តម្លៃប្រេងឡើងថ្លៃបន្តិច ខណៈដែលទីផ្សារកំពុងរង់ចាំមើលកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨% ឬ ៥៩,១០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ឡើងថ្លៃ ០,២% ឬ ៦៣,៣៤ ដុល្លារក្នុងមួយបារ៉ែល។

ម៉ាឡេស៊ី​នឹង​ក្លាយ​ជា​សេដ្ឋកិច្ច​ដែល​មាន​កំណើន​លឿន​បំផុត​ទី​ពីរ​នៅ​អាស៊ី​អាគ្នេយ៍បន្ទាប់​ពីវៀតណាម

HSBC Global Investment Research បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេ្ឋកិច្ចម៉ាឡេស៊ីពី ៤,២% ទៅ ៥% ក្នុងឆ្នាំ ២០២៥ ដែលទំនងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទីពីររបស់អាស៊ាន បន្ទាប់ពីវៀតណាមដែលមានអត្រា​ ៧,៩%

ទឹកជំនន់ក្នុងប្រទេសថៃបន្តគំរាមកំហែងដង្ហើមសេដ្ឋកិច្ច និងមនុស្សរាប់ម៉ឺននាក់

មនុស្សសរុបប្រមាណជាង ២,១ លាននាក់កំពុងរងផលប៉ះពាល់ពីទឹកជំនន់នៅក្នុងប្រទេសថៃ ដោយ ១៣ ០០០ នាក់ត្រូវបានផ្លាស់ទី និងមនុស្សច្រើនផ្សេងទៀតមិនអាចទទួលជំនួយបាន។

ឥណ្ឌា និងកាណាដា ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលជាប់គាំងឡើងវិញ បន្ទាប់ពីមានជម្លោះការទូតរយៈពេល ២ ឆ្នាំ

បើទោះជាមានជម្លោះការទូតក្ដី ប៉ុន្តែទំហំពាណិជ្ជកម្មរវាងកាណាដា និងឥណ្ឌា នៅរីកចម្រើនធម្មតា ហើយបានឈានដល់ប្រមាណ ២១,៩៨ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ ជាមួយនឹងគោលបំណងបង្កើនឱ្យដល់ ៥០ ពាន់លានដុល្លារអាម៉េរិកត្រឹមឆ្នាំ២០៣០

តម្លៃប្រេងបន្តធ្លាក់ចុះជាង ២% បន្ទាប់ពីអាម៉េរិកជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៩% ឬ ៦២,៧៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១% ឬ ៥៨,៣៩ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅទាំងពីរធ្លាក់ចុះជាង ២% ប្រចាំសប្តាហ៍នេះ

ជម្លោះការទូតកាន់តែតានតឹង ធ្វើឲ្យចិនផ្អាកនាំចូលគ្រឿងសមុទ្រពីជប៉ុនជាលើកទី២

ក្រសួងការបរទេសចិន លើកឡើងថា ចិននឹងមិនមានទីផ្សារសម្រាប់គ្រឿងសមុទ្រជប៉ុននោះទេ ដោយសារជប៉ុនបរាជ័យក្នុងការផ្តល់ឯកសារពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារដែលខ្លួនបានសន្យា ខណៈដែលការអធិប្បាយរបស់នាយករដ្ឋមន្រ្តី លោកស្រី Sanae Takaichi លើបញ្ហាតៃវ៉ាន់បានបង្កឱ្យមានការខឹងសម្បារជាសាធារណៈនៅក្នុងប្រទេសចិន

អ្នកធ្វើដំណើរជនជាតិចិនរាប់សែននាក់ លុបចោលសំបុត្រយន្តហោះទៅកាន់ប្រទេសជប៉ុន ដោយសារជម្លោះការទូត

ភ្ញៀវទេសចរ ឬអ្នកធ្វើដំណើរជនជាតិចិនរាប់សែននាក់ បានលុបចោលសំបុត្រយន្តហោះទៅកាន់ប្រទេសជប៉ុន ដោយសារជម្លោះការទូតកាន់តែមានភាពតានតឹងពាក់ព័ន្ធនឹងគោលជំហររបស់ជប៉ុនចំពោះតៃវ៉ាន់

ឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌា កើនឡើងដល់ ៤១,៧ ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន

ឱនភាពពាណិជ្ជកម្មទំនិញរបស់ឥណ្ឌាត្រូវបានជំរុញដោយការកើនឡើងនៃការនាំចូលមាស ខណៈដែលការនាំចេញទៅកាន់អាម៉េរិកទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីអត្រាពន្ធគយខ្ពស់