ប្រធានសហគមន៍កសិករសំបូរមានជ័យបានអះអាងថា សម្រាប់ទិន្នផលស្លឹកគ្រៃដែលសហគមន៍បានផលិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទទួលបានផលល្អប្រសើរ និងស្របទៅតាមគោលដៅដែលសហគមន៍បានគ្រោងទុក បើទោះបីជាការនាំចេញស្លឹកគ្រៃរបស់សហគមន៍ទៅកាន់ទីផ្សារក្រៅស្រុកនៅមិនទាន់លេចចេញជារូបរាងក៏ដោយ។

លោក អេង ថុង ប្រធានសហគមន៍កសិករសំបូរមានជ័យ បានមានប្រសាសន៍ប្រាប់ AMS តាមរយៈទូរសព្ទថា ៖
“បច្ចុប្បន្ននេះ មិនមែនកសិករមិនចង់បានទីផ្សារនាំចេញកសិផលដែលផលិតបាននៅក្នុងសហគមន៍នោះទេ ប៉ុន្តែខាងក្រុមហ៊ុននាំចេញនៅមិនទាន់មានការឆ្លើយតបច្បាស់លាស់មកសហគមន៍នៅឡើយ ម្យ៉ាងទៀតបើមិនបាននាំចេញ យ៉ាងហោចណាស់ក៏អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ និងទទួលបានតម្លៃសមរម្យ។”

ប្រធានសហគមន៍រូបនេះបានបញ្ជាក់ថា ៖
“ទីផ្សារក្រៅប្រទេសដែលបានបញ្ជាទិញស្លឹកគ្រៃ គេចង់បានស្លឹកគ្រៃដែលមានទំហំប៉ុនមេដៃ ប្រវែង២តឹក និងឱ្យតម្លៃ ១ ៥០០រៀល ក្នុង១គីឡូក្រាម ។ តម្លៃនេះខ្ពស់ជាងទីផ្សារយើងលក់បោះដុំទាំងស្លឹកទាំងដើម ឬកាត់ស្លឹកចេញមានតម្លៃតែ ១ ០០០ – ១ ២០០រៀលប៉ុណ្ណោះ មានន័យថា យើងត្រូវប្រមូលផលស្លឹកគ្រៃដែលដាំដុះបាន ហើយជ្រើសយកក្នុងគុម្ពនីមួយៗ យកតែទំហំដែលគេត្រូវការរៀបចំឱ្យគេ។ ស្លឹកគ្រៃ១គុម្ព មានទំហំមិនប៉ុនគ្នាទាំងអស់ទេ ខ្ញុំសាកយកស្លឹកគ្រៃដែលលក់នៅទីផ្សារក្នុងស្រុក១ថង់ (១០គីឡូ ប្រវែង៤តឹក) មកជ្រើសរៀបចំសម្រាប់ទីផ្សារក្រៅស្រុកបញ្ជាទិញ យើងបង់ខាតអស់ ៤០%”

លោកបានអះអាងថា ៖
“បើគិតតាមហេតុផលសេដ្ឋកិច្ច យើងខាតបង់ដល់ទៅ៤០% ដែលពិបាកនឹងគិតដែរ ដែលយើងត្រូវការសិក្សា និងត្រូវពិភាក្សាជាមួយអ្នកបញ្ជាទិញបន្ថែម ប៉ុន្តែបច្ចុប្បន្នយើងនៅរង់ចាំការឆ្លើយតបពីអ្នកនាំចេញ”
ជាសកម្មភាពនាពេលបច្ចុប្បន្ន សហគមន៍បានប្រមូលទិញស្លឹកគ្រៃពីកសិករដើម្បីនាំចេញទៅប្រទេសថៃ ដោយសម្រាប់ស្លឹកគ្រៃស្ងួត មានតម្លៃ១ ៤០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកស្លឹកគ្រៃសើម មានតម្លៃ ២៥០រៀល ក្នុងមួយគីឡូក្រាម។ ដោយឡែកសម្រាប់ទីផ្សារកាណាដាវិញ (គល់ស្លឹកគ្រៃភ្លុកដំរី) មានតម្លៃ ១ ៩០០រៀល ក្នុងគីឡូក្រាម។
សូមបញ្ជាក់ថា សហគមន៍កសិករសំបូរមានជ័យ ដែលមានគោលដៅយុទ្ធសាស្ត្រដាំស្លឹកគ្រៃរាប់រយហិកតានោះបានចែកចាយកសិផលស្លឹកគ្រៃ ដែលសហគមន៍ប្រមូលបានដាក់ចូល និងផ្គត់ផ្គង់នៅតាមទីផ្សារលក់រាយនានានៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេស។ ជាមួយគ្នានេះ អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ ពេលនេះប្រជាកសិករក្នុងសហគមន៍បាននាំគ្នាងាកមកដាំស្លឹកគ្រៃកាន់តែច្រើន ខណៈដែលការទទួលបានចំណូលពីការដាំស្លឹកគ្រៃអាចជួយផ្គត់ផ្គង់កម្រិតជីវភាពគ្រួសារបានយ៉ាងប្រសើរ។ បន្ថែមពីនេះ សហគមន៍ក៏បានរៀបចំឱ្យស្របទៅតាមគម្រោងផែនការដោយការពង្រីកផ្ទៃដីដាំដុះរហូតដល់ទៅ៨០ហិកតា ដែលអាចទទួលបានបរិមាណគ្រប់ចំនួន ២ ៤00តោន ។ ដោយឡែក ចំពោះការផលិតស្លឹកគ្រៃ សហគមន៍សំបូរមានជ័យមានផែនការផលិតស្លឹកគ្រៃឱ្យបានប្រមាណ ២ 000តោន ក្នុងឆ្នាំ២០២២ នេះ ខណៈដែលផ្ទៃដីទំហំ ១ហិចតា អាចទទួលបានផលពី ២៥ ទៅ៣០តោន ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content