មុខរបរចិញ្ចឹមចៀម ស្ដាប់ទៅហាក់ដូចជាប្លែកសម្រាប់ប្រទេសយើង ដោយសារភាគច្រើនគេចិញ្ចឹមចៀមតែនៅតំបន់ត្រជាក់។ យ៉ាងណាមិញ ក៏មានម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងបានចែករំលែកពីចំណុចសំខាន់ៗ ក៏ដូចជាភាពខុសគ្នានៃប្រភេទចៀមដល់បងប្អូនកសិករដើម្បីទុកជាចំណេះដឹងមូលដ្ឋានផងដែរ។

លោក ជៀន ចាន់ធាវ ហៅ ចាន់ធា ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងស្ថិតនៅស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ ដែលមានចិញ្ចឹមគោយកសាច់ គោពូជ ចៀម និងកែច្នៃចំណីសត្វផងដែរ។ ចំពោះការចិញ្ចឹមចៀមនេះផ្ទាល់តែម្ដង លោកថាមានភាពងាយស្រួល ហើយលោកក៏បានធ្វើការពង្រីកការចិញ្ចឹមជាបន្តបន្ទាប់។

លោកបានបញ្ជាក់ថា ៖
“ខ្ញុំចិញ្ចឹមចៀមដំបូងតែ១១ក្បាលប៉ុណ្ណោះ ប៉ុន្តែក្រោយពីការចិញ្ចឹមបាន ២-៣ខែ ខ្ញុំបានក៏បានទិញបន្ថែមទៀតរហូតដល់៥០ក្បាល ហើយធ្វើការចិញ្ចឹម និងលក់ចេញជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននៅសល់ប្រមាណ ៣០ក្បាលប៉ុណ្ណោះ ហើយចៀមវាងាយស្រួលចិញ្ចឹម មានទីផ្សារល្អ ជាពិសេសគឺការបញ្ជាទិញពីហាង ឬភោជនីយដ្ឋាននានា”

តាមរយៈបទពិសោធក្នុងការចិញ្ចឹមចៀមប្រមាណជាង ១ឆ្នាំមកនេះ ម្ចាស់កសិដ្ឋានខាងលើបានចែករំលែកពីចំណុចសំខាន់ៗនៃការចិញ្ចឹមនិងថែទាំសត្វចៀមដូចខាងក្រោម៖
- ការជ្រើសរើសពូជ៖ សត្វចៀមមានច្រើនប្រភេទទាំងចៀមយកសត្វ និងយករោម តែសម្រាប់អាកាសធាតុនៅប្រទេសកម្ពុជាយើងឃើញថាប្រភេទចៀមយកសាច់គឺអំណោយផលជាងទាំងការចិញ្ចឹម និងទីផ្សារ។ ជាក់ស្ដែងដូចជាលោក ចាន់ធា ផ្ទាល់នៅកសិដ្ឋានរបស់លោកមានចិញ្ចឹមចៀមយកសាច់៣ប្រភេទគឺ ពួកអត់រោម ពួកមានរោមតែកន្ទុយខ្លី និងពួកមានរោមហើយកន្ទុយវែង។
- ចំណុចត្រូវប្រុងប្រយ័ត្ន៖ សម្រាប់ការចិញ្ចឹមចៀមដោយលែងនៅតាមទីវាល គឺត្រូវចៀសវាងតំបន់ណាដែលមានសត្វដូចជាឃ្មុំ ខ្ទួយ ឆ្កែ ជាដើមដែលអាចទិចឬខាំចៀមធ្វើឱ្យវាឈឺ ឬអាចងាប់។ មួយវិញទៀតគឺ ប្រុងប្រយ័ត្នចំពោះតំបន់ណាដែលគេបាញ់ថ្នាំស្មៅហើយ នៅពេលចៀមស៊ីស្មៅនោះអាចនឹងពុល។
- ចំណី៖ ចំណីរបស់ចៀមគឺស្មៅ ដូច្នេះមុននឹងចាប់ផ្ដើមចិញ្ចឹម យើងគួរដាំស្មៅជាមុនសិន ឬក៏ដីរបស់យើងមានស្មៅដុះច្រើនស្រាប់ហើយគឺអាចយកចៀមមកដាក់បាន។
- ប្រភេទទ្រុង៖ ចំពោះកន្លែងរស់នៅរបស់ចៀម យើងអាចរៀបចំជាក្រោល ឬក៏ទ្រុង ដែលយើងអាចធ្វើបាន ២របៀបគឺ ទ្រុងផ្ទាល់ដី និងផុតពីដី។ តាមបទពិសោធរបស់លោក ចាន់ធាផ្ទាល់ លោករៀបរាប់ថា ការធ្វើទ្រុងផុតពីដីគឺប្រសើរជាងដោយសារ កាលណាយើងចិញ្ចឹមផ្ទាល់ដីនៅពេលមានភ្លៀង ឬក៏អាកាសធាតុត្រជាក់ធ្វើឱ្យចៀមងាយឆ្លងជំងឺជាងនៅលើទ្រុង។
- ការរៀបចំទ្រុង៖ សម្រាប់ការរៀបចំទ្រុងផុតពីដី គឺយើងអាចធ្វើជាលក្ខណៈសាមញ្ញៗ ដោយគ្រាន់តែប្រក់ដំបូល និងរនាំងការពារភ្លៀងសាច ហើយបាតក្រោមធ្វើជារនាបដោយទុកប្រលោះប្រមមាណ ១.៥ សង់ទីម៉ែត្រជាការស្រេច។
សម្រាប់បងប្អូនកសិករដែលចង់ចាប់ផ្ដើមចិញ្ចឹមចៀម លោកចាន់ធា បានឱ្យជាមតិយោបល់ថា ទីមួយគឺគួរសិក្សាស្វែងយល់ពីចៀម ស្គាល់ពីរបៀបរបររបស់ចៀមតាំងពីការរស់នៅ ក៏ដូចជាការឱ្យចំណីចៀម។ ទីពីរគឺ ការត្រៀមចំណីដូចជាស្មៅ និងប្រភពទឹកស្អាតសម្រាប់ចៀមផឹក ចុងក្រោយគឺការរស់នៅរបស់ចៀម ដូចជាការសាងសង់ក្រោលដូចដែលបានរៀបរាប់ខាងលើនេះ។
ក្រៅពីចំណេះដឹងអំពីចៀម បងប្អូនកសិករយើងក៏ត្រូវត្រៀមនូវថវិកាបម្រុងទុកសម្រាប់ថ្នាំបំប៉ន ក៏ដូចជាដោះស្រាយនៅពេលចៀមឈឺផងដែរ។ ជាចុងក្រោយ ម្ចាស់កសិដ្ឋានខាងលើ ក៏សូមសំណូមពរដល់កសិករដែរថា ជាការចាប់ផ្ដើមចិញ្ចឹមគួរសាកល្បងត្រឹម ៤-៥ក្បាលសិនបានហើយ លុះដល់ពេលណាដែលយើងច្បាស់ក្នុងការចិញ្ចឹមនិងមើលថែហើយចាំដាក់ច្រើនក្បាល ចៀសវាងជួបហានិភ័យធ្វើឱ្យខាតបង់ច្រើន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content