អេស៊ីលីដា​​ ចុះបញ្ជីលក់​សញ្ញា​បណ្ណបន្ទាប់​បន្សំ​ជាផ្លូវការលើ​កទី២ ​ក្នុងទំហំទឹកប្រាក់​១០០លានដុល្លារអាម៉េរិក​ នៅផ្សារ​មូលប​ត្រ​កម្ពុជា​

ភ្នំពេញ ៖ ផ្សារ​មូលបត្រកម្ពុជា និងធនាគារអេស៊ីលីដា ភីអិលស៊ី​ បាន​ប្រកាស​ជាផ្លូវការចុះបញ្ជីលក់​សញ្ញាបណ្ណ​បន្ទាប់​បន្សំរបស់ធនាគារ​អេស៊ីលីដាជាលើកទី២ ​ក្នុងទំហំទឹក​ប្រាក់​ប្រមាណ៤០០ពាន់​លានរៀល ឬស្មើនឹង​ប្រមាណ ១០០លានដុល្លារអាម៉េរិក ។

​ពិធីចុះបញ្ជីលក់​សញ្ញា​បណ្ណ​បន្ទាប់​បន្សំជាផ្លូវការ​នេះ ធ្វើឡើង​នៅព្រឹកថ្ងៃទី ០៨ ខែតុលា​ ២០២៥ ក្រោមអធិប​តីភា​ពឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងជា​ប្រធានក្រុមប្រឹក្សា​នៃផ្សារ​មូ​ល​​បត្រ​កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអ​គ្គ​នា​យកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ ប្រ​តិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សា​រមូលបត្រកម្ពុជា លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិ នៃ កម្ពុជា បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ​។

នៅក្នុង​ឱកាសនោះ​លោក​បណ្ឌិត អ៊ិន ចាន់​នី ប្រធាននាយកប្រតិបត្តិធនាគារ​អេស៊ីលីដា ភីអិល​ស៊ី បានមានប្រសាសន៍ថា ការបោះផ្សាយ​សញ្ញា​បណ្ណបន្ទាប់​បន្សំនេះ នឹ​ងផ្ដល់ឱ្យ​វិនិយោគិន​ និងអតិថិជន​របស់ធនាគារនូវ​ជម្រើស​វិនិយោគមួយ​បន្ថែមទៀត​ជាមួយ​ធនាគារ​អេស៊ីលីដា ។ សញ្ញា​បណ្ណ​បន្ទាប់​បន្សំ​​នេះ គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​ទូទៅ ដែលធនាគារ​ជុំវិញពិភពលោក ព្រមទាំង​ធនាគារអេស៊ីលីដា​ បាននិងកំពុងប្រើប្រាស់ ព្រមទាំង​បានចូលរួម​ចំណែក​ក្នុងការ​ពង្រឹង និងពង្រីក​វិសាល​ភាពព្រមទាំង​ការ​បង្កើន​សក្ដានុពល​អាជីវកម្មរបស់ធនាគារ​ឱ្យកាន់តែរីក​ចម្រើន​ប្រកបដោយចីរភាព​ និង​ប្រ​សិទ្ធ​ភាពប្រកបដោយទំនុកចិត្ត​ពីអតិថិជន​និងសាធារណជន ។

ឯកឧត្តម​បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​នៃក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​បានមានប្រ​សាស​ន៍​ថា​ វិស័យមូលបត្រកម្ពុជា​បានទាក់ទាញ​និងលើកទឹកចិត្ត​ដល់​បណ្ដា​ក្រុមហ៊ុនសក្ដានុពលកាន់តែច្រើន​​​​ឱ្យ​មកចុះបញ្ជីនៅបោះផ្សាយ​លក់ភាគហ៊ុន និងសញ្ញាបណ្ណ​ក្នុងផ្សារ​មូលបត្រ​កម្ពុជា ដែលញ៉ាំង​ឱ្យវិស័យ​នេះ រីកលូតលាស់​ជាបន្ត​បន្ទាប់ រួមចំណែកអភិវឌ្ឍន៍សង្គម​ សេដ្ឋកិច្ចកម្ពុជា​តាមរយៈការ​គាំទ្រ​លើ​ក​ស្ទួយ​សហគ្រាស​ក្នុងស្រុក ធុរកិច្ច​ថ្មី និងសហគ្រិនភាព ព្រមទាំងពង្រឹង​សមត្ថភាពប្រកួត​ប្រជែង​ ក្នុងបរិការណ៍ដែលមានការ​រំលោភបំពាន​បូរណភាពទឹកដីរបស់កម្ពុជាពីសំណាក់​ប្រទេស​ថៃ។

ឯកឧត្តម​ ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​អគ្គ​នាយកនៃនិយ័តករមូល​បត្រ​កម្ពុជា បានមានប្រសាសន៍ថា​ ធនាគារអេស៊ីលីដា គឺជាធនាគារពាណិជ្ជ​ដែល​មានបណ្ដាញ​ប្រតិបត្តិការធំទូលាយ​នៅទូទាំង​ប្រទេស​កម្ពុជា​ដែលធ្លាប់​បានចុះបញ្ជី​លក់មូល​បត្រ​​កម្មសិទ្ធិជា​សាធារណៈ នៅក្នុង​ផ្សារ​មូល​បត្រ​កម្ពុជា ហើយក៏ជា​ធនាគារ​​តែមួយគត់ដែរ ដែល​បាននិងកំពុងចុះបញ្ជីលក់​ភាគហ៊ុនជា​សាធារណៈនៅក្នុងផ្សារ​មូលប​ត្រ​កម្ពុជា ។​

ឯកឧត្តម​បន្តថា ផ្សារ​មូលបត្រ​ និងវិស័យ​ធនាគារ​គឺជាអ្វីមួយដែលនឹង​បំពេញ និង​ជួយ​បំពេញគ្នា​ទៅវិញទៅមក​។ កាលណា​យើងធ្វើការ​ជាមួយ​ អ្វីដែលយើង​ទទួលបាន​នោះគឺទំនុកចិត្តពីវិនិយោគិនទាំង​ក្នុងនិង​ក្រៅប្រទេស ដោយ​ដៃគូ​នឹង​ចាប់ផ្ដើម​ចាប់អារម្មណ៍និងមានការវិនិយោគ​កាន់តែច្រើន​ ។​ជាក់ស្ដែង​ក្នុង​រយៈពេលមិនដល់មួយឆ្នាំផង ធនាគារ​អេស៊ីលីដា បានប្រមូលទុនក្នុងស្រុក​បានរហូតដល់ជាង​២០០លានដុល្លារអាមេរិក ហើយក៏សង្ឃឹមថា នៅឆ្នាំក្រោយៗ នឹងអាចប្រមូល​ទុនក្នុងស្រុកបានច្រើន​បន្ថែមទៀត ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​ផ្សារ​មូលបត្រ​កម្ពុជា​ ក៏បានមានប្រសាសន៍ផងដែរថា ទឹកប្រាក់ចំនួន​២០០លានដុល្លារ​ដែល​បានកៀរគរ​ក្នុងរយៈពេល​ប្រមាណ​១ឆ្នាំនេះ មានន័យថា​យើងកំពុងតែធ្វើដំណើរទៅរក​ការ​ប្រែក្លាយផ្សារមូលបត្រទៅជា​ប្រភពទុនមិនចេះរីង​ស្ងួត ហើយ​រំពឹងថា​នៅពេលអនាគត​ វិស័យនេះនឹងអាចជួយ​គាំទ្រ​ដល់​ម្ចាស់អាជីវកម្មក្នុងស្រុកបានរាប់ពាន់​លានដុល្លារអាម៉េរិក ។

ឯកឧត្តមបន្តថា​វិស័យ​ធនាគារ និង​វិស័យមូលបត្រ​គឺជាសរសៃឈាម ដែលត្រូវការ​គ្នាទៅវិញទៅមក ហើយបើសិនជាវិស័យទាំងពីរ ដំណើរល្អព្រមគ្នាទាំងពីរ​ នោះនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា​កាន់តែមានកំណើនខ្ពស់​ ។​

គួរ​រម្លឹកថាកាលពី​ចុងខែកុម្ភៈ ឆ្នាំ២០២៥​កន្លងទៅ ធនាគារ​អេស៊ីលីដា ភីអិលស៊ី​ ក៏បានចុះបញ្ជីលក់​សញ្ញា​បណ្ណ​បន្ទាប់​បន្សំ​នៅក្នុងផ្សារ​មូលបត្រកម្ពុជា​ក្នុងទំហំទឹកប្រាក់​ប្រមាណ ៨៦​លានដុល្លារអាមេរិក ដូច្នេះសរុបទាំង​ពីរលើក​នេះ អេស៊ីលីដា បាន​ចុះបញ្ជីលក់​សញ្ញា​បណ្ណនេះ នៅក្នុងផ្សារ​មូលបត្រ​ប្រមាណជិត​២០០លានដុល្លារអាម៉េរិក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *