AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ភ្នំពេញ៖ កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ។ នេះជាការលើកឡើងរបស់លោក Yasuto Watanabe ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

លោក Yasuto Watanabe បានលើកឡើងថា ឥទ្ធិពលនៃកត្តាប្រឈមថ្មីៗ អាចធ្វើឱ្យសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាមានភាពថមថយខ្លះៗ ប៉ុន្តែនៅតែអាចរក្សាបាននូវអត្រាកំណើនល្អ ដោយសារមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងការឆ្លើយតបគោលនយោបាយមានប្រសិទ្ធភាព។ បន្ថែមពីនេះ កម្ពុជា ក៏អាចរក្សាបានទំនុកចិត្តលើប្រព័ន្ធធនាគារ ស្ថានភាពគុណភាពឥណទាន និងការអនុវត្តវិធានការមួយចំនួន ដែលទាំងអស់នេះសុទ្ធតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច។

លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យថាមពល គឺផ្តោតលើប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងថាមពលស្អាត ដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងតម្លៃប្រេងឥន្ធនៈ។ បន្ថែមលើនេះ ការពង្រីកឥណទានដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងការលើកកម្ពស់​សេវាហិរញ្ញវត្ថុប្រកបដោយចីរភាពគឺជាចំណុចអាទិភាព។

សូមជម្រាបថា តាមរយៈទស្សនវិស័យសេដ្ឋកិច្ចតំបន់អាស៊ាន+៣ របស់ AMRO កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងត្រឹម ៤,៩ ភាគរយ ជាមួយនឹងអត្រាអតិផរណា ២,៩ ភាគរយនៅឆ្នាំ២០២៦ ដោយសារភាពមិនប្រាកដប្រជាពីខាងក្រៅដែលអាចជះឥទ្ធិពលដល់សន្ទុះកំណើនសេដ្ឋកិច្ច។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់នៅក្នុងសារលិខិតអបអរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ថា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ដែលត្រូវបានស្ថាប័នជាតិ និងអន្តរជាតិ ធ្វើការព្យាករថា​នឹងមានភាពរឹងមាំ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីភាពធន់ និងម្ចាស់ការនៃសេដ្ឋកិច្ចជាតិ បើទោះបីជាត្រូវប្រឈមមុខនឹងឥទ្ធិពលអវិជ្ជមានពីការប្រែប្រួលភូមិសាស្ត្រនយោបាយ និងវិបត្តិថាម​ពលសកលក៏ដោយ។

សម្ដេចធិបតី បានអះអាងថា៖

«ទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជានៃវិបត្តិសកល ក៏ដូចជាការរំលោភបំពានពីប្រទេសជិតខាងក្តី សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស និងបន្តស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ច និងនយោបាយទាំងក្នុងតំបន់ និងសកលលោក»។

គួរកត់សម្គាល់ដែរថា​​ នៅក្នុងរយៈពេល២ខែឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគផ្ទាល់ពីបរទេសរហូតដល់ ១០៥គម្រោង ជាមួយទុនវិនិយោគសរុបជិត១ពាន់លានដុល្លារអាម៉េរិក។ ការអនុ​ម័តគម្រោងថ្មីៗជាបន្តបន្ទាប់នេះបានជំរុញឱ្យចំនួនសហគ្រាស ក្រុមហ៊ុន និងរោងចក្រនៅកម្ពុជាកើនដល់ជាង ៤៧ ០០០ទីតាំងគិតត្រឹមត្រីមាសទី១ ដែលកំពុងផ្ដល់ដង្ហើមសេដ្ឋកិច្ច និងការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ ២,៣លាននាក់។ យ៉ាងណាមិញ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនៅតែបន្តរក្សាការព្យាករវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា បើទោះជាវិបត្តិប្រេងឥន្ធនៈបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាក៏ដោយ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងកម្រិតវិជ្ជមាន ៤,៥% សម្រាប់ឆ្នាំ២០២៦ ប្រសិនបើផលរំខានពីបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាទៅលើទីផ្សារសកលមិនអូសបន្លាយពេលយូរ។ ការព្យាករនេះ ផ្អែកលើការងើបឡើងវិញនៃវិស័យសេវាកម្ម និងឧស្សាហកម្មមិនមែនកាត់ដេរ។ ដោយឡែក ធនាគារពិភពលោក (World Bank) បានទម្លាក់ការព្យាករសេដ្ឋកិច្ចកម្ពុជាបន្តិច ពី ៤,៣% មកនៅត្រឹម ៣,៩% សម្រាប់ឆ្នាំ២០២៦ ហើយរំពឹងថា នឹងងើបឡើងវិញដល់ ៤,៩% នៅឆ្នាំ២០២៧។ ការទម្លាក់ការព្យាករនេះ បណ្តាលមកពីសម្ពាធនៃតម្លៃថាមពល និងការធ្លាក់ចុះនៃអំណាចទិញពីទីផ្សារអន្តរជាតិ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអនុវត្តវិធានការកែទម្រង់មុតស្រួច ដើម្បីធានាថា នាវាសេដ្ឋកិច្ចកម្ពុជានឹងនៅតែអាចពុះពាររលកវិបត្តិ និងរក្សាបាននូវកំណើនប្រកបដោយចីរភាព។

ដោយឡែក លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB​) នៅក្នុងវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ បានលើកឡើង​ថា កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ មុនពេលមានវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជា គឺជាសេដ្ឋកិច្ចមួយដែលរីកចម្រើនលឿនបំផុត ដោយមានអត្រាកំណើនប្រចាំឆ្នាំចន្លោះពី ៥ ភាគរយ ទៅ ៧ ភាគរយ។ ក្នុងដំណាក់កាលស្តារឡើងវិញ កម្ពុជានៅតែបន្តបង្ហាញភាពរឹងមាំ ទោះបីជាមានផលរប៉ះទង្គិចពីខាងក្រៅ ដូចជា ការបិទព្រំដែន ជម្លោះអន្តរជាតិ និងការដំឡើងពន្ធពាណិជ្ជកម្មពីប្រទេសផ្សេងៗក៏ដោយ។

លោកស្រីបានបញ្ជាក់ថា៖

«ទោះបីជាមានសម្ពាធពីសេដ្ឋកិច្ចសកលក៏ដោយ ក៏កម្ពុជានៅតែត្រូវបានមើលឃើញថា ជាប្រទេសដែលមានភាពរឹងមាំ និងមានសមត្ថភាពក្នុងការឆ្លើយតបទៅនឹងវិបត្តិបានយ៉ាងល្អប្រសើរ»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *