រាជរដ្ឋាភិបាល កំណត់ការខ្ចីបំណុលសាធារណៈមិនឱ្យលើស ១៣,៥ ប៊ីលានដុល្លារក្នុងរយៈពេល ៥ឆ្នាំ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានកំណត់ពិតាននៃការខ្ចីបំណុលពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍក្រៅប្រទេសមិនឱ្យលើសពី ១៣,៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីប្រើប្រាស់សម្រាប់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ នេះបើយោងតាមរបាយការណ៍យុទ្ធសាស្រ្ត ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។

របាយការណ៍បានឱ្យដឹងថា ការកំណត់ពិតាននៃការខ្ចីប្រចាំឆ្នាំ ដោយក្នុងនោះ ការខ្ចីពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍក្រៅប្រទេសក្នុងរង្វង់ ១,៧ ប៊ីលាន ទៅ ២ ប៊ីលាន អេសដេអ៊ែ ក្នុងមួយឆ្នាំ ហើយក្នុងកាលៈទេសៈចាំបាច់អាចបង្កើនដល់ ២,៥ ប៊ីលាន អេសដេអ៊ែ ក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវលើសពី ១០ ប៊ីលាន អេសដេអ៊ែ (សមមូលនឹងប្រមាណ ១៣,៥ ប៊ីលានដុល្លារអាម៉េរិក) ក្នុងរយៈពេល ៥ឆ្នាំ។

កំណត់គោលការណ៍នៃការប្រើប្រាស់ហិរញ្ញប្បទានពីការខ្ចីប្រាក់ពីគេមានដូចតទៅ ៖ ចំពោះហិរញ្ញប្បទានដែលកៀរគរតាមរយៈការខ្ចីពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍក្រៅប្រទេស ត្រូវប្រើប្រាស់សម្រាប់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជាពិសេស ការបង្កើនផលិតភាពផលិតកម្ម, ការជំរុញការតភ្ជាប់, និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ដូចជា៖ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធស្រោចស្រព អគ្គិសនី កំពង់ផែ ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជំរុញការអភិវឌ្ឍវិស័យ ឧស្សាហកម្ម ឡូជីស្លឹក ឌីជីថល ជាដើម។

ទន្ទឹមនេះ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសាធារណៈទាំងនោះត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍គ្រឹះនៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេស ធានាបាននូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ បន្ថែមលើនេះ ចំពោះគម្រោងណាដែលអាចបង្កើតចំណូលដោយផ្ទាល់ ត្រូវអនុវត្តតាមយន្តការឱ្យខ្ចីបន្ត ឬយន្តការផ្សេងទៀត ដែលមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា បើទោះជាប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលក៏ដោយ ក៏កម្ពុជាអាចមានលទ្ធភាពគ្រប់គ្រងស្ថានការណ៍បានដោយជោគជ័យ ព្រមទាំងអាចស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញបានយ៉ាង ឆាប់រហ័ស ហើយស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដោយ រាល់សូចនាករបំណុលគន្លឹះៗទាំងអស់សុទ្ធតែស្ថិតក្រោមពិតានកំណត់ ក្នុងនោះ សូចនាករតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផលិតផលសរុបក្នុងស្រុក (ផសស) ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ មានជាមធ្យមត្រឹមរង្វង់ ១៨% ប៉ុណ្ណោះ ធៀបនឹងអនុបាតគោល ៤០%។

ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងទៀតថា ទន្ទឹមនឹងការសម្រេចបាននូវលទ្ធផលខាងលើ និងក្នុងស្ថានការណ៍ដែលនយោបាយសកលនៅតែបន្តមានភាពផុយស្រួយ ហើយក្នុងបរិការណ៍ថ្មីនៃការវិវត្តឈានឡើងជាលំដាប់នៃសេដ្ឋកិច្ចកម្ពុជា ដែលក្នុងនោះកម្ពុជាមានសមត្ថភាពក្នុងការខ្ចីបន្ថែម មានលទ្ធភាពក្នុងការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានបន្ថែមតាមរយៈការបោះផ្សាយលក់ មូលបត្ររដ្ឋ និងពីវិស័យឯកជន និងមានដៃគូអភិវឌ្ឍជាច្រើនត្រៀមផ្តល់កិច្ចសហប្រតិបត្តិការ ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលចាំបាច់ត្រូវពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ឱ្យកាន់តែគត់មត់ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ក្នុងន័យនេះ រាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤ – ២០២៨” ក្នុងគោលបំណងធានានូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងមូលបត្ររដ្ឋ សំដៅរួមចំណែកក្នុងការបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែង ដែលជាមូលដ្ឋានគ្រឹះក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកប ដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចបង្គោលចរឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

យុទ្ធសាស្ត្រនេះ មានវិសាលភាពគ្របដណ្តប់លើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ (រួមមាន៖ ការខ្ចីប្រាក់ពីគេ ការឱ្យប្រាក់គេខ្ចី ការធានារបស់រដ្ឋ និងការគ្រប់គ្រងហានិភ័យបំណុល រួមទាំងកាតព្វកិច្ចបំណុលជាយថាហេតុ) និងការតាមដានលើស្ថានភាព និងនិន្នាការនៃបំណុលរបស់វិស័យឯកជន សំដៅរួមចំណែកគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេលមធ្យម និងវែង។

គិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួនប្រមាណ ១១,២ ប៊ីលានដុល្លារអាម៉េរិក ដែលភាគច្រើនលើសលុបជាបំណុលសាធារណៈក្រៅប្រទេស មានចំនួនប្រមាណ ១១,១ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ៩៩,៥% នៃសន្និធិសរុប ក្នុងនោះ៖ ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦៤% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៣៦% ខណៈដែលបំណុលសាធារណៈក្នុងប្រទេស មានចំនួន ២១៤ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥២ លានដុល្លារអាម៉េរិក ស្មើនឹង ០,៥% នៃសន្និធិសរុប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association