តម្លៃប្រេងហក់ឡើងថ្លៃជាង ៥% បន្ទាប់ពីអាម៉េរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនផ្គត់ផ្គង់ធំៗរបស់រុស្ស៊ី

បរទេស៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ តម្លៃប្រេងសកលបានហក់ឡើងថ្លៃជាង ៥% បន្ទាប់ពីសហរដ្ឋអាម៉េរិកបានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនផ្គត់ផ្គង់ធំៗរបស់រុស្ស៊ី រួមមាន Rosneft និង Lukoil ពាក់ព័ន្ធនឹងសង្គ្រាមជាមួយនឹងអ៊ុយក្រែន។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ។

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ៥,៤% ឬ មានតម្លៃ ៦៥,៩៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ៥,៦% ឬ មានតម្លៃ ៦១,៧៩ ដុល្លារក្នុងមួយបារ៉ែល។ ការឡើងថ្លៃតម្លៃប្រេងទាំងពីរ គឺជាការកើនឡើងក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីខែមិថុនា។ បន្ថែមពីលើការឡើងថ្លៃនៃតម្លៃប្រេងឆៅ តម្លៃប្រេងម៉ាស៊ូតរបស់អាម៉េរិកបានកើនឡើងជិត ៧% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤។

សេដ្ឋវិទូបានព្យាករណ៍ថា ការប្រកាសដាក់ទណ្ឌកម្មដោយសហរដ្ឋអាម៉េរិកលើក្រុមហ៊ុនរុស្ស៊ី Rosneft និង Lukoil គឺជាការកំណត់គោលដៅលើវិស័យថាមពលរបស់រុស្ស៊ី ហើយអាចបណ្តាលឲ្យទីផ្សារប្រេងពិភពលោកមានឱនភាពនៅឆ្នាំក្រោយ។ នៅក្នុងឆ្នាំ២០២៤ រុស្ស៊ី គឺជាប្រទេសផលិតប្រេងឆៅធំបំផុតទី២ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក។

លោក Ole Hansen អ្នកវិភាគនៅធនាគារ Saxo Bank បានលើកឡើងថា ការដាក់ទណ្ឌកម្មរបស់អាម៉េរិកមានន័យថា រោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសចិន និងឥណ្ឌា ដែលជាអ្នកទិញប្រេងធំរបស់រុស្ស៊ី នឹងត្រូវស្វែងរកអ្នកផ្គត់ផ្គង់ជំនួស ដើម្បីជៀសវាងការដកចេញពីប្រព័ន្ធធនាគារលោកខាងលិច។ លើសពីនេះ ក្រុមហ៊ុនប្រេងធំៗរបស់ចិនបានផ្អាកការទិញប្រេងពីរុស្ស៊ី ជាពិសេសពីក្រុមហ៊ុន Rosneft និង Lukoil។ យ៉ាងណាក៏ដោយ សហរដ្ឋ​អាម៉េរិក​បានអះអាងពីការ​​ត្រៀម​ខ្លួនក្នុងការចាត់​វិធានការ​បន្ថែម​ទៀតលើរុស្ស៊ី ខណៈ​រដ្ឋបាលលោក Trump បានព្យាយាម​អំពាវនាវជាច្រើនលើក​ឱ្យទី​ក្រុង​ម៉ូស្គូ​យល់ព្រម​ភ្លាមៗ​ចំពោះ​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន។

កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Rosneft និង Lukoil ខណៈដែលសហភាពអឺរ៉ុបបានអនុម័តទណ្ឌកម្មជុំទី១៩ ប្រឆាំងនឹងរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុបក៏បានបញ្ចូលក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនចំនួន២ ទៅក្នុងបញ្ជីទណ្ឌកម្មផងដែរ។

លោក Giovanni Staunovo អ្នកវិភាគរបស់ UBS បានលើកឡើងថា ផលប៉ះពាល់នៃការដាក់ទណ្ឌកម្មលើទីផ្សារប្រេងនឹងអាស្រ័យលើរបៀបដែលឥណ្ឌាឆ្លើយតបទៅបញ្ហានេះផងដែរ ខណៈដែលរុស្ស៊ីបន្តស្វែងរកអ្នកទិញជំនួសដោយសារឥណ្ឌាបានក្លាយជាអ្នកទិញដ៏ធំបំផុតចាប់តាំងពីមានសង្គ្រាម។

យ៉ាងណាមិញ​ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បង្ហាញភាពជឿជាក់ថា វានឹងត្រូវការពេលវេលាសម្រាប់ទីផ្សារពិភពលោកក្នុងការជំនួសប្រេងរបស់រុស្ស៊ី។ លោកបានលើកឡើងថា ការដាក់ទណ្ឌកម្មផ្សេងៗរបស់អាម៉េរិក និងសហភាពអឺរ៉ុបរហូតមកដល់ពេលនេះ គឺមិនមានឥទ្ធិពលលើសមត្ថភាពលើប្រេងស្ស៊ីនោះទេ ខណៈដែលការនាំចេញរបស់រុស្ស៊ីមានចំណែកប្រហែល ៧% នៃការផ្គត់ផ្គង់ប្រេងសរុបរបស់ពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *