ភ្នំពេញ ៖ មនុស្សជាច្រើនតែងគិតថា មុខរបរលក់ចាប់ហួយនៅផ្ទះ គ្រាន់តែជាអាជីវកម្មមួយតូចតាច និងមិនអាចទទួលបានចំណេញច្រើននោះទេ ប៉ុន្តែប្រសិនបើអ្នករកស៊ីមុខរបរនេះមានការគ្រប់គ្រងទៅលើប្រាក់ចំណូលដែលបានពីការលក់ និងខ្ទង់ចំណាយទៅលើថ្លៃដើមបានត្រឹមត្រូវ នោះវាអាចក្លាយប្រភពចំណូលមួយបន្ថែម និងជួយលើកកម្ពស់ជីវភាពគ្រួសារបានយ៉ាងប្រសើរ។

អ្នកស្រី វ៉ាន់ នី ជាប្រជាពលរដ្ឋរស់នៅភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រកបមុខរបរលក់អីវ៉ាន់ចាប់ហួយបន្តិចបន្តួចនៅផ្ទះរបស់ខ្លួន (ក្នុងបុរីពិភពថ្មី) ដើម្បីអាចជួយបង្កើនចំណូលជួយដល់គ្រួសារ ដែលយ៉ាងហោចណាស់ក៏អាចទប់ទល់នឹងការចំណាយទៅលើម្ហូបអាហារប្រចាំថ្ងៃ ប្រសើរជាងការទុកពេលវេលាទំនេរឥតប្រយោជន៍។
សម្រាប់អាជីវកម្មខ្នាតតូចជាលក្ខណៈគ្រួសាររបស់អ្នកស្រី វ៉ាន់នី ដែលកំពុងដាក់លក់នៅនឹងផ្ទះរួមមានទំនិញ និងផលិតផលចម្រុះដែលភាគច្រើនជាផលិតផលដែលមានតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ដូចជាគ្រឿងទេស ខ្ទឹមស ស្ករ អំបិល ប៊ីចេង ទឹកត្រី ទឹស៊ីអ៊ីវ ប្រេងខ្យង ប្រេងឆា សាប៊ូបោកសម្លៀកបំពាក់ ទឹកក្រអូប ថ្នាំដុសធ្មេញ មី ត្រីខកំប៉ុង រួមជាមួយនឹងផលិតផលផ្សេងៗមួយចំនួនទៀត។
អ្នកស្រីបានលើកឡើងថា ៖
“មុខទំនិញទាំងអស់នេះ ខ្ញុំទិញយកមកពីផ្សារសម្រាប់ដាក់លក់បន្តយកចំណេញក្បាលកាក់តិចតួច ខណៈដែលដើមទុនដំបូងខ្ញុំចំណាយអស់ប្រមាណជាង៥០០ដុល្លារតែប៉ុណ្ណោះ។ វាមិនចំណេញច្រើនទេ ហើយក៏មិនអាចក្លាយជាអ្នកមានដោយសារតែមុខរបរនេះដែរ ប៉ុន្តែយ៉ាងហោចណាស់វាអាចជួយដោះស្រាយថ្លៃម្ហូបអាហារប្រចាំថ្ងៃបានខ្លះដែរ ជៀសវាងទុកពេលទំនេរ”
អ្នកស្រី នី បានលើកឡើងថា ៖
“មិនថាការប្រកបមុខរបរ ឬអាជីវម្មធំតូចនោះទេ ការគ្រប់គ្រងលុយកាក់ពិតជាសំខាន់ណាស់ សូម្បីតែអាជីវកម្មតូចតាចដោយការរលក់អីវ៉ាន់ចាប់ហួយនៅផ្ទះដែលមិនតម្រូវចំណាយទៅលើការជួលទីតាំងក៏ដោយ ព្រោះថា បើសិនមិនមានគ្រប់គ្រងទៅលើប្រាក់ចំណូលពីការលក់ និងខ្ទង់ចំណាយទៅលើការទិញទំនិញមកបំពេញបន្ថែមឱ្យបានត្រឹមត្រូវនោះទេ ភាពខាតបង់អាចនឹងកើតមានឡើងដោយមិនដឹងខ្លួនជាមិនខាន ដូច្នេះខ្ញុំតែងតែតាមដាន និងមានការកត់ត្រាក្នុងបញ្ជីលុយកាក់បានច្បាស់លាស់ ចៀសវាងការដកលុយចាយខុសខ្ទង់”

អ្នកស្រីបានបន្តថា ៖
“មុខរបរនេះ ទោះបីជាមើលទៅជារបរតូចតាច និងមិនសូវជាល្អមើលក៏ពិតមែន ប៉ុន្តែវាអាចរកចំណូលបានច្រើនជាងអ្នកធ្វើការនៅរោងចក្រទៅទៀត។ ឧទាហរណ៍ថា អ្នកធ្វើការរោងចក្ររកចំណូលបានជាមធ្យម ៥-៧ ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែមុខរបរលក់ដូរនៅផ្ទះនេះ ក៏អាចរកចំណូល និងទទួលបានចំណេញលើសពី ៧ ដុល្លារក្នុងមួយថ្ងៃ ដូច្នេះអាចនិយាយបានថា មុខរបរតូចតាចនេះអាចរកបានច្រើនជាងអ្នកធ្វើការរោងចក្រមួយចំនួនផងដែរ”
យ៉ាងណាក៏ដោយ អ្នកស្រី វ៉ាន់ នី បានបញ្ជាក់ឱ្យដឹងផងដែរថា ទោះជាយ៉ាងណា អាជីវកម្មមួយនេះមិនមែនជាចំណូលស្នូលប្រចាំគ្រួសារនោះទេ ត្បិតគ្រួសាររបស់អ្នកស្រី(ប្ដី)បម្រើការងារជាជាងជំនាញផ្នែកសំណង់ និងមានកូនស្រីម្នាក់បម្រើការងារជាបុគ្គលិកក្រុមហ៊ុនឯកជនដែលទទួលបានចំណូលប្រចាំខែច្រើនគួរសម។
គួរកត់សម្គាល់ផងដែរថា ពាក់ព័ន្ធទៅនឹងការប្រកបមុខរបរ ឬកិច្ចដំណើរការអាជីវកម្មគ្រប់ប្រភេទ ការមានចំណេះដឹងទៅលើហិរញ្ញវត្ថុពិតជាមានសារសំខាន់បំផុត ដើម្បីអាចវាយតម្លៃទៅលើលទ្ធផលដែលទទួលបាន និងការវិវឌ្ឍរបស់អាជីវកម្ម ព្រោះចរន្តនៃហិរញ្ញវត្ថុប្រៀបដូចទៅនឹងដង្ហើមរនៃអាជីវកម្មយ៉ាងដូច្នោះ ។
ដោយឡែក ចំពោះប្រភេទអាជីវកម្មតូចៗ ភាគច្រើនម្ចាស់អាជីវកម្មទទួលបន្ទុកផ្ទាល់លើផ្នែកហិរញ្ញវត្ថុ ដូច្នេះម្ចាស់អាជីវកម្មគួរមានការកត់ត្រាជាប្រចាំ ឬរបាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋានទាំង ៥ ដូចជា ១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (Balance Sheet) ២. របាយការណ៍ចំណូល (Income statement) ៣. របាយការណ៍រំហូរសាច់ប្រាក់ (Cash flow statement) ៤. របាយការណ៍នៃគណនីទទួលប្រាក់ (Account Receivable statement) និង៥. របាយការណ៍នៃចំនួនថវិកាជាក់ស្ដែង ដើម្បីអាចដឹងច្បាស់ពីសភាពនៃអាជីវកម្ម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content