Description
បើមានសំណួរមួយសួរថា ជាច្រើនឆ្នាំទៅមុនទៀត តើអ្នកចង់បន្សល់អ្វីទុកជាស្នាដៃ? ចម្លើយមួយដែលសហគ្រិនស្រ្តីម្នាក់តែងទន្ទេញក្នុងចិត្ត គឺបង្កើតផលិតផលក្នុងស្រុកមួយដែលផ្តល់ផលប្រយោជន៍ជារួមដល់ប្រជាជនខ្មែរប្រកបគុណភាពខ្ពស់ និងជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ។ បើទោះបីជាអាជីវកម្មនេះបានដំណើរការក្នុងទីផ្សារអស់រយៈពេល៩ ឆ្នាំមកហើយក្តី ម្ចាស់សហគ្រាសតែងសម្រៃថាអនាគតទៅ OKA នឹងក្លាយជាជម្រើសទីមួយរបស់ប្រជាជនខ្មែរដែលផ្គត់ផ្គង់លើ ផលិតផលក្នុងផ្ទះ និងប្រើប្រាស់លើរាងកាយ។

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content