ណាតូ ត្រៀមសមយុទ្ធយោធាការពារគ្រាប់នុយក្លេអ៊ែរជាមួយនឹងចំនួនយន្តហោះចម្បាំងយ៉ាងច្រើន

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ (NATO) នៅថ្ងៃចន្ទសប្តាហ៍នេះបានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំមួយរបស់ខ្លួនជាមួយនឹងក្រុមប្រទេសសម្ព័ន្ធមិត្តនៅក្នុងប្រទេសហូឡង់

កម្ពុជា មានតម្រូវការគ្រាប់កាហ្វេប្រមាណជាង ១៣ ០០០ តោនក្នុងមួយឆ្នាំ

កាហ្វេ ជាភេសជ្ជៈដែលមានការពេញនិយមទទួលទានជាប្រចាំថ្ងៃ មិនថាចំពោះកន្លែងធ្វើការ ការអង្គុយជជែកគ្នាជាលក្ខណៈអាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចជានៅពេលធ្វើដំណើរផ្លូវឆ្ងាយដើម្បីកាត់បន្ថយអាការងងុយដេកជាដើម

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងរៀបចំវេទិកា និងពិព័រណ៌កសិកម្មដ៏ធំបំផុតមិនធ្លាប់មាន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ប្រចាំឆ្នាំ២០២៥ (CAFE25) ដ៏ធំបំផុតមិនធ្លាប់មាននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញរយៈពេល៤ថ្ងៃ

ផ្លូវក្រវាត់ក្រុងទី៣ ក្លាយទីតាំង​​បង្កើតអាជីវកម្ម​ថ្មីៗលក្ខណៈគ្រួសារជូនពលរដ្ឋ ដើម្បី​​បង្កើន​ប្រាក់​ចំណូល​បន្ថែម

កំណាត់​ផ្លូវក្រវាត់ក្រុង​ទី៣ ត្រង់ចំណុចគល់ស្ពានអាកាស​ជម្ពូវ័ន្ត ​បាន និងកំពុងក្លាយជា​ទីតាំងបង្កើតអាជីវកម្ម​ដល់​ពលរដ្ឋដើម្បីបង្កើនប្រាក់ចំណូលយ៉ាង​មានប្រជា​ប្រិយ​ ដោយទីតាំង​នេះ ហាក់​បីដូចជា​ផ្សាររាត្រីតូច​មួយ​សម្រាប់ពលរដ្ឋ​មក​សម្រាកកម្សាន្ត​នៅពេល​សាយ័ណ្ហ 

ចិញ្ចឹមមាន់ស្រែបែបធម្មជាតិលក់ អាចរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែ ដោយមិនបាច់ទៅធ្វើកា​រឆ្ងាយពីស្រុកកំណើត

មិនដែលនឹកស្មានសោះ កសិករចិញ្ចឹមមាន់ស្រែនៅតាមផ្ទះ អាចរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ ដែលចំណូលនេះបានច្រើនជាងការប្រកបអាជីវកម្មមួយចំនួនទៀតផង

ចិញ្ចឹមកន្ធាយមួយស្រះប្រមាណ ៥០០០ក្បាល អាចរកផលចំណេញចន្លោះពី ៥០០០ដុល្លារ ទៅ ៦០០០ដុល្លារ

កន្ធាយ​ ជាប្រភេទសត្វចតុបាតដែលកំពុងមានតម្រូវការទីផ្សារ ខណៈដែលគេអាចយកទៅច្នៃចម្អិនធ្វើជាម្ហូបអាហារបានច្រើនច្រើនមុខ និងមានរសជាតិឆ្ងាញ់ ដូចជា ស៊ុប ចំហុយខ្ទឹមស ឬអប់គ្រឿង និងឆា ជាដើម និងមានតម្លៃសមរម្យ

អតីតពលករខ្មែរមកពីស្រុកថៃ យកស្បែកសត្វកែច្នៃធ្វើស្បែកជើង និងកាបូប កំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ

អតីតពលករខ្មែរដែលធ្លាប់បម្រើការងារ និងវិលត្រឡប់មកពីប្រទេសថៃវិញនោះ បានយកជំនាញ និងបទពិសោធការងាររបស់ខ្លួនមកបង្កើតជាសិប្បកម្មខ្នាតតូចមួយដោយយកស្បែកគោមកកែច្នៃ និងផលិតចេញជាស្បែកជើងបុរស កាបូកនារី

ក្រុមហ៊ុនប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំនៅប្រទេសហ្វីលីពីន ស្វែងរកឱកាសពង្រីកអាជីវកម្មនៅកម្ពុជា

Argentem Creek ដែលជាក្រុមហ៊ុនអាម៉េរិក បណ្តាក់ទុនវិនិយោគដ៏សំខាន់មួយក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន បាន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ

អតីតពលករមកពីកូរ៉េម្នាក់ យកជំនាញ និងបទពិសោធន៍កែច្នៃកសិផលក្នុងស្រុក ដើម្បីផ្គត់ផ្គង់លើទីផ្សារ និងឈានដល់ការនាំចេញ

អតីតពលករខ្មែរម្នាក់បានសន្សំយកជំនាញ និងចំណេះដឹង ជាមួយនឹងការព្យាយាមសិក្សាបន្ថែមដើម្បីអាចមានលទ្ធភាពកែច្នៃកសិកផលកសិកម្មក្នុងស្រុក ឱ្យក្លាយជាផលិតផលសម្រេចដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបានថែមទៀតផង

ការចាប់យក និងអនុវត្តប្រព័ន្ធកសិកម្មចម្រុះរួមបញ្ចូលគ្នា អាចជួយឱ្យជីវភាពកសិករមានភាពធន់

ការចាប់យក និងអនុវត្តប្រព័ន្ធកសិកម្មចម្រុះរួមបញ្ចូល ឬហៅថាការធ្វើកសិកម្មចម្រុះ អាចជួយឱ្យកសិករមានភាពធន់សម្រាប់ជីវភាព និងមានស្ថិរភាពហិញ្ញវត្ថុ ស្របតាមទស្សនទានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ «មានហូប មានប្រើ មានបាន និងមានរហូត»