គម្រោងអភិវឌ្ឍន៍​អចលនទ្រព្យ​ខ្នាតយក្ស​នៅខេត្តព្រះសីហនុ តម្លៃ១៦​ពាន់លានដុល្លារ​នឹង​បញ្ចប់ទាំង​ស្រុង​ក្នុងអំឡុង១០​ទៅ២០ឆ្នាំ​ខាងមុខ

ព្រះសីហនុ ៖ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ​ខ្នាតយក្ស​មួយ​របស់​ក្រុមហ៊ុន​ Prince Holding លើ​ទំហំដី​ជិត​១ពា​ន់​ហិក​តា តាមបណ្ដោយឆ្នេរ​សមុទ្រ​រាម​​គ្រោ​ងនឹង​បញ្ចប់​ទាំងស្រុង​នៅឆ្នាំ២០៣០ ទៅឆ្នាំ ២០៤០ ដែលគ​ម្រោ​ង​​​ទាំងមូល​គ្រោងនឹង​ចំណាយថវិកា​សរុប​ប្រមាណ១៦ពាន់​លានដុល្លារអាមេរិក​ ។ នេះ​បើតាមលោក​ អៀន តាន់​ អ្នកគ្រប់គ្រងទូទៅ​នៃក្រុមហ៊ុន Canopy Sands Development ដែលជា​បុត្រ​សម្ព័ន្ធរបស់​Prince Holding  និងអភិវឌ្ឍ​លើ​គម្រោង​ Bay Of Light ។

លោកបន្តថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន​បា​ន​កំពុង​អភិវឌ្ឍន៍​ដល់​ដំណាក់កាលទី​៣ហើយ​ ដោយ​កំពុង​ចាក់ដី​បំពេញ​នៅតំបន់​ដែល​ត្រូវអភិវឌ្ឍន៍។ គម្រោងនេះ​មានការអភិវឌ្ឍ​សំបូរ​បែបទៅលើ​អចលនទ្រព្យ ដូចជា ​អគារ​ខុនដូ សណ្ឋាគារ ការិយាល័យ ភោជនីយដ្ឋាន កន្លែង​កម្សាន្ត​ដែលមិនធ្លាប់មាននៅក្នុង​ប្រទេស​​កម្ពុជា ជាមួយ​នឹង​នាំយក​បទពិសោធន៍​នានា​មកជូនប្រជាពលរដ្ឋ​កម្ពុជា ។

លោកបានបញ្ជាក់ថា​ ៖

“នៅក្នុង​គម្រោង​ Bay Of Light មានការ​វិនិយោគមកពីបណ្ដាប្រទេស​ជាច្រើន​ ហើយ​នឹ​ង​អ​ភិវ​ឌ្ឍន៍ទៅតាមជំនាញ​ និងបទពិសោធន៍របស់ពួកគេ។ អ្វីដែលពិសេស​នៅក្នុងរយៈពេល​១០ទៅ​២០​ឆ្នាំ​ខាង​មុខទៀត គម្រោងរបស់យើង​នឹង​កែប្រែ​ខេត្តព្រះសីហនុ​កាន់តែ​ប្លែក និងទាក់ទាញមនុស្ស​ជុំវិញពិភពលោក​ឱ្យ​ចាប់អារម្មណ៍កម្ពុជា ជាពិសេស​នៅក្នុង​ខេត្តព្រះសីហនុ។”

លោកបន្ថែមថា ៖

“គម្រោងនេះស្ថិតនៅក្នុង​ឆ្នេរ​រាម​នៃខេត្តព្រះសីហនុ​ ​ហើយកត្តាដែល​ក្រុមហ៊ុនសម្រេចជ្រើស​រើស​យកទីតាំង​នេះ សម្រាប់អភិវឌ្ឍន៍គម្រោងដ៏ធំ​នេះ ដោយសារតែគម្រោងនេះ​នៅជិត​ព្រលា​នយន្ត​ហោះ អន្តរជាតិកងកេង នៅក្បែរ​ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ មានតំបន់សេដ្ឋកិច្ច​ពិសេស​ និង​ជាពិ​សេ​ស​​​មានផ្លូវខ្វាត់ខ្វែង​តភ្ជាប់ទៅកាន់ក្រុងព្រះសីហនុ។ ​​កាលពីក្នុងអំឡុង​កូវីដ​១៩​ គម្រោងនេះបានបង្អង់​ល្បឿន​បន្តិច ប៉ុន្តែមិនបញ្ឈប់​សកម្មភាព តែក្រោយពី​ស្ថានភាពកូវីដ​១៩​បានប្រសើរឡើងវិញ ក្រុមហ៊ុនក៏ចាប់ផ្ដើមសម្រុកការងារ​ឡើងវិញ ដើម្បីអភិវឌ្ឍន៍​ជា​បន្តបន្ទាប់។”

ឯកឧត្តម ​គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ បានមានប្រសាសន៍ថា​ នៅក្នុងវិបត្តិកូវីដ​១៩ មាន​វិនិយោគិន​មួយចំនួន​មិន​បានរត់ទៅណា ឬផ្អាក​គម្រោងអភិវឌ្ឍន៍រ​បស់ខ្លួននោះទេ។ មួយចំនួននៅតែ​បន្ត​សកម្មភាព​យ៉ាង​លំបាក ហើយក្រោយពីស្ថានភាពបានប្រសើរ​ពួកគេ​ក៏​ចាប់ផ្ដើម​សម្រុក​ជាមួយ​វិនិយោគិន​បរទេស ​និង​ក្នុង​ស្រុកជាច្រើនក៏បានចូលមកក្នុង​ខេត្តព្រះសីហនុ​ដើម្បីសិក្សា ​និងបណ្ដាក់វិនិយោគឡើងវិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​