ទឹកជំនន់ក្នុងប្រទេសថៃបន្តគំរាមកំហែងដង្ហើមសេដ្ឋកិច្ច និងមនុស្សរាប់ម៉ឺននាក់

បរទេស៖ រដ្ឋាភិបាលថៃ បានចាត់យោធារបស់ខ្លួនឱ្យទទួលបន្ទុកក្នុងការដោះស្រាយវិបត្តិទឹកជំនន់ និងត្រៀមកម្លាំងដើម្បីជួយសង្គ្រោះមនុស្សរាប់ម៉ឺននាក់ ខណៈដែលខេត្តច្រើនជាង៥០ កំពុងជន់លិចយ៉ាងខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពីរ៉យទ័រ។

យោធាថៃ បានបញញ្ចេញយន្តហោះដឹកទំនិញ C-130 ដើម្បីសង្គ្រោះតាមរយៈការផ្គត់ផ្គង់ថ្នាំ អាហារ និងទឹកដល់ពលរដ្ឋរងគ្រោះ ជាមួយនឹងការបញ្ចេញកងនាវាចំនួន ១៤ គ្រឿង នាវាផ្ទុកយន្តហោះ និងឧទ្ធម្ភាគចក្រ២គ្រឿងថែមទៀត ដើម្បីដឹកក្រុមគ្រូពេទ្យ និងគ្រឿងសម្ភារៈនានាដែលអាចផ្គត់ផ្គង់អាហារសម្រាប់ ៣ ០០០ នាក់ក្នុងមួយថ្ងៃ។ កងទ័ពជើងទឹកបានបញ្ចូនកម្លាំង ជាមួយនឹងនាវាផ្ទុកយន្តហោះក្នុងការបម្រើជាមន្ទីរពេទ្យបណ្តែតលើទឹក។

នៅក្នុងប្រតិបត្តិការ បានផ្តោតសំខាន់លើទីក្រុងហាតយ៉ៃ នៃខេត្តសុងក្លា ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មកៅស៊ូរបស់ប្រទេសថៃ និងជាទីក្រុងធំជាងគេទី៥របស់ខ្លួន។ ហាតយ៉ៃ ទទួលរងទឹកភ្លៀង ៣៣៥ មីលីម៉ែត្រ ដែលជាកម្ពស់ខ្ពស់បំផុតក្នុងរយៈពេល៣សតវត្សរ៍ចុងក្រោយ។ អភិបាលខេត្តសុងក្លា លោក Ratthasart Chidchod បានលើកឡើងថា ទូក ឡានដឹកទំនិញធំៗ និងស្គីទឹកសុទ្ធតែត្រូវបានប្រើប្រាស់ដើម្បីជម្លៀសអ្នកស្រុក។ អាជ្ញាធរបានអំពាវនាវឲ្យពលរដ្ឋទាំងអស់ប្រញាប់ចាកចេញពីតំបន់នោះជាបន្ទាន់ ព្រោះប្រសិនបើទឹកជំនន់ឡើងខ្ពស់ វានឹងកាន់តែពិបាកក្នុងការផ្តល់អាហារ និងការថែទាំ។

គួរឲ្យបញ្ជាក់ដែរថា ទឹកជំនន់មានកម្ពស់រហូតដល់ ២ ម៉ែត្រនៅក្នុងតំបន់មួយចំនួន ជាពិសេស បណ្តាខេត្តនៅភាគខាងត្បូងចំនួន ៩ និងបានសម្លាប់មនុស្ស ១៣ នាក់។ មនុស្សសរុបប្រមាណជាង ២,១ លាននាក់កំពុងរងផលប៉ះពាល់ពីទឹកជំនន់នៅក្នុងប្រទេសថៃ ដោយ ១៣ ០០០ នាក់ត្រូវបានផ្លាស់ទី និងមនុស្សច្រើននាក់ផ្សេងទៀតមិនអាចទទួលជំនួយបាន។

ទឹកជំនន់កំពុងបង្កផលប៉ះពាល់ដល់ឧស្សាហកម្មកៅស៊ូរបស់ប្រទេសថៃ ដែលជាអ្នកផលិត និងអ្នកនាំចេញធំមួយរបស់ពិភពលោក។ ធនាគារកណ្តាលរបស់ថៃ បានបង្ហើបថា បណ្តាធនាគារពាណិជ្ជ នៅក្នុងខេត្តចំនួន៥ បានបិទសាខាជាង ៧០% ព្រោះរងផលប៉ះពាល់ខ្លាំងជាងគេ។ លើសពីនេះ រោងចក្រថាមពលចំនួន ១៧ ត្រូវបានបិទ និងគ្រោងយកទិន្នផលពីខេត្តផ្សេងទៀត។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម Thanakorn Wangboonkongchana បានលើកឡើងថា រោងចក្រចំនួន ៧១៥ កន្លែងនៅខេត្តសុងក្លាត្រូវបានជន់លិច បណ្តាលឱ្យមានការខូចខាតសរុបជិត ៤០ លានដុល្លារ ខណៈដែលរោងចក្រនៅដំណើរការកំពុងជួបការលំបាកក្នុងការទទួលបានវត្ថុធាតុដើមពីការដឹកជញ្ជូន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *