ទំនេរពីការសិក្សា កញ្ញា ហួន ស៊ីវយីង មកលក់ជ្រក់ជើងមាន់ដើម្បីរកចំណូលជួយគ្រួសារ

ភ្នំពេញ ៖ ជ្រក់ជើងមាន់ គឺជាអាហារកែច្នៃមួយប្រភេទដែលប្រជាជន ពិសេសយុវវ័យនិយមទទួលទាន ដោយសារតែជ្រក់ជើងមាន់មានរសជាតិឆ្ងាញ់បែបជូរ និងហឹរ ដែលជារសជាតិពេញនិយមសម្រាប់យុវវ័តែម្ដង។ ដោយមើលឃើញពីតម្រូវការទីផ្សារបែបនេះ យុវតីមួយរូបបានចាប់ផ្ដើមផលិត និងលក់ជ្រក់ជើងមាន់ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។

កញ្ញា ហួន ស៊ីវយីង និស្សិតម្នាក់រស់នៅទីក្រុងភ្នំពេញ និងមានស្រុកកំណើតនៅខេត្តព្រះវិហារ បានប្រាប់ ​AMS ថា កញ្ញាចាប់ផ្ដើមលក់ជ្រក់ជើងមាន់ ដោយសារតែចង់រកចំណូលក៏ដូចជាសម្រាលបន្ទុកក្នុងគ្រួសារ។

កញ្ញាបញ្ជាក់ថា៖

“ពេលទំនេរ ខ្ញុំធ្វើជ្រក់ជើងមាន់លក់តាំងពីរៀនថ្នាក់ទី១១ នៅវិទ្យាល័យនៅឯខេត្ត ដោយសារតែខ្ញុំចង់រកចំណូលបន្ថែម ហើយចង់សម្រាលបន្ទុកគ្រួសារបានខ្លះ”

កញ្ញាបានបន្តថា ជ្រក់ជើងមាន់របស់កញ្ញាមានតម្លៃ ១ ម៉ឺនរៀល ក្នុងមួយប្រអប់ ហើយជាធម្មតា កញ្ញាធ្វើតាមការកម្ម៉ង់របស់ភ្ញៀវ ដើម្បីឱ្យភ្ញៀវទទួលបានជ្រក់ថ្មីៗតែម្ដង។ ជាមធ្យម ក្នុងជើងមាន់ប្រមាណ ២ គីឡូក្រាម កញ្ញាអាចធ្វើ ឬច្នៃជាជ្រក់ជើងមាន់បាន ៧ ប្រអប់ផងដែរ។ 

ចំពោះគ្រឿងផ្សំ ដើម្បីធ្វើជ្រក់ជើងមាន់បាន កញ្ញា ហួន ស៊ីវយីង ត្រូវការ ជើងមាន់ ខ្ទឹមស ខ្ញី រំដេង ស្លឹកក្រូចសើច ម្ទេស គល់ស្លឹកគ្រៃ អំបិល ស្ករ ប៊ីចេង ពិសេសគឺក្រូចឆ្មារ ​ដោយសារអតិថិជនចូលចិត្តរសជាតិជូរ និងហឹរ។​ កញ្ញាបន្តថា អតិថិជនភាគច្រើនជាមិត្តភក្ដិ ក៏ដូចជាមិត្តក្នុងបណ្ដាញសង្គមដែលតែងតែកម្ម៉ង់ទិញនៅតាមផេកហ្វេសប៊ុកជាដើម។

ចំណែចំណុចពិសេសរបស់ជ្រក់ជើងមាន់ដែលអតិថិជនតែងតែកោតសរសើរនិងគាំទ្រគឺ រសជាតិ ជូរ និងហឹរ ដឹតល្អ។ លើសពីនេះ ទោះជ្រក់ជើងមាន់ធ្វើថ្មីៗក៏ដោយ ក៏វានៅតែមានរសជាតិល្មមអាចញ៉ាំបានភ្លាមៗតែម្ដង ដោយមិនបាច់ទុកយូរនោះឡើយ ហើយក៏មានថែមបន្លែសម្រាប់ផ្ទាប់ ដូចជាការរ៉ុត និងខ្ញីផងដែរ។

ពាក់ព័ន្ធនឹងវិធីធ្វើវិញ ដំបូងកាត់ជើងមាន់ជាដុំតូចៗ លាងសម្អាតដោយច្របាច់អំបិលឱ្យស្អាត រួចដាក់ស្រុះក្នុងទឹកក្ដៅដែលមានដាក់គល់ស្លឹកគ្រៃ រំដេង ខ្ញី  ស្លឹកក្រូចសើច និងខ្ទឹមស ដើម្បីកាត់ក្លិនឆ្អាប។ លុះជើងមាន់ឆ្អិនហើយ ស្រង់វាចេញដាក់ត្រាំក្នុងទឹកកដើម្បីធ្វើឱ្យជើងមាន់រឹង និងស្រួយល្អ។ បន្ទាប់មក បុកទឹកត្រីដើម្បីលាយដោយប្រើគ្រឿងផ្សំដូចជាម្ទេស ខ្ទឹមស​ អំបិល ប៊ីចេង ក្រូចឆ្មារ ទឹកត្រីដើមតាមបរិមាណជើងមាន់ រួចហើយ ទើបលាយច្របល់ជាមួយជើងមាន់ ទុកប្រមាណ ៣០ នាទី ហើយដាក់ចូលក្នុងទូរទឹកកកឱ្យត្រជាក់ជាការស្រេច។

សម្រាប់ការចាប់ផ្ដើម កញ្ញា ស៊ីវយីង បានបញ្ជាក់ដែរថា ពុំបានប្រើដើមទុនអ្វីច្រើនទេ ពោលគឺមានដើមទុនតិចតួច ដោយសារនៅខេត្ត មានគ្រឿងផ្សំមានខ្លួនឯងដូចជាស្លឹកគ្រៃ ម្ទេស​ ស្លឹកក្រូចសើចជាដើម ហើយអ្វីដែលត្រូវចំណាយគឺជើងមាន់ និងគ្រឿងទេសប៉ុណ្ណោះ។

ចំពោះផលលំបាកវិញ ភាគច្រើនទាក់ទងនឹងពេលវេលា ដោយសារ កញ្ញា ត្រូវជាប់រៀនផង និងធ្វើការផង ហើយ​ត្រូវដឹកឱ្យភ្ញៀវភ្លាមៗទៀត នៅពេលរងចាំអ្នកដឹកជញ្ជូនអាចយូរ ព្រោះភ្ញៀវខ្លះរងចាំពុំបាន ដែលតម្រូវឱ្យកញ្ញាចេញដឹកជូនភ្ញៀវខ្លួនឯងតែម្ដង។ ជាចុងក្រោយ កញ្ញាក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រជ្រក់ជើងមាន់របស់កញ្ញា ហើយកញ្ញាក៏មានគម្រោងចង់ពង្រីកអាជីវកម្មឱ្យកាន់តែធំ និងបំពេញតម្រូវការអតិថិជនឱ្យបានកាន់តែច្រើនផងដែរ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ