រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ថាមពលស្អាតជាកត្តាជំរុញភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា

ភ្នំពេញ៖ សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ បានបើកជាផ្លូវការក្រោមមូលបទ «ជំរុញសេដ្ឋកិច្ច​ថាមពល​ស្អាត​»។ កម្មវិធីពេញមួយសប្តាហ៍នេះត្រូវបានរៀបចំឡើងដោយអង្គការ Energy Lab សហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងអង្គការ UNDP ដើម្បីផ្តល់ជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរឧត្តមានុវត្តន៍ ជំរុញកិច្ចសហការ និងពន្លឿនបរិវត្តកម្មកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលកាន់តែបៃតង និងធន់ជាងមុន។

ថ្លែងក្នុងពិធីបើកសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖

«ថាមពលស្អាតលែងជាជម្រើសទៀតហើយ តែជាតម្រូវការរបស់ទីផ្សារ និងជាគន្លឹះដើម្បីទាញកំណើនក្នុងដំណាក់កាលថ្មីរបស់យើង។ កំណើនដែលមិនកំណត់ត្រឹមតែបរិមាណថាមពលស្អាតដែលយើងផលិតបានប៉ុណ្ណោះទេ តែដោយការផលិត និងការប្រើប្រាស់ថាមពលស្អាតប្រកបដោយភាពឆ្លាតវៃ និងនិរន្តរភាព»។

ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ជាមួយ​នឹង​គោល​នយោបាយ​ដែល​មានប្រសិទ្ធភាព កម្ពុជាអាចពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការធ្វើឱ្យប្រសើរ​ឡើង​នូវ​ស្ថិរភាពថាមពល កាត់បន្ថយចំណាយ និងទាក់ទាញការ​វិនិយោគ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​។

គួរជម្រាបដែរថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការប្រើប្រាស់ថាមពលស្អាតនៅក្នុងរោងចក្រ និងខ្សែច្រវាក់ផលិតកម្ម ព្រមទាំងរួមបញ្ចូលថាមពលស្អាតទៅក្នុងគ្រប់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីបង្កើនភាពធន់ និងកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការប្រែប្រួលថ្លៃប្រេងឥន្ធនៈ។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា បច្ចុប្បន្ន ម៉ាកយីហោសកលកំពុងផ្តោតការបញ្ជាទិញរបស់ខ្លួនពីក្រុមហ៊ុនផ្គត់ផ្គង់ដែលប្រើប្រាស់ថាមពលស្អាត និងអនុវត្តគោលការណ៍និរន្តរភាព។ ឯកឧត្តមបានរំលេចនូវគំនិតផ្តួចផ្តើមមួយចំនួននៅកម្ពុជា ដូចជាកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង កម្មវិធីរោងចក្របៃតងគំរូនៃគម្រោង SWITCH Garment និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង ជាឧទាហរណ៍នៃការអនុវត្តគោលការណ៍និរន្តរភាពសម្រាប់លើកកម្ពស់ផលិតភាព និងការពង្រីកទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន បន្តការវិនិយោគលើជំនាញ ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីធានាថា កម្ពុជាអភិវឌ្ឍកម្លាំងពលកម្មដែលត្រៀមលក្ខណៈរួចជាស្រេចសម្រាប់អនាគត ព្រមទាំងអាចចាប់យកឱកាសឧស្សាហកម្មថ្មីៗ ដែលភ្ជាប់ទៅនឹងថាមពលស្អាត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *