ក្រុមហ៊ុនខ្មែរ ប៊ែរវើរីជីស តែងចូលរួមយ៉ាងផុសផុលជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុក និងអភិវឌ្ឍន៍សង្គមជាតិ

ជាហូរហែ ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ដែលជាវិស័យឯកជន តែងតែយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុក និងអភិវឌ្ឍន៍សង្គមជាតិ តាមរយៈការជួយឧបត្ថម្ភជាថវិកា និងសម្ភារ ផលិតផលរបស់ក្រុមហ៊ុនយ៉ាងសន្ធឹកសន្ធាប់ដល់ស្ថាប័នរដ្ឋទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ

រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប

រាជរដ្ឋាភិបាលបានប្រកាសបន្តផ្តល់ការលើកទឹកចិត្តពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ស្របតាមវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលប្រកាសដាក់ឱ្យចរាចរក្រដាសប្រាក់ “ពីរសែនរៀល” ចាប់ពីថ្ងនេះតទៅ

រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល និងដាក់ឱ្យចរាចរចាប់ពីថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៤ នេះតទៅ នៅទូទាំងប្រទេស

ឆមាសទី១ ឆ្នាំ២០២៤ រដ្ឋាភិបាលបោះផ្សាយលក់មូលបត្ររដ្ឋជាង ៦០ លានដុល្លារ

ឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋជាង ៦០ លានដុល្លារអាមេរិកដើម្បីយកមកបំពេញតម្រូវការវិនិយោគសាធារណៈក្នុងវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច

ឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាង ៣០០ លានដុល្លារ ជាមួយដៃគូអភិវឌ្ឍន៍

ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាប្រមាណជាង ៣០០ លានដុល្លារ ដើម្បីយកទៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើផលិតភាពសេដ្ឋកិច្ច

រាជរដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុង​ថ្មីមួយទៀត​នៅខេត្តព្រះសីហនុ ដែលធ្វើឱ្យ​ខេត្ត​នេះ​មានក្រុ​ងចំនួន​៣​

គិតមកដល់ពេល​នេះ ខេត្ត​ព្រះសីហនុ មានក្រុងចំនួន​៣ហើយ រាប់ទាំង​ក្រុង​ដែលទើប​នឹង​បង្កើត​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤​នេះ

រាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋមិនឱ្យលើសពី ១ ប៊ីលានដុល្លារក្នុងរយៈពេល ៥ឆ្នាំ

រាជរដ្ឋាភិបាល គ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងប្រទេសក្នុងរង្វង់ ៥០០ ប៊ីលាន ទៅ ១ ទ្រីលានរៀល ក្នុងមួយឆ្នាំ ហើយក្នុងកាលៈទេសៈចាំបាច់ អាចបង្កើនដល់ ១,២ ទ្រីលានរៀលក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវលើសពី ៤ ទ្រីលានរៀល (សមមូលនឹងប្រមាណ ១ ប៊ីលានដុល្លារអាមេរិក) ក្នុងរយៈពេល ៥ឆ្នាំ

រាជរដ្ឋាភិបាល កំណត់ការខ្ចីបំណុលសាធារណៈមិនឱ្យលើស ១៣,៥ ប៊ីលានដុល្លារក្នុងរយៈពេល ៥ឆ្នាំ

រាជរដ្ឋាភិបាល បានកំណត់ពិតាននៃការខ្ចីបំណុលពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍក្រៅប្រទេស មិនឱ្យលើសពី ១៣,៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ

ក្នុងខែកក្កដា កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន៤៤ ក្រោមទុនវិនិយោគសរុបជាង ៣៩៦លានដុល្លារ

ក្នុងខែកក្កដា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន៤៤ ក្រោមទុនវិនិយោគសរុបជាង ៣៩៦លានដុល្លារ

រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ១,៣៥ ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ

រាជរដ្ឋាភិបាលបានចំណាយថវិការសរុបចំនួនប្រមាណ ១,៣៥ ពាន់លានដុល្លារ លើកម្មវិធី “ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់” ក្នុងការផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ