ប៊ុលហ្ការី-​ តួគី បង្កើនឱកាសពាណិជ្ជកម្មតាមរយៈកិច្ចប្រជុំសមាគមអ្នករកស៊ីជាង៦ម៉ឺនក្រុមហ៊ុន នៅ ៨៣ប្រទេស

កិច្ចជំនួបដ៏ធំមិនធ្លាប់មានរវាងក្រុមអ្នកតំណាងសមាគមឧស្សាហកម្ម និងពាណិជ្ជករឯករាជ្យរបស់ប្រទេសតួគី ហៅកាត់ថា MUSIAD ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសប៊ុលហ្គារី ដោយមានប្រមាណ៦ម៉ឺនក្រុមហ៊ុនចូលរួម

បណ្តាធនាគារនៅ ប៊ុលហ្គារី កំពុងបន្តប្តូរលុយ Lev ក្រោយប្រកាសចូលជាសមាជិកចាយលុយ Euro

បណ្តាធនាគារទាំងអស់នៅក្នុងប្រទេសប៊ុលហ្គារី បាន និងកំពុងបន្តធ្វើការប្តូរក្រដាសប្រាក់ Lev ទៅជាលុយ Euro ជូនអតិថិជនដោយអត្រាថេរ មិនមានកាត់កម្រៃសេវាប្តូរប្រាក់ឡើយរហូតដល់ចុងខែមិថុនា នៃឆ្នាំនេះ

មហាយក្សចិន ត្រៀមខ្លួនស្វាគមន៍កំណើនសេដ្ឋកិច្ចកាន់តែប្រសើរឡើងនៅក្នុងឆ្នាំ២០២៦នេះ

សារព័ត៌មានប៊ុលហ្គារី​ Novinata កាលពីចុងសប្តាហ៍កន្លងមកនេះបានសរសេរថា សេដ្ឋកិច្ចរបស់មហាយក្សចិននៅក្នុងឆ្នាំ២០២៦នវ នឹងអាចមើលឃើញកំណើនកាន់តែល្អជាងឆ្នាំទៅទៀត ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញនូវយុទ្ធសាស្ត្រ ជាមួយនឹងគោលនយោបាយជំរុញសេដ្ឋកិច្ចច្រើនវិធីសាស្ត្រ

ចិន អនុញ្ញាតឲ្យប្រើប្រាស់ប្រភេទរថយន្តបើកបរដោយស្វ័យប្រវត្តិកម្រិត ៣ (L3) នៅលើផ្លូវសាធារណៈលើកដំបូង

រថយន្តដែលមានបំពាក់បច្ចេកវិទ្យាដ៏ទំនើបលើកដំបូងបំផុតរបស់ចិន និងមានសមត្ថភាពខ្ពស់អាចបើកបរដោយស្វ័យប្រវត្តិ ត្រូវបានទទួលអាជ្ញាបណ្ណដែលអនុញ្ញាតពីអាជ្ញាធរឱ្យធ្វើចរាចរណ៍នៅលើផ្លូវថ្នល់សាធារណៈនាទីក្រុង ឆុងឈីង

ប៊ុលហ្គារី ទទួលបានកញ្ចប់ថវិកាជំនួយទី៣ ប្រមាណជា ១.៧៣ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៥

រដ្ឋាភិបាលទីក្រុង Sofia ទើបតែបានទទួលបានភ្លើងខៀវដើម្បីបើកយកមូលនិធិកញ្ចប់ទី៣ សម្រាប់ឆ្នាំ២០២៥នេះ ពីគម្រោងផែនការស្តារ និងបង្កើនភាពធន់ ដែលហៅកាត់ថា NRRP(National Recovery and Resilience Plan) មានទំហំ ១,៧៣ពាន់លានដុល្លារ

មាស ១០០តោនត្រូវបានរក្សាទុក ក្រោយចម្រាញ់រ៉ែមាសជិត ៥០ទីតាំង នៅក្នុងខេត្ត Jilin ភាគឥសាននៃប្រទេសចិន

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានឲ្យដឹងថា បន្ទាប់ពីរកឃើញទីតាំងរ៉ែមាសចំនួន៤៧កន្លែង ស្ថិតនៅក្នុងខេត្ត Jilin នៅភាគឥសាននៃប្រទេសចិន និងធ្វើការចម្រាញ់អស់រយៈពេលប្រមាណ ៥ឆ្នាំ ជាលទ្ធផល អាចទទួលបានមាសសុទ្ធសរុបប្រមាណ ១០០តោន