កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

ក្រុមហ៊ុនទេសចរណ៍អាល្លឺម៉ង់ «TUI Hotels & Resorts» ពង្រីកវត្តមាននៅកម្ពុជា តាមរយៈភាពជាដៃគូជាមួយ «Dara Hotels»

ក្រុមហ៊ុនទេសចរណ៍អាល្លឺម៉ង់ «TUI Hotels & Resorts» ដែលជាផ្នែកមួយនៃក្រុមហ៊ុន «TUI Group»បានសហការជាមួយក្រុមហ៊ុនក្នុងស្រុក «Dara Hotels Group»ដែលជាផ្នែកមួយនៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)សម្រាប់សណ្ឋាគារដែលមានទីតាំងនៅអូឡាំព្យា

ការវិនិយោគលើរោងចក្រកែច្នៃ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញខ្សែច្រវាក់តម្លៃស្វាយចន្ទីកម្ពុជា

ការបោះទុនវិនិយោគលើការបង្កើតរោងចក្រកែច្នៃក្នុងស្រុក គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ក្នុងការចូលរួមប្រែក្លាយកម្ពុជាឱ្យទៅជា «អធិរាជស្វាយចន្ទី» តាមរយៈការបង្កើនតម្លៃបន្ថែម និងកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេស

ការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ​ និងអំណោយផលដល់អចលនទ្រព្យដែលធ្លាប់តែស្ងប់ស្ងាត់

ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស ឬសួនឧស្សាហកម្មនៅតាមបណ្ដារាជធានី-ខេត្ត បានផ្ដល់​នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់​សេដ្ឋកិច្ចជាតិ និងសង្គម រាប់ចាប់តាំងពីតម្រូវការ​ប្រើប្រាស់ដីធ្លី ការផ្ដល់ឱកាសការងារដល់ពលរដ្ឋ

នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក កម្ពុជាបន្តខិតខំផ្សព្វផ្សាយ បញ្ចុះបញ្ចូលក្រុមហ៊ុនអន្តរជាតិឱ្យមកវិនិយោគនៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ព្យាយាមផ្សព្វផ្សាយពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជាដល់បណ្តាអ្នកតំណាងក្រុមហ៊ុនធំៗលំដាប់ពិភពលោក ដើម្បីអាចទាក់ទាញ ក្រុមហ៊ុនអន្តរជាតិទាំងនោះសម្រេចចិត្តមកកម្ពុជា

កម្ពុជា- ជប៉ុន ដាក់ឱ្យដំណើរការជាផ្លូវការនូវ «ក្រុមសហបង្កើតធុរកិច្ចកម្ពុជា-ជប៉ុន» ដើម្បីជំរុញការវិនិយោគ

ថ្នាក់ដឹកនាំជាន់ខ្ពស់ កម្ពុជា និងជប៉ុន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «ក្រុមសហបង្កើតធុរកិច្ចកម្ពុជា​-ជប៉ុន (Business Co-Creation Team -BCT)» ក្នុងគោលបំណងជំរុញការវិនិយោគរបស់ជប៉ុននៅកម្ពុជា

វិស័យដំឡូងមីកម្ពុជា មានតួនាទីសំខាន់ក្នុងការទាក់ទាញទុនវិនិយោគបន្ថែម និងលើកកម្ពស់ជីវភាពរបស់កសិករ

ការ​នាំចេញ​ដំឡូងមី​របស់​កម្ពុជា ​សម្រេច​បាន​ជាង​ ៣,៤ ​លាន​តោន​ នៅ​ក្នុង​រយៈពេល​ ៩ ខែ ឆ្នាំ២០២៥ ក្នុងនោះដំឡូងមីស្រស់មានចំនួន ២,០៥ លានតោន ធ្លាក់ចុះ ១៦,៥៧% ​ខណៈ​ចំណិត​ដំឡូងមី​ក្រៀម​បាន​ចំនួន ១,៣៥ លាន​តោន កើនឡើង ៥៧,៦២%

ក្រុមហ៊ុនសិង្ហបុរី និងបារាំង ចាប់អារម្មណ៍លើការវិនិយោគឥណទានកាបូន និងស្វាយចន្ទីនៅកម្ពុជា

ក្រុមហ៊ុនដ៏ធំមួយមកពីសិង្ហបុរី និងមួយទៀតមកពីប្រទេសបារាំង បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងលើការវិនិយោគឥណទានកាបូន និងវិស័យស្វាយចន្ទីនៅកម្ពុជា

កិច្ចសន្ទនា និងវេទិការាជរដ្ឋាភិបាល-វិស័យឯកជន បង្កើនភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់ដល់វិនិយោគិនឱ្យបន្តការវិនិយោគ

កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា ជាមួយបណ្តាប្រទេសនានា ក៏ដូចជាវេទិការាជរដ្ឋាភិបាល-វិស័យឯកជន បានបង្កើនភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់ដល់វិនិយោគិន