មុខរបរចិញ្ចឹមកន្ធាយ ចំណាយពេលតិច ចំណេញលុយច្រើន និងមានតម្រូវការទីផ្សារខ្ពស់

សៀមរាប ៖ កន្ធាយ ត្រូវបានគេដឹងជាទូទៅថា ជាសត្វមួយប្រភេទដែលគេអាចយកទៅចម្អិនធ្វើម្ហូបអាហារបានច្រើនមុខ មានរសជាតិឆ្ងាញ់ អាចជួយបំប៉នដល់សុខភាពអ្នកទទួលទានបានយ៉ាងប្រសើរ និងមានតម្លៃថ្លៃគួសមបើប្រៀបធៀបទៅនឹងប្រភេទសត្វទឹកសាបដទៃទៀត ខណៈដែលបច្ចុប្បន្ននេះ តម្រូវការទីផ្សារសត្វប្រភេទនេះកំពុងមានវិសាលភាពធំទូលាយគួរឱ្យកត់សម្គាល់។

លោក ហ៊ិម លីហៀង ជាម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយមួយកន្លែងស្ថិតនៅភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានមានប្រសាសន៍ឱ្យដឹងថា​ លោកបានចាប់មុខរបរជាអ្នកចិញ្ចឹមសត្វកន្ធាយនេះជាច្រើនឆ្នាំមកហើយ ដោយសារតែមានចំណូលចិត្តស្រឡាញ់ការងារបែបកសិកម្មផង និងចង់ក្លាយជាអ្នកផ្គត់ផ្គង់សត្វចិញ្ចឹមក្នុងវិស័យចំណីអាហារទ្រង់ទ្រាយជាកសិដ្ឋានតូចល្មមក្មុងស្រុកផងដែរ ជាពិសេស ក្រោយពេលសម្លឹងឃើញពីតម្រូវការទីផ្សារសត្វកន្ធាយមានភាពទូលាយ ហើយការផ្គត់ផ្គង់មានភាពខ្វះខាត។

លោកបន្ថែមថា ៖

“ទីផ្សារកន្ធាយនៅពេលនេះគឺមានភាពល្អប្រសើរ ទាំងប្រភេទកន្ធាយសាច់ និងកន្ធាយពូជ ដោយសារមានបណ្តាអាហារដ្ឋាន ក៏ដូចជាភោជនីយដ្ឋានជាច្រើនបានដាក់បញ្ជូលវាទៅជាមុខម្ហូបក្នុងហាង និងធ្វើការបញ្ជាទិញជាបន្តបន្ទាប់ស្ទើរគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស ដែលសម្រាប់ម៉ូយប្រចាំរបស់កសិដ្ឋានរបស់ខ្ញុំមានមកពីខេត្តបន្ទាយមានជ័យ ក្រចេះ កំពង់ធំ បាត់ដំបង និងភ្នំពេញ ជាដើម ហើយស្ទើររាល់សប្ដាហ៍តែងតែមានហាងគេទាក់ទងមកសួរព័ត៌មាន និងចរចាតម្លៃជាហូរហែ”

ពាក់ព័ន្ធទៅនឹងតម្រូវការទីផ្សារ និងតម្លៃទូទៅត្រូវបានម្ចាស់កសិដ្ឋានរូបនេះបញ្ជាក់ប្រាក់ឱ្យដឹងថា ចំពោះតម្លៃសត្វកន្ធាយសាច់ទម្ងន់ ៥០០ក្រាម ឬកន្លះគីឡូក្រាម អាចលក់បាន ១ក្បាល ២៥ ០០០រៀល (លក់រាយ) ដែលភាគច្រើនជាបងប្អូនរស់នៅក្នុងតំបន់ជាអ្នកបញ្ជាទិញ ប៉ុន្តែសម្រាប់ការលក់បោះដុំចាប់ពី ១០គីឡូក្រាមឡើងទៅតាមការបញ្ជាទិញរបស់ហាង អាហារដ្ឋាន ឬភោជនីយដ្ឋាន អាចលក់បានក្នុងតម្លៃ ៨.៥ដុល្លារក្នុងមួយគីឡូក្រាម ។ ដោយឡែកសម្រាប់ កន្ធាយដែលមានទម្ងន់ជាង១គីឡូក្រាម អាចលក់រាយបានតម្លៃ ១ក្បាល ៦ម៉ឺនរៀល និងបោះដុំឱ្យហាងបានតម្លៃ ១១ដុល្លារ ក្នុង១គីឡូក្រាម។ ចំណែកប្រភេទកន្ធាយពូជ ឬក៏កូនកន្ធាយ ក៏អាចលក់ឱ្យអ្នកភូមិក្នុងតម្លៃ ៣០០០-៤៥០០រៀល ក្នុងមួយក្បាលផងដែរ ដើម្បីយកទៅចិញ្ចឹមបន្ត។

លោក ហ៊ិម លីហៀង បានបន្តឱ្យដឹងទៀតថា កន្ធាយជាសត្វមួយប្រភេទដែលស៊ីចំណីតិចៗ និងធំធាត់យឺត ដែលទាមទារឱ្យអ្នកចិញ្ចឹមមានភាពអត់ធ្មត់ក្នុងការចិញ្ចឹម ពោលគឺត្រូវចំណាយពេលយ៉ាងតិច៧ខែ ទើបអាចចាប់លក់បានក្នុងទម្ងន់ចាប់ពី ៦-៧ខាំ ឬកន្ធាយមួយមានទម្ងន់១គីឡូក្រាម ត្រូវចិញ្ចឹមរហូតដល់ច្រើនជាង១ឆ្នាំ ឬ១ឆ្នាំកន្លះ។

លោកបញ្ជាក់ថា ៖

“ដំបូងឡើយខ្ញុំគ្រាន់តែចិញ្ចឹមលេងដែលអាចដាក់ចំណីឱ្យនៅពេលទំនេរពីការងារប៉ុណ្ណោះ លុះពេលមានបញ្ហាកូវីដ-១៩ ខ្ញុំមានពេលច្រើន ហើយក៏ផ្ដោតលើការចិញ្ចឹមកន្ធាយសាច់ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ កសិដ្ឋានរបស់ខ្ញុំមានកន្ធាយសាច់ ២ស្រះប្រមាណ ១ ៥០០ក្បាល, មេពូជ ១ស្រះ ស្មើនឹងប្រមាណ ៥០០ក្បាល និងអាងមេពូជ១អាង មានប្រមាណ១០០ក្បាលផងដែរ។ ដោយឡែកចំពោះការចិញ្ចឹមក៏ត្រូវការការថែទាំទឹក ស្ថានភាពទឹក និងដាក់ចំណីឱ្យបានទៀងទាត់ ដោយយើងអាចប្រើចំណីទិញស្រាប់ដូចជាចំណីកង្កែបដែរ ឬក៏ចំណីត្រី ប៉ុន្តែយើងក៏អាចប្រើចំណីកែច្នៃដូចជា កូនត្រី ក្ដាម ខ្យង យកមកកិនជាមួយនឹងបន្លែដាក់ឱ្យកន្ធាយស៊ីដែលយើងអាចសន្សំសំចៃផងដែរ និងអាចបំប៉នឱ្យកន្ធាយឆាប់ធំលឿន”

ពាក់ព័ន្ធទៅនឹងបច្ចេកទេសក្នុងការចិញ្ចឹម លោក លីហៀង បានរៀនបន្តមកពីអ្នកភូមិក្បែរខាងដែលលោកទៅទិញពូជមកសាកចិញ្ចឹមលើកដំបូង​ និងស្រាវជ្រាវបន្ថែមទៀតតាមយៈប្រព័ន្ធអ៊ីនធឺណេតទាក់ទងទៅនឹងបច្ចេកទេសក្នុងការចិញ្ចឹមកន្ធាយ ហើយរហូតមកដល់ពេលបច្ចុប្បន្ន រូបលោកផ្ទាល់ក៏នៅតែបន្តការស្រាវជ្រាវពីវិធីសាស្ត្រចិញ្ចឹមបន្ថែមទៀត ព្រោះការចិញ្ចឹមកន្ធាយនេះហាក់នៅមិនទាន់មានការចងក្រងជាកម្រងតម្រានៃការចិញ្ចឹមឱ្យបានទូលំទូលាយនៅឡើយ។  

លោកបានផ្តល់ជាចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនខ្លះៗថា ចំពោះបងប្អូនដែលចង់ចិញ្ចឹមកន្ធាយ ចាំបាច់ត្រូវមានស្រះ ឬអាងដែលមានផ្ទៃក្រឡាចាប់ពី ៥០ម៉ែត្រការ៉េឡើងទៅ ហើយជម្រៅទឹកចន្លោះ ១ – ២.៥ម៉ែត្រ។ សម្រាប់ការរៀបចំអាង ត្រូវមានខ្សាច់ទ្រាប់បាតអាងជម្រៅ ១តឹក ដោយដាក់រុក្ខជាតិ៣០ភាគរយនៃផ្ទៃអាង ជាពិសេសគឺត្រូវថែទាំទឹកជារៀងរាល់ខែដោយការដាក់ថ្នាំសម្លាប់មេរោគរាល់ចុងខែម្ដង ហើយការចិញ្ចឹមកន្ធាយនេះក៏មានកត្តាប្រឈមផងដែរ ដូចជា បញ្ហាទិញពូជកន្ធាយដែលគ្មានប្រភព កង្វះខាតបច្ចេកទេស ក្រៅពីនេះក៏មានជំងឺដំបៅផ្សេងៗទៀត ដែលទាមទារឱ្យមានការយល់ដឹងពីរបៀបព្យាបាល បើមិនដូច្នោះទេកន្ធាយអាចងាប់អស់តែម្ដងក៏មាន។

សម្រាប់អនាគត លោក លីហៀង រំពឹងទុកថារបរចិញ្ចឹមកន្ធាយនឹងកើនឡើង ដោយសារតម្រូវការទាំងការលក់រាយ និងបោះដុំនៅតាមហាងកំពុងតែកើនឡើងជារឿយៗ ហើយលោកនឹងពង្រីកកសិដ្ឋានរបស់លោកឱ្យមានទំហំជាងពេលបច្ចុប្បន្នដើម្បីអាចបំពេញតម្រូវការទីផ្សារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ