ពាណិជ្ជកម្មរបស់វៀតណាមត្រូវបានព្យាករណ៍ថាអាចឈានដល់ ៩២០ ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់នៅក្នុងចំណោមកំពូលពាណិជ្ជកម្មទាំង ១៥ របស់ពិភពលោក

បរទេស៖ ពាណិជ្ជកម្មរបស់វៀតណាមត្រូវបានអ្នកជំនាញសេដ្ឋកិច្ចព្យាករណ៍ថា អាចនឹងកើនឡើងដល់ ៩២០ ពាន់លានដុល្លារ និងអាចជាប់ចំណាត់ថ្នាក់នៅក្នុងចំណោមកំពូលប្រទេសពាណិជ្ជកម្មទាំង ១៥ របស់ពិភពលោក នេះបើយោងតាមសេចក្ដីរាយការណ៍ពី Vietnam Net ។

នៅក្នុងសន្និសីទបូកសរុបប្រចាំឆ្នាំរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម កាលពីថ្ងៃសុក្រ សប្ដាហ៍មុននេះ អនុរដ្ឋមន្ត្រី លោកស្រី Phan Thi Thang បានឱ្យដឹងថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏លំបាកសម្រាប់សេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្មរបស់វៀតណាម ដោយសារការប្រែប្រួលជាសកល។ លើសពីនេះ ភាពតានតឹងពាណិជ្ជកម្ម និងការកើនឡើងនៃលទ្ធិគាំពារនិយមបានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង ខណៈពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលនៅតែបន្តមានភាពងាយរងគ្រោះដោយសារអស្ថិរភាពភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ។ អាម៉េរិកដែលជាទិសដៅនាំចេញដ៏ធំបំផុតរបស់វៀតណាម បានប្រកាសដាក់ពន្ធឆ្លើយតបឲ្យមានភាពស្មើគ្នាក្នុងអត្រាខ្ពស់ ដែលបង្កជាឧបសគ្គយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

យ៉ាងណាក៏ដោយ ថ្វីត្បិតតែមានភាពតានតឹងពីខាងក្រៅ ប៉ុន្តែសកម្មភាពនាំចូល-នាំចេញរបស់វៀតណាមក្នុងឆ្នាំនេះបានបង្ហាញលទ្ធផលវិជ្ជមានដដែល ខណៈដែលមានការព្យាករណ៍ថា ការនាំចេញនឹងឈានដល់ ៤៧០ ពាន់លានដុល្លារអាម៉េរិក ដែលកើនឡើង ១៦% ពីឆ្នាំ២០២៤  ហើយការនាំចូលមានតម្លៃ ៤៥០ ពាន់លានដុល្លារ។ អតិរេកពាណិជ្ជកម្ម (ការនំាចេញច្រើនជាងការនាំចូល) មានចំនួនប្រហែល ២២ ពាន់លានដុល្លារ ដែលរួមចំណែកដល់ការពង្រឹងទុនបម្រុងបរទេស។ ចំណូលពាណិជ្ជកម្មសរុបត្រូវបានប៉ាន់ប្រមាណថា អាចឈានដល់ ៩២០ ពាន់លានដុល្លារ កើនឡើងពី ៧៨៦,៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដែលជាកំណត់ត្រាជាតិថ្មីមួយ និងរុញឱ្យប្រទេសវៀតណាមចូលទៅក្នុងចំណាត់ថ្នាក់នៃកំពូលពាណិជ្ជកម្មធំបំផុតទាំង ១៥ របស់ពិភពលោក។

លោកស្រីអនុរដ្ឋមន្ត្រី Thang បានគូសបញ្ជាក់ថា បើគិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ទំហំនៃការនាំចេញបានកើនឡើងជាមធ្យម ១០,៨% ក្នុងមួយឆ្នាំ ដែលលើសពីគោលដៅដំបូង ៥%។ ការកើនឡើងនេះត្រូវបានគាំទ្រដោយការផ្លាស់ប្តូររចនាសម្ព័ន្ធឆ្ពោះទៅរកពាណិជ្ជកម្មទំនើប និងនិរន្តរភាព ធ្វើឲ្យផលិតផលនាំចេញកាន់តែមានភាពចម្រុះ។ ជាលទ្ធផល សមតុល្យ​ពាណិជ្ជកម្ម​របស់​វៀតណាម​នៅ​តែ​មាន​ភាព​វិជ្ជមាន​ជាប់លាប់​ក្នុង​រយៈ​ពេល​៥ឆ្នាំ។ វៀតណាមមានអតិរេកពាណិជ្ជកម្មចំនួន ៣,១៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ហើយបានកើនឡើងដល់ ២២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនផលិតផលក្នុងស្រុកសរុប ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងសមតុល្យនៃការទូទាត់ ខណៈដែលបច្ចុប្បន្ននេះ អតិរេកពាណិជ្ជកម្មទាំងមូលត្រូវបានជំរុញដោយក្រុមហ៊ុនវិនិយោគបរទេស (FDI) មិនមែនក្រុមហ៊ុនក្នុងស្រុកទេ។

អ្វីដែលសំខាន់ លោកស្រី Thang បានចង្អុលបង្ហាញពីភាពងាយរងគ្រោះជាច្រើននៅក្នុងរចនាសម្ព័ន្ធនៃការនាំចេញរបស់វៀតណាម។ ​ការ​នាំ​ចេញមានកំណើនរហ័សក៏ពិតមែន ប៉ុន្តែនៅ​តែ​មិន​មាន​និរន្តរភាព ដោយសារ​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​កត្តា​ខាង​ក្រៅ។ សហគ្រាសវិនិយោគបរទេស (FDI) មានចំណែកដ៏ធំនៅក្នុងរចនាសម្ព័ន្ពនៃការនាំចេញ ប៉ុន្តែការរួមបញ្ចូលរបស់ពួកគេជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកនៅមានកម្រិត ដែលផ្តល់ផលប្រយោជន៍តិចតួចបំផុតដល់ក្រុមហ៊ុនវៀតណាម។ លើសពីនេះ ការនាំចេញនៅតែពឹងផ្អែកខ្លាំងលើទីផ្សារសំខាន់ៗមួយចំនួន ខណៈដែលការងើបឡើងវិញនៃសេដ្ឋកិច្ចសកលស្ថិតក្នុងល្បឿនយឺត។ ការនាំចេញសំខាន់ៗទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងអាម៉េរិក កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីការស៊ើបអង្កេតផ្នែកកិច្ចការពារពាណិជ្ជកម្ម ការត្រួតពិនិត្យលើការក្លែងបន្លំប្រភពដើម និងរបាំងបច្ចេកទេសទាក់ទងនឹងស្តង់ដារបរិស្ថាន និរន្តរភាព និងការផ្លាស់ប្តូរបៃតងជាដើ់ម។ ដោយឡែក នៅផ្នែកនាំចូលវិញ រចនាសម្ព័ន្ធទីផ្សារមានភាពយឺតយ៉ាវក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកប្រទេសដែលផលិតបែបបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ វៀតណាមនៅតែមានឱនភាពពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ីជាច្រើន ដោយនាំចូលទំនិញជាជាងបច្ចេកវិទ្យា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *