ការវិនិយោគលើរោងចក្រកែច្នៃ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញខ្សែច្រវាក់តម្លៃស្វាយចន្ទីកម្ពុជា

ភ្នំពេញ៖ ការបោះទុនវិនិយោគលើការបង្កើតរោងចក្រកែច្នៃក្នុងស្រុក គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ក្នុងការចូលរួមប្រែក្លាយកម្ពុជាឱ្យទៅជា «អធិរាជស្វាយចន្ទី» តាមរយៈការបង្កើនតម្លៃបន្ថែម និងកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេស។

កន្លងមក កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅក្នុងបរិមាណដ៏ច្រើនលើសលប់ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសវៀតណាម។ ដោយឡែក ការបង្កើតរោងចក្រកែច្នៃកាន់តែច្រើននៅក្នុងស្រុក នឹងអនុញ្ញាត​ឱ្យកម្ពុជាកាត់បន្ថយការនាំចេញគ្រាប់ឆៅទៅជាការនាំចេញផលិតផលសម្រេច ដែលមានតម្លៃខ្ពស់ជាងមុន កាត់បន្ថយហានិភ័យនៃការធ្លាក់ចុះថ្លៃនៅពេលទីផ្សារខាងក្រៅមានការប្រែប្រួល។ ជាងនេះទៅទៀត ការបង្កើនរោងចក្រកែច្នៃបានកាន់តែច្រើន មិនត្រឹមតែជួយដល់ម្ចាស់ចំការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរផងដែរ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា ស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ រាជរដ្ឋាភិបាលបាន និងកំពុងផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន តាមរយៈការសម្រួលនីតិវិធី និងផ្តល់អាទិភាពលើការកែច្នៃ។ គោលដៅចម្បងគឺបង្កើនសមត្ថភាពកែច្នៃឱ្យបានយ៉ាងតិច ២៥% នៅឆ្នាំ២០២៧ និងឈានទៅដល់ ៥០%នៅឆ្នាំ២០៣​២​។ យ៉ាងណាក៏ដោយ ទោះជាមានសក្តានុពលខ្លាំង ប៉ុន្តែវិស័យនេះនៅប្រឈមនឹងបញ្ហាមួយចំនួនដូចជា ថ្លៃដើមផលិតកម្ម, តម្លៃអគ្គិសនី និងតម្លៃដឹកជញ្ជូននៅមានកម្រិតខ្ពស់ ខណៈផ្នែកបច្ចេកទេសតម្រូវការម៉ាស៊ីនទំនើបៗ និងស្តង់ដារអនាម័យសម្រាប់នាំចេញភាគច្រើននៅមានកម្រិត។

លោកបានបន្តថា ៖

«ការជំរុញឱ្យមានរោងចក្រកែច្នៃស្វាយចន្ទីកាន់តែច្រើន គឺជាជំហានមិនអាចខ្វះបាន ដើម្បីធានានូវនិរន្តរភាពសេដ្ឋកិច្ចកសិ-ឧស្សាហកម្ម។ នៅពេលដែលកម្ពុជាមានសមត្ថភាពកែច្នៃកាន់តែខ្លាំង វានឹងក្លាយជាកម្លាំងទាក់ទាញអ្នកវិនិយោគបរទេសបានកាន់តែច្រើន ទាំងវិស័យដាំដុះ និងកែច្នៃបន្ថែមទៀត»។

សូមជម្រាបថា ថ្មីៗនេះ វិនិយោគិនកូរ៉េ បានបណ្តាក់ទុនវិនិយោគជាង ៥លានដុល្លារ លើការសាងសង់រោងចក្រកែច្នៃស្វាយចន្ទី នៅខេត្តកំពង់ធំ ដែលនឹងចាប់ផ្តើមសាងសង់នាចុងឆ្នាំ២០២៦នេះ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៩។

ពាក់ព័ន្ធទៅនឹងវិនិយោគិនកូរ៉េបោះទុនទៅលើវិស័យស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានលើកឡើងថា​ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានឱ្យដឹងថា៖ វិនិយោគិនកូរ៉េ ចង់មកបណ្តាក់ទុនរកស៊ីនៅកម្ពុជាផ្នែកកែច្នៃស្វាយចន្ទីនេះច្រើន។ តាមរយៈឯកឧត្តមអភិបាលខេត្តកំពង់ធំ មានក្រុមហ៊ុនធំមួយកំពុងតែរង់ចាំការអនុម័ត។ រោងចក្រកែច្នៃស្វាយចន្ទីមួយទៀត មកតាមសមាគមកូរ៉េ និងតាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី ហើយក៏មានរោងចក្រកូរ៉េមួយទៀតមកតាមរយៈសមាគមស្វាយចន្ទីកម្ពុជា។ ប៉ុន្តែដោយសារមានបញ្ហា QIP(គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលត្រូវបានចុះបញ្ជីជាផ្លូវការ និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីស្ថាពរ(FRC)ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) សមាគមស្វាយ​ចន្ទីកម្ពុជាបានលើកទឹកចិត្តឱ្យពួកគាត់ទៅកាន់តំបន់ភូមិភាគឦសាន(ខេត្តក្រចេះ)ដែលមានលក្ខណៈងាយស្រួលជាង។ អ៊ីចឹងយើងឃើញថាមានរោងចក្រមួយ បានទៅខាងខេត្តក្រចេះ ហើយពីរនៅកំពង់ធំកំពុងរង់ចាំ។

លោកបញ្ជាក់ថា ៖

«រហូតមកដល់ពេលនេះ យើងមានរោងចក្រចំនួន ៥០ ក្នុងនោះមានតែ ៦ ទេ ដែលជារោងចក្រមធ្យម។ ក្រៅពីនោះ ជារោងចក្រតូចៗលក្ខណៈគ្រួសារ។ រោងចក្រមធ្យមគឺអាចផលិតបានក្នុងចន្លោះពី ៧,០០០ តោន ទៅ ១៤,០០០ តោនគ្រាប់ឆៅ។ទោះយ៉ាងណាក៏ដោយ រោងចក្រគាត់ទាំងអស់ហ្នឹង មិនបានផលិតបានពេញលេញដែរ។ យើងឃើញថាមានរោងចក្រមធ្យមហ្នឹងគាត់គ្រាន់តែទិញគ្រាប់សម្រាប់ហាលទុក ហើយនិងលក់ចេញគ្រាប់ឆៅ។ ប្រហែលជាការលក់ចេញគ្រាប់ឆៅហ្នឹង ចំណេញជាងការកែច្នៃ។ ដូច្នេះ មកដល់ពេលនេះ ការកែច្នៃក្នុងស្រុករបស់យើងហ្នឹង គឺនៅមានតិចតួច»។

លោកប្រធានសមាគម បានបន្តថា៖កម្ពុជាត្រូវការបច្ចេកវិទ្យា និងបច្ចេកទេសក្នុងការកែច្នៃស្វាយចន្ទី។តាមពិតទៅកម្ពុជាផលិតគ្រាប់ឆៅបានច្រើន រហូតដល់ទៅ១លានតោន ប៉ុន្តែបានកែច្នៃក្នុងស្រុកប្រហែល​ជា ២៦,០០០ តោន គ្រាប់ឆៅ ឬក៏ស្មើនឹង ៦,០០០ តោន គ្រាប់កែច្នៃហើយ កាលពីឆ្នាំ ២០២៥ កន្លងទៅ។ រោងចក្រស្វាយចន្ទីមានច្រើន ប៉ុន្តែមិនមានទុនបង្វិលក្នុងការទិញគ្រាប់ស្តុកទុកទេ។ ជាក់ស្តែងនៅឆ្នាំ ២០២៦ នេះ ប្រសិនបើឥណទានកម្ចីការប្រាក់អនុគ្រោះពីធនាគារពាណិជ្ជគាត់ផ្តល់ឱ្យត្រឹមតែ ៥០ លានដុល្លារ ពួកគាត់អាចទិញប្រហែលជាបាន ៣ ម៉ឺនតោន គ្រាប់ឆៅក្នុងការស្តុកទុកទេបាទ។

បើតាមឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រោងចក្រនេះមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណ ២០តោនក្នុងមួយថ្ងៃ ដែលជាជំហានដ៏សំខាន់ក្នុងការ បង្កើនសមត្ថភាពកែច្នៃក្នុងស្រុក និងជំរុញការនាំចេញទៅកាន់ពិភពលោក។ គម្រោងនេះ មានទិសដៅកសាងសមត្ថភាពសហគមន៏កសិកម្មទំនើប តាមរយៈការផ្តល់វគ្គ​បណ្តុះបណ្តាលពីបច្ចេកទេសក្រោយពេលប្រមូលផល, ការសម្ងួត, ការរក្សាទុក, ការកែច្នៃ និងការរកទីផ្សារសម្រាប់នាំចេញគ្រាប់ស្វាយចន្ទី។

កាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ១លានតោន ទៅកាន់​ទីផ្សារអន្តរជាតិ ដោយទទួលបានចំណូលមកវិញប្រមាណ ១,៥ពាន់លានដុល្លារ។ នេះបើ​តាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ដោយវាយតម្លៃថា បរិមាណចេញនេះ កើនឡើង ២៧ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេល៣ខែនៃត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ៣៥៨ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ដែលមានការកើនឡើងប្រមាន ២២ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥កន្លងទៅនេះដែលមានត្រឹម ២៩២ លានដុល្លារប៉ុណ្ណោះ។ នៅក្នុងចំណោមប្រទេសទាំង១០ ដែលជាគោលដៅនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ប្រទេសវៀតណាមឈរនៅលំដាប់កំពូលទី១ នៃការនាំចេញដែលមានទំហំរហូតដល់ប្រមាណ ៣៥៦,៨៣ លានដុល្លារ ស្មើនឹងជាង៩០ភាគរយនៃទំហំសរុប។

យោងតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាពេលថ្មីៗនេះ បានឱ្យដឹងថា៖អូស្ត្រាលី និងជប៉ុនកំពុងធ្វើការរួមគ្នា ដើម្បីពង្រឹងវិស័យស្វាយចន្ទីរបស់កម្ពុជា តាមរយៈការគាំទ្រដែលបំពេញឲ្យគ្នាទៅវិញទៅមកដែលអាចជួយបង្កើនសមត្ថភាពកែច្នៃ និង ទទួលបានគ្រាប់ស្វាយចន្ទីកម្ពុជាដែលកាន់តែមានរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់ទៅកាន់ទីផ្សារពិភពលោក។ ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុន និងអូស្ត្រា ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ធំ កំពុងរួមចំណែកជំរុញការកែច្នៃនៅក្នុងប្រទេស បង្កើនវត្តមានគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក និងធានាឱ្យកសិករខ្នាតតូចដែលដាំគ្រាប់ស្វាយចន្ទីទាំងនេះទទួលបានតម្លៃសមរម្យ និងមានស្ថិរភាព។

ការគាំទ្ររបស់ជប៉ុនបានជួយ ក្រុមហ៊ុនMIRARTH ជួយពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើការសិក្សាអំពីលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទី កាត់បន្ថយកាកសំណល់។ ចំណែកឯប្រទេស​អូស្ត្រាលីវិញបានជួយ MIRARTH បង្កើនការត្រៀមខ្លួននាំចេញរបស់ខ្លួន ដោយផ្តល់ជំនួយតាមរយៈការបណ្តុះបណ្តាល ការផ្គូរផ្គងអាជីវកម្ម និងការចូលរួមក្នុងសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកឆ្នាំ ២០២៥ ដែលបាននាំឱ្យមានកិច្ចព្រមព្រៀងដំបូងជាមួយក្រុមហ៊ុនមួយចំនួន។ ក្រុមហ៊ុន MIRARTH គ្រោងនឹងកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៣០០០ តោនក្នុងឆ្នាំ ២០២៥ និងឆ្ពោះទៅរកគោលដៅគ្មានកាកសំណល់។

ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ ដែលមានគ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់ បានត្រូវក្រសួងពាណិជ្ជកម្មសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពល “ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI)” ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះនិងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។

រាជរដ្ឋាភិបាល បានដាក់ចេញវិធានការចាំបាច់ចំនួន ៤ ក្នុងការជំរុញការកែច្នៃ និង ការនាំចេញផលិតផលស្វាយចន្ទីរួមមាន៖ (១).ការពង្រឹង និង ការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេច  (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់, បន្តពង្រឹង និង ពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន (២).ការបន្តពង្រឹងការធ្វើម៉ាក និង ទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing) (៣).ការជំរុញការចងក្រង និង ការបង្កើតសហគមន៍កសិករស្វាយចន្ទីថ្មី និង (៤).ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និង ទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និង កែច្នៃគ្រាប់ស្វាយចន្ទី។

យោងតាមសមាគមស្វាយចន្ទី គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីសរុបប្រមាណ ៧៤ ម៉ឺនហិកតា ខណៈដែលក្នុងឆ្នាំ២០២៥ កម្ពុជាប្រមូលផលស្វាយចន្ទីឆៅបានចំនួន ១ ០២០ ៧៥៧ តោន ក្នុងនោះការនាំចេញទៅវៀតណាមមានបរិមាណ ១ ០០០ ៧៥៧ តោន គិតជាទឹកប្រាក់ ១,៥ពាន់លានដុល្លារ (កើន ២៧%បើធៀបឆ្នាំ២០២៤) ហើយគិតត្រឹមដើមឆ្នាំ២០២៥ដដែល កម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥២ ក្នុងនោះមាន ៦ ជារោងចក្រធុនមធ្យម (សមត្ថភាពផលិត ៧ ០០០ តោន ទៅ ១៤០ ០០០ តោនក្នុងមួយឆ្នាំ)។ ចំណែក ៤៦ សហគ្រាសផ្សេងទៀតជាសិប្បកម្មលក្ខណៈគ្រួសារតូចៗប៉ុណ្ណោះ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​


Leave a Reply

Your email address will not be published.Required fields are marked *