នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក កម្ពុជាបន្តខិតខំផ្សព្វផ្សាយ បញ្ចុះបញ្ចូលក្រុមហ៊ុនអន្តរជាតិឱ្យមកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក(World Economic Forum) នាទីក្រុងដាវ៉ូស សហព័ន្ធស្វីស ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានព្យាយាមផ្សព្វផ្សាយពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជាដល់បណ្តាអ្នកតំណាងក្រុមហ៊ុនធំៗលំដាប់ពិភពលោក ដើម្បីអាចទាក់ទាញ និងបញ្ចុះបញ្ចូល ក្រុមហ៊ុនអន្តរជាតិទាំងនោះសម្រេចចិត្តមកកម្ពុជា។

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាអំពីការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ជាមួយលោក Eddy Pirard ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន JTI ដោយមានការចូលរួមពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។

នៅថ្ងៃដដែលនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Paul Chan រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុនៃតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងហុងកុង និងកម្ពុជា។ ជំនួបនេះមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦  ឯកឧត្តមអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Carlsberg Group លោក Jacob Aarup-Andersen អំពីការជំរុញភាពប្រកួតប្រជែងដោយស្មើភាព សកម្មភាពពាណិជ្ជកម្មរបស់ក្រុមហ៊ុន និងកាលានុវត្តភាពសម្រាប់ការបណ្តាក់ទុនរបស់ក្រុមហ៊ុនបន្ថែមទៀតនៅកម្ពុជា។

ដោយឡែក ក្នុងឱកាសជាវាគ្មិននៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន​ចែករំលែក​ទស្សនាទាន​ និង​ចក្ខុវិស័យរបស់កម្ពុជា​ក្នុងការប្រើ​ប្រាស់​កាលានុវត្តភាព​នៃកិច្ច​សហ​ប្រតិ​បត្តិ​​ការ​អន្តរជាតិសម្រាប់អភិវឌ្ឍ​ប្រទេសដែលកំពុងអភិវឌ្ឍន៍​ដូចជា​កម្ពុជា ពិសេសតាម​រយៈការ​ប្រើប្រាស់បច្ចេកវិទ្យា​ដើម្បីសម្រួល​វិស័យ​ពាណិជ្ជកម្ម​​ឱ្យកាន់តែមានភាព​ប្រកួត​ប្រជែង​​និងមាន​អនុលោមភាព។ នាឱកាសនោះ លោកជំទាវ​រដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាពសំខាន់ៗ និងគំនិត​ផ្តួចផ្តើមនានារបស់ប្រមុខដឹកនាំកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចជាតិកាន់តែកើនឡើងជាលំដាប់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារប័ណ្ណបំណុលនៅ CSX កើនឡើងដល់ជិត ៥៩០ លានដុល្លារ ខណៈអ្នកជំនាញរំពឹងថា មានកំណើនកាន់តែខ្លាំងក្នុងពេលឆាប់ៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/10/2026

ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២៦ ទីផ្សារមូលបត្រកម្ពុជា (CSX) ប្រមូលសាច់ប្រាក់បានជាង ៥៨៩លានដុល្លារ តាមរយៈការបោះផ្សាយសញ្ញាបណ្ណ ឬប័ណ្ណបំណុលសរុប ២៣លើក ដោយរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ សកម្មភាព​ជួញដូរ​ប្រចាំថ្ងៃនៅលើទី​ផ្សារ​មូលបត្រ​កម្ពុជា​​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​​ ​ក៏​ប៉ុន្តែ​ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះ​បញ្ជី​ទាំង​ ​២​៨

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

មេដឹកនាំកំពូលឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាឆ្នាំក្រោយតបតាមការអញ្ជើញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/10/2026

បរទេស ៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឆ្នាំក្រោយនេះក្នុងឱកាសកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីបានរៀបចំផែនការទស្សនកិច្ចសម្រាប់ឆ្នាំនេះរួចរាល់ ។ តាមរយៈការចេញផ្សាយដោយកាសែត RT បានសរសេរថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ពីផែនការនៃកិច្ចប្រជុំពិភាក្សាមួយរវាងប្រមុខថ្នាក់ដឹកនាំកំពូលទាំង២នេះទៅកាន់ក្រុមអ្នកកាសែតថា លោក

អាម៉េរិក ហាមមិនឱ្យប្រើប្រាស់ AI របស់ចិន ក្នុងប្រព័ន្ធស្ថាប័នរដ្ឋាភិបាលសំខាន់មួយចំនួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/10/2026

កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងសន្តិសុខមាតុភូមិអាម៉េរិក (DHS) ចេញបញ្ជាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទាំងអស់របស់ក្រុមហ៊ុនចិន DeepSeek នៅក្នុងភ្នាក់ងាររដ្ឋប្បវេណីរបស់រដ្ឋាភិបាល

រដ្ឋមន្ត្រីដែនដី ៖ ដីធ្លីជាពាងទឹកសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់សម្រាប់ធានាដំណើរការរបស់សង្គមជាតិ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/10/2026

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដីធ្លី បានក្លាយទៅជាឧបករណ៍សម្រាប់ធ្វើពាណិជ្ជកម្ម (Commodity) ប្រកបដោយសុវត្ថិភាព ដែលជាពាងទឹកមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់ សម្រាប់ធានាដំណើរការរបស់សង្គមជាតិ។ ការលើកឡើងបែបនេះនៅក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយក្រុមការងារ International Land Coalition Asia (ILC Asia)

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ

ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

ចំណូលរបស់ប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....


Leave a Reply

Your email address will not be published.Required fields are marked *