វៀតណាម ស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកភ្នំពេញ

ក្រសួងសំណង់វៀតណាម បានស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ទៅកាន់រដ្ឋាភិបាល ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងព្រំដែន និងជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែសកម្ម

រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដានឹងធ្វើដំណើរទៅវៀតណាម និង សិង្ហបុរី ដើម្បីពង្រីកឱកាសវិនិយោគ

រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិកាណាដា លោក Maninder Sidhu នឹងធ្វើទស្សនកិច្ចនៅកាន់ប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកុម្ភៈ បន្ទាប់មកនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកុម្ភៈ

ប្រធានាធិបតីចិន ជំរុញឲ្យវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីលើកកម្ពស់ចំណងមិត្តភាព

ប្រធានាធិបតីចិន កំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាមឲ្យកាន់តែប្រសើរឡើង និង​មានឆន្ទៈបន្តលើកកម្ពស់មិត្តភាពឲ្យកាន់តែស៊ីជម្រៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាម និង សហភាពអឺរ៉ុប ក្លាយជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ ដែលជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងកិច្ចទំនាក់ទំនងការទូតទ្វេភាគីរយៈពេល ៣៥ ឆ្នាំ

វៀតណាម និង សហភាពអឺរ៉ុបបានក្លាយជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ ដែលជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងរយៈពេល ៣៥ ឆ្នាំ ចាប់តាំងពីទំនាក់ទំនងការទូតទ្វេភាគីត្រូវបានបង្កើតឡើងជាលើកដំបូង

វៀតណាម ដាក់ផែនការឆ្នាំ២០២៦ សម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ១០% ខណៈឆ្នាំ២០២៥ សម្រេចបានជាង ៨%

រដ្ឋាភិបាលវៀតណាម បានដាក់ផែនការដើម្បីអាចសម្រេចបានមហិច្ឆតារបស់ខ្លួនជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៦ ឱ្យបាន ១០% ខណៈដែលកាលពីឆ្នាំ២០២៥កន្លងទៅនេះ សម្រេចបានត្រឹម ៨.០២% ប៉ុណ្ណោះ

វៀតណាម កំណត់គោលដៅទាក់ទាញទេសចរបរទេសចំនួន ២៥ លាននាក់សម្រាប់ឆ្នាំ២០២៦

នៅក្នុងឆ្នាំ ២០២៥ នេះ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ២១,៥ លាននាក់។ដោយសារការងើបឡើងវិញដ៏រឹងមាំនៃវិស័យមួយនេះ រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅទាក់ទាញភ្ញៀវបរទេសចំនួន ២៥ លាននាក់នៅឆ្នាំក្រោយ

ពាណិជ្ជកម្មរបស់វៀតណាមត្រូវបានព្យាករណ៍ថាអាចឈានដល់ ៩២០ ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់នៅក្នុងចំណោមកំពូលពាណិជ្ជកម្មទាំង ១៥ របស់ពិភពលោក

ពាណិជ្ជកម្មរបស់វៀតណាមត្រូវបានព្យាករណ៍ថាអាចឈានដល់ ៩២០ ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់នៅក្នុងចំណោមកំពូលពាណិជ្ជកម្មទាំង ១៥ របស់ពិភពលោក

វៀតណាម មានមហិច្ឆតានាំចេញចេកឲ្យឈានដល់តម្លៃ ១ ០០០ លានដុល្លារអាម៉េរិក

ការនាំចេញចេករបស់វៀតណាមអាចសម្រេចបានលើសពី ១ ពាន់លានដុល្លារក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដោយសារការកើនឡើងនៃការវិនិយោគ និងការពង្រីកទីផ្សារនាំចេញ ខណៈដែលបច្ចុប្បន្ន កំពុងបន្តប្រឈមមុខនឹងបញ្ហាជាច្រើន

ទំហំពាណិជ្ជកម្មបរទេសរបស់វៀតណាម ឈានដល់ ៧៦២,៤៤ ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល១០ខែឆ្នាំ២០២៥

ការនាំចេញរបស់វៀតណាមកើនឡើងដល់ ៣៩១ ពាន់លានដុល្លារ ខណៈដែលការនាំចូលសរុបមានចំនួន ៣៧១,៤៤ ពាន់លានដុល្លារ។ ជាសរុប តម្លៃពាណិជ្ជកម្មបរទេសសរុបរបស់វៀតណាមបានឈានដល់ ៧៦២,៤៤ ពាន់លានដុល្លារ

វៀតណាម និងសិង្ហបុរីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) សម្រាប់ការនាំចេញអង្ករដោយគ្មានរនាំងពាណិជ្ជកម្ម

អនុស្សរណៈនៃការយោគយល់សម្រាប់ការនាំចេញអង្ករដោយគ្មានរណាំងពាណិជ្ជកម្មត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីបរិស្ថាន និងទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្មរបស់សិង្ហបុរី ជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម