Description
ការចិញ្ចឹមទា ជាមុខរបរពេញនិយមមួយសម្រាប់ប្រជាកសិករ នៅតំបន់ទីជនបទ តែទាប្រភេទស្រុកស្រែទាំងនេះ ហាក់មិនសូវមានទីផ្សារទូលំទូលាយនៅឡើយទេ។ ដោយសារបញ្ហានេះ សហគ្រិនមួយរូប បានសម្រេចចិត្តទទួលទិញទាពីតំបន់ពីរ គឺខេត្តតាកែវ និងកំពត ដើម្បីច្នៃជាទាអាំងច្រើនរសជាតិដើម្បីផ្គត់ផ្គង់ទីផ្សារទាឱ្យកាន់តែទូលំទូលាយ។ ជាងនេះទៅទៀត លោកមានមហិច្ចតាចង់លក់សិទ្ធិអាជីវកម្ម ឲ្យបាន ១០០សាខា នៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗនេះ។

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content