រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដានឹងធ្វើដំណើរទៅវៀតណាម និង សិង្ហបុរី ដើម្បីពង្រីកឱកាសវិនិយោគ

រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិកាណាដា លោក Maninder Sidhu នឹងធ្វើទស្សនកិច្ចនៅកាន់ប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកុម្ភៈ បន្ទាប់មកនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកុម្ភៈ

អាម៉េរិក បន្ទាបពន្ធមកត្រឹម ១៩% លើការនាំចូលពីបង់ក្លាដេស និងមិនគិតពន្ធលើទំនិញវាយនភណ្ឌមួយចំនួន

អាម៉េរិក បានប្រកាសកាត់បន្ថយពន្ធគយលើការនាំចូលទំនិញពីបង់ក្លាដែសពីអត្រា ២០% មកត្រឹម ១៩% ខណៈដែលសម្លៀកបំពាក់ និងវាយនភណ្ឌមួយចំនួននឹងមិនត្រូវបានគិតពន្ធនោះទេ

ឥណ្ឌា – ម៉ាឡេស៊ី ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងវិស័យឈីប

ឥណ្ឌា និងម៉ាឡេស៊ី បានប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងវិស័យបន្ទះឈីប ក្នុងគោលដៅលើកកម្ពស់វិស័យការពារជាតិ និងវិស័យផ្សេងៗទៀត

ប្រធានាធិបតីចិន ជំរុញឲ្យវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីលើកកម្ពស់ចំណងមិត្តភាព

ប្រធានាធិបតីចិន កំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាមឲ្យកាន់តែប្រសើរឡើង និង​មានឆន្ទៈបន្តលើកកម្ពស់មិត្តភាពឲ្យកាន់តែស៊ីជម្រៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

សហភាពអឺរ៉ុប និងឥណ្ឌា ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមិនធ្លាប់មានលើលោក

គណៈកម្មការសហភាពអឺរ៉ុប ចេញសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយរវាងប្លុកដែលមានសមជិកចំនួន ២៧ ប្រទេស និង ឥណ្ឌា ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោក

រដ្ឋមន្ត្រីពាណិជ្ជកម្ម ផ្តល់ទស្សនទាន ៧ ចំណុច ដើម្បីលើកកម្ពស់វិស័យឯកជនតាមរយៈសភាពាណិជ្ជកម្មកម្ពុជា

វិស័យឯកជនពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយពង្រីកទំហំពាណិជ្ជកម្មកម្ពុជា និងរុញច្រានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគ ការធ្វើពិពិធកម្មទំនិញនាំចេញ-នាំចូល ការលើកកម្ពស់ភាពប្រកួតប្រជែង

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ វិស័យឯកជនមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ

Donald Trump គំរាមដំឡើងពន្ធ ២៥% លើការនាំចូលពីកូរ៉េខាងត្បូង ដោយសារមិនអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយខ្លួន

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានគំរាមដំឡើងពន្ធ ២៥% លើការនាំចូលពីកូរ៉េខាងត្បូង ដោយសារមិនបានអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងទីក្រុងវ៉ាស៊ីនតោន

កាណាដា គ្មានចេតនាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនទេ ដោយសារគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្ម CUSMA

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានអះអាងថា កាណាដា នៅតែគោរពកាតព្វកិច្ចតួនាទីរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង កាណាដា-អាមេរិក-ម៉ិកស៊ិក ឬ CUSMA ដោយមានន័យថា ខ្លួនមិនអាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននោះទេ

ឥណ្ឌា គ្រោងកាត់បន្ថយពន្ធលើរថយន្តនាំចូលពីសហភាពអឺរ៉ុបពីអត្រាខ្ពស់ ១១០% មកនៅត្រឹម ៤០%

ឥណ្ឌា គ្រោងកាត់បន្ថយពន្ធលើរថយន្តដែលនាំចូលពីសហភាពអឺរ៉ុប ពីអត្រាពន្ធខ្ពស់ ១១០% មកនៅត្រឹមអត្រា ៤០% ខណៈដែលភាគីទាំងពីរអាចនឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅក្នុងសប្ដាហ៍នេះ