ភ្នំពេញ៖ វិនិយោគិនចិន នៅតែរក្សាបានលំដាប់លេខ១ក្នុងនាមជាអ្នកបណ្តាក់ទុនច្រើនជាងគេនៅកម្ពុជា ដែលតំណែងនេះរក្សាបានជាប់គ្នាជាច្រើនឆ្នាំមកហើយ។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥ គិតពីខែមករាដល់វិច្ឆិកា គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះបញ្ជីគម្រោង វិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ប៊ីលានដុល្លារអាម៉េរិក។ ក្នុងចំណោមទុនវិនិយោគប្រមាណ ៩,៥ប៊ីលានដុល្លារអាម៉េរិកនេះ ចិនមានចំណែក៥២,៦២ភាគរយ តាមពីក្រោយដោយកម្ពុជា ដែលមានចំណែក៣២,៤៩ភាគរយ និងសិង្ហបុរីជាប់លំដាប់លេខ៣ មាន៤,៤៩% វៀតណាម