CODINGATE

10:01 នាទី |  Added: 19.01.2022 |  0 views

Description

ពីអាជីវកម្មបច្ចេកវិទ្យាដែលសូម្បីតែកុំព្យូទ័រប្រើក៏គ្មានផងនោះ សហគ្រិនមួយរូបបានប្រើប្រាស់យុទ្ធសាស្រ្តស្នាដៃដោះដូរជាមួយ Laptop (Skill Exchange laptop) ជំរុញបុគ្គលិកឱ្យទទួលបានទាំងកុំព្យូទ័រប្រើប្រាស់ដោយមិនចំណាយថវិកាទិញ និងទទួលបានទាំងលទ្ធផលការងារ។ ក្រោយអភិវឌ្ឍអស់រយៈពេល ៨ឆ្នាំ បច្ចុប្បន្ននេះក្រុមហ៊ុន Codingate ក្លាយជាស្ថាប័នច្នៃប្រឌិតដែលទទួលបានការទទួលស្គាល់ទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិលើសេវាកម្មបច្ចេកវិទ្យា។

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។