ​ដីឡូត៍អាចនឹងថមថយ ខណៈដែលទំនុកចិត្តរបស់អតិថិជនកំពុងបាត់បង់ជាបណ្តើរៗ

ភ្នំពេញ ៖ កាលពី​ប៉ុន្មានឆ្នាំមុន​ អាជីវកម្មដីឡូត៍​នៅកម្ពុជា ​ជាពិសេស​នៅតាមតំបន់​ជាយរាជធានីភ្នំពេញ​មានសកម្មភាពយ៉ាង​ផុស​ផុល ដែលធ្វើឱ្យ​អ្នកប្រកប​របរ​នេះ​រក​ប្រាក់កម្រៃ និងផល​ចំណេញបាន​យ៉ាង​ក្រាស់​ក្រែល ប៉ុន្តែមក​ដល់ពេលនេះ​ អាជីវកម្មដីឡូត៍បានថមថយគួរឱ្យកត់សម្គាល់ ខណៈ​ដែលគម្រោងដែ​លត្រូវ​បាន​ប្រជាពលរដ្ឋដែលជាអតិថិជន​ទិញ​រួចហើយ​នោះភាគច្រើននៅមិនទាន់មានកា​រអភិវឌ្ឍន៍​លេចចេញជារូបរាងអ្វីនោះឡើយ។

ជុំវិញប្រធានបទទីផ្សារដីឡូត៍នៅកម្ពុជានាពេលបច្ចុប្បន្ននេះមានទស្សនផ្សេងៗគ្នាជាច្រើនដោយក្នុងនោះមានអ្នកខ្លះនិយាយគាំទ្រដោយបង្ហាញពីជំនឿថាទីផ្សារមួយនេះនៅតែមានប្រជាប្រជាប្រិយភាព ត្បិតថាប្រជាពលរដ្ឋដែលមិនទាន់មានដីសម្រាប់សាងសង់លំនៅដ្ឋានកម្មសិទ្ធិនៅមានច្រើន ប៉ុន្តែអ្នកខ្លះទៀត​បាន​បង្ហាញ​ពីភាពអស់ទំនុកចិត្ត ហើយរំពឹងថាទីផ្សារដីឡូត៍អាចនឹងមានការធ្លាក់ចុះ ខណៈដែលមានគម្រោងជាច្រើនដែលបានទិញហើយ ប៉ុន្តែមិនអាចធ្វើផ្ទះរស់នៅ​បានសមរម្យនោះទេ​ ។

លោក លី ភារម្យ ជាកម្មករបម្រើការងារជាជាងម៉ាស៊ីននៅរោងចក្រកាត់ដេរ និងរស់នៅក្នុងផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់​ឱ្យ​ដឹងថា លោកបានទិញដីឡូត៍នៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានចម្ងាយមិនឆា្ងយប៉ុន្មានពីរាជធានីភ្នំពេញ ក្នុងគោលបំណងសាងសង់​លំនៅដ្ឋាន​ស្នាក់នៅ ប៉ុន្តែរហូតមកដល់ពេលនេះ ទោះជាបានបង់ថ្លៃដីរួចរាល់ក៏នៅតែមិនអាចសង់លំនៅដ្ឋានបាននៅឡើយ។

លោក លី ភារម្យ បានបញ្ជាក់ថា ៖   

“ខ្ញុំបានទិញដីហ្នឹងដោយបង់រំលោះក្នុងតម្លៃ៧០០០ដុល្លារក្នុងមួយឡូត៍ ទំហំ ៥ x ២០ ម៉ែត្រ ដោយសង្ឃឹមថាអាច​សាងសង់​ផ្ទះ​សមរម្យសម្រាប់រស់នៅ ប៉ុន្តែពេលនេះនៅតែមិនអាចធ្វើបាន ដោយសារតែគ្មានអ្នកណាទៅរស់នៅនោះទេ ដីនៅតែវាលធំធេង គ្មានបណ្តាញទឹក គ្មាន​បណ្តាញ​ភ្លើងអគ្គិសនី មានតែបង្គោលប៉ុណ្ណោះ។ គិតៗទៅ ដូចជាចាញ់បោកក្រុមអ្នកលក់ ដែលពួកគេបានលុយរួចហើយក៏នាំគ្នាទៅបាត់”

លោក​ Cooler Tan អ្នកអភិវឌ្ឍន៍គម្រោងដីឡូត៏​លំហែ​កាយ​​នៅខេត្តកំពត​ បានឱ្យដឹងថា អាជីវកម្ម​ដីឡូត៍​នៅ​កម្ពុ​ជា​អាច​នឹង​បាត់បង់ ​ឬកាន់តែ​បាត់បង់ជំនឿ​ពី​ប្រជាពលរដ្ឋ​ បើសិនជាអ្នកអភិវឌ្ឍន៍ដីឡូត៍មិនបាន​គិតគូរ​ពី​គុណភាព​ ហើយគិតតែពីយកប្រាក់ចំណេញហើយដើរ​ចេញ ។​

លោកបន្តថា ៖

“ការអភិវឌ្ឍ​ដីឡូត៍ដែលមានគុណភាព​គឺត្រូវ​គិតគូរ​ពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឱ្យរួច​រាល់ ដូចជា​ប្រព័ន្ធទឹក ភ្លើង ផ្លូវ និងលូ ឱ្យបានត្រឹមត្រូវ។ គិតគូរពី​ចំណីផ្លូវសម្រាប់​ទុក​អភិវឌ្ឍនៅពេល​ខាងមុខ ហើយ​នៅ​ពេល​ពលរដ្ឋ​ចូល​សង់ផ្ទះស្នាក់នៅគឺពួកគាត់នឹងមិនមាន​បញ្ហា​ទៅលើ​ប្រព័ន្ធ បង្ហូរទឹក ប្រព័ន្ធភ្លើ​ង​នោះ​ឡើយ ប៉ុន្តែបើសិនជា​ដីឡូត៍​បោះតែបង្គោល ហើយ​ប្រកា​សលក់​ជូន​ពលរដ្ឋ​ដោយមិនបានគិតគូរ​ពី​បញ្ហា​ទាំង​អស់​នេះ នៅពេលខាងមុខ​ពលរដ្ឋ​នឹងលែងទុកចិត្ត លែង​ជឿជាក់លើ​គម្រោងដីឡូត៍ ​ហើយវា​នឹង​បាត់​បង់ទីផ្សាររួម​តែម្ដង​”

លោក​ឧកញ៉ា សំ សុខនឿន ​ប្រធានសមាគម​អចលនទ្រព្យសកល (GRA) ក៏បានលើកឡើង​ផងដែរថា ការអភិវឌ្ឍ​ដី​ឡូត៍​ហាក់មិនបានធ្វើ​ឱ្យ​ចំណេញដល់​សេដ្ឋកិច្ចជាតិធំដុំ​នោះទេ ផ្ទុយទៅវិញ​វា​ធ្វើឱ្យ​មានបញ្ហា​លំបាកដល់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល​នៅពេល​អនា​គត ព្រោះការពុះដីឡូត៍ជា​ទំហំតូចៗ មាន​ច្រើន​ម្ចាស់​ គឺពិបាកដល់​អ្នកអភិវឌ្ឍន៍។

លោកឧកញ៉ា​បានបន្តថា​ ៖

“ពលរដ្ឋ​ដែល​ទិញ​ដីឡូត៍​ទាំងអស់​មិនសុទ្ធតែមានជីវភាពដូចគ្នា​ទេ ដូច្នេះ​អ្នក​មាន​លុយ​ច្រើ​ន​អាច​សង់ផ្ទះធំ អ្នកអត់សូវ​មានលទ្ធភាព​ក៏សង់​​ផ្ទះ​តូចៗទៅតាមលទ្ធភាព ដូច្នេះហើយ​វា​អាច​ធ្វើឱ្យ​តំបន់នោះក្លា​យ​ជា​​សំណង់​មិន​មានរបៀប មានតូច ​មានធំ ​ទៅតាមកម្រិតជីវភាពរបស់ម្ចាស់​ដី ឬម្ចាស់​សំណង់”

យ៉ាងណាក៏ដោយ លោកឧកញ៉ាបានជំរុញ និងលើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍គម្រោងដីឡូត៍គួរងាកទៅអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ ដែលមានលក្ខណៈស្តង់ដា​តែមួយ ឬប្រសិនបើជាគម្រោងដីឡូត៍ ក៏គួរតែបំបែក ឬពុះដីឡូត៍ដែលមានទំហំធំជាង ៥ x ២០ ម៉ែត្រ និងមានការរៀបចំជាបណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​បាន​រៀបរយ ជៀសវាងមានការរំខាន ឬប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍ស្របតាមប្លង់មេរបស់រដ្ឋាភិបាល​នៅ​ពេល​អនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង