បរទេស៖ ទំហំពាណិជ្ជកម្មបរទេសសរុបរបស់វៀតណាមបានឈានដល់តម្លៃប្រមាណ ៧៦២,៤៤ ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៥ នេះបើយោងតាមការរាយការណ៍ពិ Vietnam Net ។

ការិយាល័យស្ថិតិជាតិ (NSO) ក្រោមក្រសួងហិរញ្ញវត្ថុរបស់វៀតណាមបានបង្ហាញថា ប្រទេសមួយនេះមានអតិរេកពាណិជ្ជកម្មចំនួន ១៩,៥៦ ពាន់លានដុល្លារ ធៀបនឹង ២៣,១៨ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងខែតុលា ការនាំចេញត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៤២,០៥ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែធ្លាក់ចុះ ១,៥ % ធៀបនឹងខែកញ្ញា។ សរុបមក ការនាំចេញចាប់ពីខែមករាដល់ខែតុលា បានកើនឡើងដល់ ៣៩១ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦,២% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះ វិស័យសំខាន់ៗក្នុងស្រុកបានចូលរួមចំណែក ៩៤,១៧ ពាន់លានដុល្លារអាម៉េរិក (២៤,១% នៃចំនួនសរុប) ខណៈការវិនិយោគបរទេសឈានដល់ ២៩៦,៨៣ ពាន់លានដុល្លារ (៧៥,៩%នៃចំនួនសរុប) កើនឡើង ២២,៥% កាលពីឆ្នាំមុន។

សម្រាប់ទិន្នន័យនៃការនាំចេញទំនិញកែច្នៃ និងផលិតផលសម្រេចមានចំនួន ៣៤៦,៧៣ ពាន់លានដុល្លារ (៨៨,៧% នៃតម្លៃសរុប), ផលិតផលកសិកម្ម និងព្រៃឈើមានចំនួន ៣២,៦២ ពាន់លានដុល្លារ (៨,៣%), ផលិតផលជលផលមានចំនួន ៩,៣៣ ពាន់លានដុល្លារ (២,៤%) និងឥន្ធនៈ និងរ៉ែមានចំនួន ២,៣២ ពាន់លានដុល្លារ (០,៦%) ។
ចំពោះផ្នែកនាំចូលវិញ ចំណូលក្នុងខែតុលា ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៣៩,៤៥ ពាន់លានដុល្លារ កើនឡើង ១៦,៨% បើធៀបនឹងឆ្នាំមុន ប៉ុន្តែធ្លាក់ចុះ ១% ពីខែកញ្ញា។ បើគិតពីខែមករា ដល់ខែតុលា ការនាំចូលសរុបមានចំនួន ៣៧១,៤៤ ពាន់លានដុល្លារ កើនឡើង ១៨,៦% បើធៀបនឹងឆ្នាំមុន៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content