ពោធិ៍សាត់ ៖ ក្រូចឆ្មារ ជាដំណាំមួយប្រភេទដែលត្រូវបានគេដាំដុះបំណងយកផ្លែរបស់វាដែលមានរសជាតិជូរ ហើយអាចយកទៅប្រើប្រាស់សម្រាប់ជាគ្រឿងរសជាតិម្ហូបអាហារ ឬធ្វើជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងៗ ហើយក៏អាចយកទៅប្រើជាវត្ថុធាតុដើមសម្រាប់ថែរក្សាសម្រស់ផងដែរ។ អាស្រ័យដោយមានអត្ថប្រយោជន៍យ៉ាងច្រើនបែបនេះ ផ្លែក្រូចឆ្មារបានក្លាយជាកសិផលដែលមានតម្រូវការទីផ្សារខ្ពស់ និងមានតម្លៃថ្លៃគ្រប់ខែ គ្រប់រដូវ។

ជាសហគមន៍មួយដែលមានផ្គត់ផ្គង់នូវកសិផលធម្មជាតិក្នុងស្រុកជាច្រើនមុខសរុបប្រមាណ ៤០ប្រភេទ ដែលភាគច្រើនជាទិន្នផលដែលដាំដុះឡើងដោយប្រជាកសិករស្ថិតនៅក្នុងសហគមន៍មោលីបន្លែផ្លែឈើត្រីសាច់សហគមន៍ខេត្តពោធិ៍សាត់ផ្ទាល់ បច្ចុប្បន្ននេះ បាន និងកំពុងបន្តយកចិត្តទុកដាក់ក្នុងការជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករក្នុងសហគមន៍បង្កើនទិន្នផលនៃផ្លែក្រូចឆ្មារឱ្យបានកាន់តែច្រើនតាមដែលអាចមានលទ្ធភាពធ្វើទៅបាន និងប្រកបដោយគុណភាព ខណៈដែលតម្រូវការទីផ្សារទាំងនៅក្នុងស្រុក ក៏ដូចជាតាមបណ្តាខេត្ត/ក្រុងដទៃទៀតស្ទើរទូទាំងប្រទេសកំពុងមានការកើនឡើង។

លោក យន់ សារិន ជាអ្នកផ្ដួចផ្ដើមគំនិតក្នុងការបង្កើតសហគមន៍ខាងលើនេះ បានមានប្រសាសន៍ប្រាប់ AMS ទាក់ទងទៅនឹងដំណើរដើមទងនៃការកកើតឡើងសហគមន៍ថា ៖
“មូលហេតុដែលយើងចាប់ផ្ដើមបង្កើតសហគមន៍នេះឡើង ព្រោះទី១ យើងបានមើលឃើញពីទុក្ខលំបាករបស់ប្រជាកសិករដែលពុំមានទីផ្សារក្នុងការលក់ទិន្នផលរបស់ខ្លួនដែលធ្វើបាន ជាពិសេសផ្លែក្រូចឆ្មារតែម្ដង ខណៈដែលខ្ញុំអាចមានលទ្ធភាពក្នុងការប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយជំរុញការលក់ផលិតផលក្នុងស្រុកទៅកាន់អតិថិជនបាននៅទូទាំងប្រទេស”

លោកបន្តថា ៖
“កាលពីមុន ទិន្នផលនៃផ្លែក្រូចឆ្លារនៅក្នុងសហគមន៍ហាក់ត្រូវបានគេមើលរំលង ប៉ុន្តែបន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងទូលាយតាមបណ្តាញសង្គម ក៏ចាប់ផ្តើមមានការគាំទ្រច្រើនពីអតិថិជន ដែលក្នុងនោះភាគច្រើនជាអ្នកទទួលទិញយកទៅលក់បន្ត ហើយក្រៅពីនេះក៏មានខាងភោជនីយដ្ឋាន ហាងអាហារដ្ឋាន ភេសជ្ជៈផ្សេងៗទៀត ពោលគឺផ្គត់ផ្គង់មិនគ្រប់តាមតម្រូវកានោះទេ”
លោកបានបន្តឱ្យដឹងថា ជាទូទៅ សហគមន៍អាចមានលទ្ធភាពផ្គត់ផ្គង់បានប្រមាណ ២០០-៥០០គីឡូក្រាមប្រចាំថ្ងៃដែលបានប្រមូលទិញពីកសិករក្នុងសហគមន៍ជាង១០គ្រួសារ ដែលពួកគាត់ដាំដុះនៅលើផ្ទៃដីប្រមាណ៥ហិចតា ដោយទិន្នផលផ្លែក្រូចឆ្មារត្រូវបានចែកចេញជា២ប្រភេទ គឺប្រភេទលេខ១ មានតម្លៃ ៤ ៥០០រៀលក្នុង១គីឡូក្រាម និងប្រភេទទី២ ក្រូចដែលមានទំហំតូចៗមានតម្លៃ ៣ ៥០០រៀលក្នុង១គីឡូក្រាម។ អ្វីដែលជា ចំណុចពិសេសរបស់ផ្លែក្រូចឆ្មារពីសហគមន៍មួយនេះ គឺជាកសិផលធម្មជាតិ មិនប្រើជីគីមី គឺប្រើតែជីសរីរាង្គ ឬជីកំប៉ុស ដែលមានមន្ត្រីជំនាញចុះបង្រៀន និងណែនាំដើម្បីជំរុញឱ្យវិស័យកសិកម្មកាន់តែមានភាពប្រសើរឡើង។

គួរបញ្ជាក់ដែរថា លោក យន់ សារិន បានចាប់ផ្ដើមបង្កើតសហគមន៍មោលីបន្លែផ្លែឈើត្រីសាច់សហគមន៍ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០១៩ ដែលស្ថិតក្នុងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ១៩ ក្រោមការចំណាយដើមទុនផ្ទាល់ខ្លួនដំបូងប្រមាណ ៧០ម៉ឺនរៀល ហើយទទួលយកទិន្នផលរបស់ប្រជាកសិករក្នុងតំបន់ស្វែងរកទីផ្សារ ហើយធ្វើការបង្វិលចំណូលដែលលក់បានធ្វើជាដើមទុនបន្ថែមជាមួយកសិករ។ លុះក្រោយមក ដោយមានការជួយជ្រោមជ្រែងពីមិត្តភ័ក្ដិរស់នៅរាជធានីភ្នំពេញក្នុងការស្វែងរកទីផ្សារ លោកក៏បានជំរុញកសិករឱ្យមានការបង្កើនការដាំដុះដំណាំប្រភេទផ្សេងៗបន្ថែមទៀតរហូតលេចចេញជារូបរាងបានដូចសព្វថ្ងៃ។
យ៉ាងណាក៏ដោយ ម្ចាស់សហគមន៍វ័យក្មេងរូបនេះបានបង្ហើបពីផលលំបាកក្នុងការដឹកនាំសហគមន៍ផងដែរថា ការដាំដុះ និងបង្កើនប្រភេទកសិផលហាក់មិនមានឧបសគ្គនោះទេ ប៉ុន្តែអ្វីដែលជារឿងពិបាកបំផុតនោះត្រង់ថា ការប្រកួតប្រជែងប្រជែងជាមួយទីផ្សារកសិផលដែលនាំចូលពីប្រភពខាងក្រៅ ឬយកមកពីប្រទេសជិតខាង ដោយសារតែទិន្នផលរបស់គេមានតម្លៃទាបជាងកសិផលក្នុងស្រុក ហើយទំនោរនៃការគាំទ្ររបស់ប្រជាជនក្នុងស្រុកនៅមានកម្រិត ដូច្នេះ ក្នុងនាមលោកជាប្រធានសហគមន៍ ក៏ដូចជាអ្នកស្វែករងទីផ្សារកសិផលខ្មែរ សូមលើកទឹកចិត្តដល់ប្រជាជនក្នុងស្រុកគួរគាំទ្រផលិតផលក្នុងស្រុកដូចគ្នា ដើម្បីអាចចូលរួមធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content