សហភាពអឺរ៉ុប និងឥណ្ឌា ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមិនធ្លាប់មានលើលោក

បរទេស៖ សហភាពអឺរ៉ុប និងប្រទេសឥណ្ឌា បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលជាកិច្ចព្រមព្រៀងដ៏ធំបំផុតមិនធ្លាប់មានរវាងភាគីទាំងពីរ ខណៈដែលពួកគេកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ជាមួយគោលនយោបាយពាណិជ្ជកម្មអាម៉េរិក នេះបើយោងតាមការរាយការណ៍ពី CNN។

កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ គណៈកម្មការសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះនឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច, នយោបាយរវាងតំបន់ដែលមានសមាជិកចំនួន ២៧ ប្រទេស និង ឥណ្ឌា ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោក ស្របពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចពិភពលោក។ ក្នុងន័យនេះ ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាចំពោះការបើកចំហនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយផ្អែកលើច្បាប់ដែលបានព្រមព្រៀងជាមួយគ្នា។

ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Von Der Leyen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖

«យើង​បាន​ធ្វើ​វាហើយ និងបានឈានដល់​កិច្ច​ព្រម​ព្រៀងធំ​។ យើងបានបញ្ជូនសញ្ញាមួយទៅកាន់ពិភពលោកថា កិច្ចសហប្រតិបត្តិការដោយផ្អែកលើច្បាប់នៅតែផ្តល់នូវលទ្ធផលដ៏អស្ចារ្យ»។

ជាមួយនឹងកិច្ចព្រមព្រៀងមួយនេះ សហភាពអឺរ៉ុបបានបង្ហាញពីក្ដីរំពឹងថា អាចបង្កើនការនាំចេញទំនិញពីសហភាពអឺរ៉ុបបានចំនួនទ្វេដងទៅកាន់ប្រទេសឥណ្ឌាត្រឹមឆ្នាំ២០៣២ ដោយសារការលុបបំបាត់ ឬ កាត់បន្ថយពន្ធ។ ជាផ្នែកនៃបទប្បញ្ញត្តិមួយចំនួននៅក្នុងកិច្ចព្រមព្រៀង ឥណ្ឌានឹងកាត់បន្ថយពន្ធលើការនាំចូលរថយន្តអឺរ៉ុបបន្តិចម្តងៗពីអត្រា ១១០% ទៅ ១០% ខណៈដែលពន្ធលើគ្រឿងម៉ាស៊ីន សារធាតុគីមី និងឱសថពីអឺរ៉ុបភាគច្រើននឹងរលាយបាត់សល់ត្រឹម ០%។ លើសពីនេះ ពន្ធ​​លើ​ការនាំចូលស្រាពី​សហភាព​អឺរ៉ុប​ក៏​នឹង​ត្រូវ​កាត់​បន្ថយពី ១៥០% ទៅ ៧៥% ហើយអាច​នឹង​ធ្លាក់​ចុះដល់ ២០% ខណៈ​ពន្ធ​លើ​ប្រេង​អូលីវ​នឹងបន្ទាប​ពី ៤៥% រហូតដល់ ០%។

នាយកដ្ឋានពាណិជ្ជកម្មរបស់ឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុបនឹងកាត់បន្ថយពន្ធរបស់ខ្លួនលើការនាំចូលទំនិញពីឥណ្ឌាផងដែរ ដោយផ្តល់អត្ថប្រយោជន៍ដល់វិស័យដែលពឹងផ្អែកលើកម្លាំងពលកម្ម ដូចជា វាយនភណ្ឌ តែ គ្រឿងទេស ត្បូង និងគ្រឿងអលង្ការជាដើម។

គួរឲ្យបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងឥណ្ឌា មានចំនួនច្រើនជាង ២១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមានចាប់តាំងពីឆ្នាំ២០០៧ មកម្ល៉េះ ប៉ុន្តែក្រោយមកត្រូវបានផ្អាករយៈពេលយូរ ហើយទើបតែនៅឆ្នាំ២០២២ ត្រូវបានចាប់ផ្តើមឡើងវិញ។

សូមជម្រាបថា ថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានគំរាមដំឡើងពន្ធក្នុងអត្រាខ្ពស់លើបណ្តាប្រទេសអឺរ៉ុប ដែលប្រឆាំងនឹងផែនការរបស់លោកក្នុងការគ្រប់គ្រងកោះ Greenland របស់ប្រទេសដាណឺម៉ាក។ កាលពីខែសីហា លោក Trump ក៏បានប្រកាសដំឡើងពន្ធបន្ថែម ២៥% លើឥណ្ឌា ដែលជាការដាក់ទណ្ឌកម្មចំពោះការនាំចូលប្រេង និងឧស្ម័នធម្មជាតិពីរុស្ស៊ី បន្ថែមពីលើអត្រាស្រាប់ ២៥%។ ដូច្នោះហើយ ទាំងសហភាពអឺរ៉ុប និង ឥណ្ឌា កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅក្នុងពាណិជ្ជកម្មជាមួយអាម៉េរិក ដែលធ្វើឲ្យពួកគេងាកទៅរកដៃគូផ្សេងៗទៀត។

ថ្លែងនៅក្នុងទីក្រុង Davos ប្រទេសស្វីស កាលពីសប្តាហ៍មុន លោកស្រី Von Der Leyen បានគូសបញ្ជាក់ពីការងារលើកិច្ចព្រមព្រៀងនេះ ដោយសារតម្រូវការក្នុងការកសាងទម្រង់ឯករាជ្យភាពរបស់អឺរ៉ុប ខណៈដែលកំពុងប្រឈមនឹងភាពតានតឹងនៃភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ ​សហភាពអឺរ៉ុបទើបឈានដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ថ្មីជាមួយនឹង​ Mercosur ដែល​ជាតំបន់​ពាណិជ្ជកម្ម​អាម៉េរិក​ខាង​ត្បូងផងដែរ។ លើសពីនេះ ឥណ្ឌា ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសមួយចំនួនក្នុងឆ្នាំ២០២៥៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ


Leave a Reply

Your email address will not be published.Required fields are marked *