E&M

11:38 នាទី |  Added: 19.01.2022 |  0 views

Description

ម៉ាកសញ្ញា ឬឈ្មោះ អាជីវកម្មជាដំណាក់កាលដំបូងបង្អស់ ដែលសហគ្រិនគ្រប់វិស័យមិនគួរមើលរំលង ប៉ុន្តែ សំនួរសួរថា ម៉ាកសញ្ញាបង្កើតខ្លួនឯង ឬ ទិញសិទ្ធិពីគេ មួយណាមានអាទិភាពជាង ? E&M ឈ្មោះអាជីវកម្មមួយផ្គុំដោយឈ្មោះកូនប្រុសស្រី ដែលសហគ្រិនស្រ្តីម្នាក់តាំងចិត្ត ថា ពេលណាមានឧបសគ្គក្នុងអាជីវកម្ម ឈ្មោះកូនៗនឹងជា ក្តីសង្ឃឹមឱ្យបន្តដំណើរទៅមុខបាន។

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។