ក្រសួងឧស្សាហកម្ម និងអង្គការដៃគូចំនួន២ រៀបចំកម្មវិធីពង្រីកសេវាទឹកស្អាតធន់នឹងអាកាសធាតុ

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយអង្គការ UNICEF និងអង្គការ UNCDF បានជួបពិភាក្សាគ្នារៀបចំអភិបាលកិច្ចកម្មវិធីរួមហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាម ពលឆ្លាតវៃនៅកម្ពុជា (WISE) ដែលជាកម្មវិធីហិរញ្ញប្បទានវិលជុំចម្រុះ បង្កើតឡើងដើម្បីឱ្យគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកចូលរួម ពន្លឿនវឌ្ឍនភាពគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលធន់នឹងអាកាសធាតុ។

លោកបណ្ឌិត Will Parks ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា បានលើកឡើងថា គោលគំនិតនៃកម្មវិធីនេះមានជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបត្រូវបានសម្រេចរៀបចំឡើងដើម្បីកៀរគរ​ហិរញ្ញប្បទានពីវិស័យឯកជន រួមនឹងហិរញ្ញប្បទានសម្បទាន និងកសាងសមត្ថភាពសម្រាប់ប្រតិបត្តិករផ្តល់សេវាទឹកស្អាតឯកជន។

លោកបានលើកឡើងថា៖


«ការបង្កើតកម្មវិធីនេះប្រើពេលរាងយូរបន្តិច តែនេះជាយន្តការហិរញ្ញប្បទានវិលជុំចម្រុះដំបូងបំផុតសម្រាប់វិស័យទឹកស្អាតរបស់កម្ពុជា»។

ឯកឧត្តម ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា គណៈកម្មាធិការដឹកនាំកម្មវិធី ត្រូវផ្តោតលើការងារយុទ្ធសាស្ត្រ ហើយធ្វើយ៉ាងណាឱ្យយន្តការអនុវត្ត «ស្រាល និងលឿនរហ័ស» និងចំអាទិភាពរបស់ក្រសួង ព្រមទាំងសម្របសម្រួល​ប្រកបដោយប្រសិទ្ធភាពជាមួយភាគីពាក់ព័ន្ធសំខាន់ៗ។

ឯកឧត្តមបានបន្ថែមថា៖

«តាំងពីដើមទី យើងខ្ញុំចង់ឱ្យកម្មវិធីនេះផ្តល់ផលឈ្នះ-ឈ្នះ សម្រាប់ទាំងរាជរដ្ឋាភិបាល ប្រតិបត្តិករឯកជន និងជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ។ ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងបច្ចេកវិទ្យា ពិតជាសំខាន់ដើម្បីពង្រឹង និងពង្រីកសេវាទឹកស្អាតនៅកម្ពុជា»។

សូមជម្រាបថា បច្ចុប្បន្ន ប្រតិបត្តិករឯកជន កំពុងផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនជាង ៣,៥ លាននាក់ ប៉ុន្តែក្រុមហ៊ុនជាច្រើនប្រឈមនឹងឧបសគ្គ ដូចជា ចំណាយខ្ពស់លើការទទួលបានទុន​វិនិ​យោគ​រយៈពេលកម្ចីខ្លី និងកង្វះសមត្ថភាពបច្ចេកទេសជាដើម។ ដោយឡែក ចំពោះកម្មវិធី WISE នឹងរួមបញ្ចូលហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួយនឹងទុនសម្បទាន ដើម្បីបន្ថយអត្រាការប្រាក់ ដោយផ្តល់ជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិករឯកជន និងពង្រឹងយន្តការប្រើប្រាស់ ការធានាឥណទានតាមរយៈសាជីវកម្មធានាឥណទានកម្ពុជា។

ជាមួយគ្នានេះ កម្មវិធី WISE នេះមានគោលដៅគាំទ្រឱ្យប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតយ៉ាងហោចណាស់ ៣០ ក្រុមហ៊ុន វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលដំណើរការដោយថាមពលកកើតឡើងវិញ និងប្រព័ន្ធឌីជីថលគ្រប់គ្រងការផ្តល់សេវា ក្រោមគណៈកម្មាធិការដឹកនាំថ្នាក់ជាតិ ស្របតាមផែនការអភិវឌ្ឍន៍របស់កម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ


Leave a Reply

Your email address will not be published.Required fields are marked *