គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាប្រភពទុនដ៏សំខាន់សម្រាប់អាជីវកម្មតូចៗ

ខេត្តកណ្តាល ៖ សម្រាប់មុខរបរលក់ដូរតូចតាចនៅតាមផ្ទះ ឬរបរលក់ចាប់ហួយមើលទៅហាក់ដូចជាមិនសូវទទួលបានចំណូលច្រើន ប៉ុន្តែវាបានជួយសម្រួលដល់ជីវភាពរបស់អាជីវករបានសមរម្យ។ ជាក់ស្តែង អ្នកស្រី ព្រីង វុធថឺន មានអាយុ ៥៣ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅក្នុងភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងកាតព្វកិច្ចចិញ្ចឹមបីបាច់កូនចំនួន ៦នាក់ ក្រោមប្រភពចំណូលពីការលក់ចាប់ហួយ និងការទ្រទ្រង់កម្ចីដើមទុនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។  

អ្នកស្រី ព្រីង វុធថឺន បានឱ្យដឹងថា ចាប់តាំងពីស្វាមីរបស់អ្នកស្រីបានទទួលមរណភាព អ្នកស្រីមានកាតព្វកិច្ចចិញ្ចឹមបីបាច់កូនចំនួន ៦នាក់ តែម្នាក់ឯង។ នៅពេលនោះ អ្នកស្រីមានជីវភាពលំបាកណាស់ ដោយត្រូវក្រោកពីព្រលឹម ដើម្បីទៅទិញបន្លែជារៀងរាល់ថ្ងៃ ដោយមធ្យោបាយជិះកង់យកមកដាក់លក់។

មកដល់ឆ្នាំ២០១១ ដោយឃើញថាការចំណាយក្នុងគ្រួសារមានការកើនឡើង អ្នកស្រីមានបំណងចង់ពង្រីកមុខរបរដើម្បីអាចទប់ទល់នឹងចំណាយ។  គ្រានោះ អ្នកស្រីក៏បានសម្រេចចិត្តប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងជាលើកទីដំបូងចំនួន ៤០០ ០០០ រៀល ដើម្បីទិញមងដាក់ត្រី និងមួយផ្នែកទៀតទិញបន្លែយកទៅលក់បន្ត។

បន្ទាប់ពីប្រើប្រាស់កម្ចីជាបន្តបន្ទាប់ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះ អ្នកស្រីបានសង្កេតឃើញថា ជីវភាពក៏ដូចជាអាជីវកម្មរបស់អ្នកស្រី កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ហេតុដូចនេះ អ្នកស្រីក៏បានសម្រចចិត្តស្នើសុំកម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដដែលជាលើកទី៥ ចំនួន ៨០០ ០០០ រៀល ដើម្បីយកទៅទិញបន្លែលក់បន្ថែមទៀត។

អ្នកស្រីបានបន្តឲ្យដឹងទៀតថា ប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកស្រីបានសន្សំប្រាក់មួយចំនួន ក្នុងគោលបំណងចង់ផ្លាស់ប្តូរមុខរបរពីការលក់ត្រី បន្លែ មកលក់ឥវ៉ាន់ចាប់ហួយវិញ។ រហូតដល់ឆ្នាំ២០១៦ អ្នកស្រីបានសម្រេចបំណងប្រាថ្នារបស់ខ្លួន ដោយការប្រើដើមទុនបន្ថែមពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះ ចំនួន ១ ២០០ ០០០ រៀល ដើម្បីទៅទិញអីវ៉ាន់ចាប់ហួយមកលក់នៅផ្ទះ។

អ្នកស្រីបានបន្តថា តាំងពីប្រកបអាជីវកម្មថ្មីមក ឃើញថាគ្រួសារអ្នកស្រីមានជីវភាពល្អប្រសើរជាងមុន ហើយអ្នកស្រីផ្ទាល់ក៏មិនចាំបាច់ក្រោកពីព្រលឹមទៅទិញបន្លែ និងត្រីដែរ។ ម្យ៉ាងវិញទៀត អ្នកស្រីមានលទ្ធភាពកែលម្អគេហដ្ឋាន និងសាងសង់តូបសម្រាប់លក់ដូរនៅមុខផ្ទះផងដែរ។ ក្នុងឆ្នាំ២០២២ អ្នកស្រីបានបន្តប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាលើកទី១៦ ចំនួន ៧៥០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទិញអីវ៉ាន់ចូលស្តុកបន្ថែមទៀត។

ដោយឡែកចំពោះបំណងប្រាថ្នាទៅថ្ងៃអនាគត អ្នកស្រីមានបំណងចង់ពង្រីកអាជីវកម្មនេះឲ្យកាន់តែធំជាងមុន ដើម្បីទុកបន្តឱ្យកូនស្រីរបស់គាត់។ ជាមួយគ្នានេះ អ្នកស្រីក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់ឱកាសដល់ដៃគូដែលជាស្រ្តី ជាពិសេសគឺស្ត្រីមេម៉ាយ ដូចរូបអ្នកស្រីជាដើម ក្នុងការប្រើប្រាស់កម្ចី ដែលអាចធ្វើឲ្យអ្នកស្រី និងក្រុមគ្រួសារមានអាជីវកម្ម និងជីវភាពសមរម្យរហូតមកដល់បច្ចុប្បន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ