វីភី ផ្ទះចល័ត

9:48 នាទី |  Added: 25.01.2022 |  0 views

Description

ពាក្យចាស់លោកពោលថា ស៊ូចង្អៀតផ្ទះ កុំឲ្យចង្អៀតចិត្ត ដូច្នេះមិនថាទំហំផ្ទះប៉ុណ្ណា រស់នៅឯណា ឬ ចល័តនៅទីណា ជាមួយមនុស្សជាទីស្រលាញ់ សុទ្ធតែ បង្កប់នូវសុភមង្គលពិតប្រាកដ។លោកស្រី ដួង សុផាវី សហគ្រិនស្រ្តី នៃវីភីផ្ទះចល័ត ពិតជាចង់សាងសង់ផ្ទះទាំងនោះជូនប្រជាជនកម្ពុជា កាន់តែច្រើនជាមួយតម្លៃសមរម្យ និង ចល័តបានគ្រប់ទីកន្លែងដែលអ្នកប្រាថ្នា។

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។