កំពង់ធំ៖ សមាគមស្វាយចន្ទីកម្ពុជា (សសក) បានបើកកិច្ចប្រជុំដាច់ដោយឡែកជាមួយក្រុមហ៊ុនអន្តរជាតិចំនួន២នៅក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកឱកាសថ្មីៗក្នុងការវិនិយោគ ការកែច្នៃ និងការអភិវឌ្ឍឥណទានកាបូន នៅក្នុងវិស័យស្វាយចន្ទីដែលកំពុងរីកចម្រើនរបស់កម្ពុជា។
នៅក្នុងកិច្ចប្រជុំទី១ លោក អួន ស៊ីឡុត ប្រធាន សសក បានជួបជាមួយលោក Trent Eddy ប្រធានក្រុមហ៊ុន EMGH Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដើម្បីពិភាក្សាផ្តោតលើការកៀរគរមូលនិធិវិនិយោគ។
លោក Eddy បានឱ្យដឹងថា គោលដៅនៃការវិនិយោគនៅក្នុងឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជា អាចផ្តល់នូវដើមទុនបង្វិលដ៏ចាំបាច់សម្រាប់រោងចក្រកែច្នៃក្នុងស្រុក ដែលអាចឱ្យពួកគេទិញស្តុកទុកបានច្រើនពេញមួយឆ្នាំ។ ក្រោមគំរូវិនិយោគរបស់ EMIA រោងចក្រកែច្នៃអាចសហការជាមួយអ្នកវិនិយោគដោយមិនចាំបាច់មានតម្រូវការទ្រព្យបញ្ចាំ ដែលជាធម្មតាត្រូវបានដាក់ដោយធនាគារនោះទេ។

ដោយឡែក ចំពោះកិច្ចពិភាក្សារវាង សសក និង Livelihood Venture ដែលជាសហគ្រាសសង្គមរបស់បារាំងពាក់ព័ន្ធនឹងគម្រោងកាត់បន្ថយកាបូននៅក្នុងទ្វីបអាស៊ី ផ្តោតទៅលើឥណទានកាបូន។ ក្រុមហ៊ុននេះបច្ចុប្បន្នកំពុងប្រតិបត្តិការគំនិតផ្តួចផ្តើមកាត់បន្ថយដានកាបូននៅចំការកាហ្វេក្នុងប្រទេសឥណ្ឌូនេស៊ី និងគាំទ្រដល់ការផលិតស្រូវកាបូនទាបនៅប្រទេសវៀតណាម។ ឥឡូវនេះ Livelihood Venture កំពុងស្វែងរកគម្រោងឥណទានកាបូនថ្មីសម្រាប់ចំការស្វាយចន្ទីនៅក្នុងខេត្តក្រចេះ ហើយបានស្នើសុំការគាំទ្រពីសមាគមស្វាយចន្ទីកម្ពុជា។
ក្រោមវិធីសាស្រ្តដែលបានស្នើឡើង Livelihood Venture នឹងធ្វើការជាមួយកសិករខ្នាតតូចដែលគ្រប់គ្រងផ្ទៃដីប្រហែល ៥ ០០០ ហិកតា ដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ការថែទាំចំការ ខណៈពេលដែលជួយរកឱកាសទីផ្សារ។ ជាការតបស្នងវិញ កសិករនឹងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែល ប្តេជ្ញារក្សាដើមស្វាយចន្ទីរបស់ពួកគេក្នុងរយៈពេលកំណត់មួយ ដែលអនុញ្ញាតឱ្យគម្រោងនេះអាចបង្កើតឥណទានកាបូនបាន៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content