សាច់គោ ជាអាហារដ៏ចាំបាច់ និងជាអាហារទូទៅបំផុតសម្រាប់មនុស្សគ្រប់គ្នានៅលើពិភពលោកយើងនេះ ប៉ុន្តែយោងតាមការស្រាវជ្រាវកន្លងមកគេរកឃើញថា ផលិតកម្មផលិតសាច់សត្វជាអាហារប្រភេទនេះ អាចធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថាន ប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។

The Global Environmental Change បានរកឃើញថា សាច់សត្វគោនៅលើទីផ្សារបច្ចុប្បន្នគឺជាមូលហេតុមួយដែលធ្វើឲ្យមានការបាត់បង់តំបន់ព្រៃឈើដល់ទៅ៤០ភាគរយដែលត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ជាទីតាំងចិញ្ចឹម និងសម្រាប់ជាកន្លែងដាំដុះស្មៅជាចំណី របស់សត្វគោទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ផលិតកម្មសម្រាប់ទាញយកសាច់គោផ្គត់ផ្គង់ទីផ្សារបានប្រើប្រាស់ធនធានទឹកដ៏ច្រើនលើសលប់ និងធ្វើឲ្យប៉ះពាល់ដោយប្រយោលទៅលើផលផ្ទះកញ្ចក់ទៀតផង។

ដោយសារមើលឃើញអំពីផលប៉ះពាល់ជាច្រើនទៅលើបរិស្ថានបែបនេះទើបធ្វើឲ្យក្រុមហ៊ុនមួយរបស់ប្រទេសអ៊ីស្រាអ៊ែល Redefine Meat បានឈានទៅដល់ការស្រាវជ្រាវរកឃើញ និងអភិវឌ្ឍបាននូវបច្ចេកវិទ្យាជាម៉ាស៊ីន 3D មួយដែលអាចធ្វើការផលិតសាច់គោសិប្បនិម្មិតសម្រាប់ប្រើប្រាស់ជំនួសឲ្យសាច់គោធម្មជាតិបានយ៉ាងមានប្រសិទ្ធភាព និងមានអត្ថប្រយោជន៍ប្រយោជន៍ ដែលអាចជួយទ្រទ្រង់សុខភាពរាងកាយមនុស្សដែលជាអ្នកទទួលទាន ហើយថែមទាំងអាចចូលរួមជួយដល់ការគាំទ្រកំណើនសេដ្ឋកិច្ចជាសកលទៀតផង។

គួរកត់សម្គាល់ផងដែរថា សាច់គោសិប្បនិម្មិតត្រូវបានផលិតឡើងចេញពីម៉ាស៊ីន 3D ដ៏អស្ចារ្យដែលបំពាក់បច្ចេកវិទ្យា AI និង Machine Learing ដែលវាបានធ្វើឲ្យសាច់គោប្រភេទនេះមានរូបរាង និងទ្រង់ទ្រាយដូច១០០ភាគរយទៅនឹងសាច់គោមែនទែន ខណៈដែលវាត្រូវបានបង្កើតឡើងពីសារធាតុធម្មជាតិមានគុណប្រយោជន៍ជាច្រើន ដូចជា សណ្តែកសៀងដែលសម្បូរដោយប្រូតេអ៊ីន មើមរុក្ខជាតិ beetroot បូកបញ្ចូលជាមួយនឹងតំបែរដែលសម្បូរទៅដោយសារជាតិអាហារូបត្ថម្ភ ព្រមទាំងប្រេងដូងផងដែរ។
នៅក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុន Redefine Meat បានធ្វើការរំពឹងទុក និងជឿជាក់យ៉ាងមុតម៉ាំថា សាច់គោសិប្បនិម្មិតទាំងនេះនឹងអាចផ្គត់ផ្គង់នៅតាមទីផ្សារ បណ្តាភោជនីយដ្ឋានរាប់ពាន់កន្លែងនៅលើពិភពលោក ខណៈដែលក្រុមហ៊ុនក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់យកចំណែកទីផ្សារសាច់សិប្បនិម្មិត (alternative meat market) ដែលនឹងអាចកើនទំហំរហូតទៅដល់ ១៤០ពាន់លានដុល្លារនៅឆ្នាំ២០២៩ខាងមុខនេះ ឬស្មើទៅនឹង១០ភាគរយនៃការប្រើប្រាស់សាច់ប្រចាំថ្ងៃរបស់ទីផ្សារពិភពលោក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content