ណាតូ ត្រៀមសមយុទ្ធយោធាការពារគ្រាប់នុយក្លេអ៊ែរជាមួយនឹងចំនួនយន្តហោះចម្បាំងយ៉ាងច្រើន

បរទេស ៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ (NATO) នៅថ្ងៃចន្ទសប្តាហ៍នេះបានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំមួយរបស់ខ្លួនជាមួយនឹងក្រុមប្រទេសសម្ព័ន្ធមិត្តនៅក្នុងប្រទេសហូឡង់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងត្រូវបានយកមកចេញផ្សាយដោយកាសែត The Defense News បានឲ្យដឹងថា ក្នុងឆ្នាំនេះ សមយុទ្ធយោធាដើម្បីការពារគ្រាប់នុយក្លេអ៊ែរ ឬ nuclear-deterrence exercise ដែលមានឈ្មោះថា Steadfast Noon នឹងមានយន្តហោះចម្បាំងចំនួនដ៏ច្រើនខ្លាំងជាងកាលពីប៉ុន្មានឆ្នាំមុន។

សម្រាប់ឆ្នាំនេះ ទីតាំងធ្វើលំហាត់យោធានឹងប្រព្រឹត្តទៅនៅក្នុងតំបន់សមុទ្រខាងជើង ខណៈដែលក្រុមយន្តហោះចម្បាំងនឹងធ្វើប្រតិបត្តិការហោះហើរចេញពីមូលដ្ឋានទ័ព Volkel របស់ប្រទេសហូឡង់។សហរដ្ឋអាម៉េរិកដែលជាមេដឹកនាំរបស់ក្រុមប្រទេសណាតូបានបញ្ជូនយន្តហោះចម្បាំងប្រភេទ F-35 ចំនួន៤គ្រឿងឲ្យចូលរួមជំនួសឲ្យ F-15E Strike Eagle ដែលតែងតែមានវត្តមានជារៀងរាល់ឆ្នាំ។ F-35 ដែលជាយន្តហោះចម្បាំងទំនើបចុងក្រោយនេះគឺជាយន្តហោះចម្បាំងដែលអាចបំពាក់បានទាំងជាមួយនឹងមីស៊ីលគ្រប់ប្រភេទ ក៏ដូចជាក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។

ក្រុមអ្នកអង្កេតការណ៍នយោបាយបានមើលឃើញថា សមយុទ្ធយោធានេះធ្វើឡើងគឺស្ថិតនៅចំពេលដែលស្ថានភាពតានតឹងគួរឲ្យព្រួយបារម្ភរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរលើលោកគឺអាម៉េរិក និងរុស្ស៊ី។កាលពីខែកុម្ភៈកន្លងមកនេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Vershinin បានធ្វើការព្រមានអំពីហានិភ័យខ្ពស់ចំពោះមុខការប្រឈមមុខដាក់គ្នាណាមួយដោយផ្ទាល់រវាងមហាអំណាចទាំងពីរទៅលើអាវុធនុយក្លេអ៊ែរ។

យ៉ាងណាក្តី ក្រុមមន្ត្រីរបស់អង្គការណាតូបានលើកឡើងថា ការរៀបចំលំហាត់យោធា Steadfast Noon នេះ គឺជាកិច្ចការងារដែលណាតូតែងតែធ្វើឡើងជារៀងរាល់ឆ្នាំដែលបារព្វនៅចំខែតុលា ហើយគោលបំណងរបស់សមយុទ្ធគឺមិនសំដៅទៅលើគោលដៅ ឬបង្កការគំរាមកំហែងណាមួយឡើយ។

គួរឲ្យដឹងដែរថា សមយុទ្ធយោធាដែលធ្វើឡើងរយៈពេល២សប្តាហ៍នេះនឹងមានការចូលរួមពីសំណាក់ប្រទេសយ៉ាងហោចណាស់១៤ និងមានបញ្ចូលយន្តហោះចម្បាំងចូលរួមប្រមាណទៅដល់ជាង៧០គ្រឿងដែលមានទាំងយន្តហោះប្រភេទ Panavia Tornado, F-16, F-18 និង F-35 ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *