ចិន​នៅតែឈានមុខគេ ក្នុងការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ វិនិយោគិនចិន នៅតែរក្សាបានលំដាប់លេខ១ក្នុងនាមជាអ្នកបណ្តាក់ទុនច្រើនជាងគេនៅកម្ពុជា ដែលតំណែងនេះរក្សាបានជាប់គ្នាជាច្រើនឆ្នាំមកហើយ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥ គិតពីខែមករាដល់វិច្ឆិកា  គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះបញ្ជីគម្រោង វិនិយោគចំនួន ៦០៩​គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ប៊ីលានដុល្លារអាម៉េរិក។

ក្នុងចំណោមទុនវិនិយោគប្រមាណ ៩,៥ប៊ីលានដុល្លារអាម៉េរិកនេះ ចិនមានចំណែក៥២,៦២ភាគរយ តាមពីក្រោយដោយកម្ពុជា ដែលមានចំណែក៣២,៤៩ភាគរយ និងសិង្ហបុរីជាប់លំដាប់លេខ៣ មាន៤,៤៩% វៀតណាម ៤,៣០% កោះ British Virgin ១,៦៥% ចក្រភពអង់គ្លេស ០,៤២%និង សហរដ្ឋអាមេរិក 0,៤៤% ។

សូមបញ្ជាក់ថា៖ក្នុងគម្រោងវិនិយោគជាង៩ប៊ីលានដុល្លារនេះ ការវិនិយោគលើវិស័យឧស្សាហកម្ម៥,៧ប៊ីលានដុល្លារ ហេដ្ឋារចនាសម្ព័ន្ធនិងវិស័យផ្សេងៗមានចំនួន៣,១ប៊ីលានដុល្លារ វិស័យកសិកម្មនិងកសិឧស្សាហកម្ម៤៣៦លានដុល្លារ និងវិស័យទេសចរណ៍១៧៥លានដុល្លារ។

ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងនាពេលកន្លងមកថ្មីៗនេះថា៖ការកើនឡើងនៃការវិនិយោគ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, កំណើនយ៉ាងគំហុកនៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជាក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ, វឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, របបលើកទឹកចិត្តវិនិយោគ, កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា, កិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។

គួររម្លឹកថា៖ នៅឆ្នាំ២០២៤ ប្រទេសចិនបានវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ ៣.៤៥ពាន់លានដុល្លារអាមេរិកដែលរួមចំណែកប្រមាណ ៥០%នៃទុនវិនិយោគសរុបដែលកម្ពុជាទទួលបាន ៦.៩ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ចំណែកកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី២ ដែលបានរួមចំណែកប្រមាណ៣៤% ក្នុងទំហំទឹកប្រាក់ ២.៣ពាន់លានដុល្លារ ខណៈវៀតណាមស្ថិតនៅលេខរៀងទី៣ រួមចំណែក៨% ក្នុងទំហំទឹកប្រាក់ ០.៥៥ពាន់លានដុល្លារ។ តាមពីក្រោយវៀតណាម គឺប្រទេសសិង្ហបុរី ដែលមានចំណែកវិនិយោគ ៣.៨៣% , កោះ Cayman មានចំណែក ០.៧១% និងម៉ាឡេស៊ី មានចំណែកវិនិយោគ ០.៦៥%៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី បញ្ចប់ក្តីកង្វល់ក្នុងសង្គមជាតិ ជុំវិញការកាន់កាប់ដីសហគមន៍របស់ជនជាតិដើមភាគតិច

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2026

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិឃ្លាំមើលសកម្មភាពសត្វផ្សោតទន្លេមេគង្គ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/01/2026

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាលើកដំបូង នៅដើមឆ្នាំ២០២៦នេះ សម្រាប់ឃ្លាំមើលសកម្មភាពរស់នៅរបស់សត្វផ្សោត

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាពបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យវិនិយោគិនចិនពិចារណា និងពិនិត្យលទ្ធភាពក្នុងការបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

ក្រសួងរៀបចំដែនដី អំពាវនាវ​ដល់ពលរដ្ឋ​កំពុង​រស់នៅទីតាំង​គម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​ចូលរួម​សហការដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវឱ្យ​ពលរដ្ឋ​រស់នៅទីតាំង​កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ​ចូលរួមសហការ​ជាមួយអាជ្ញាធរ​ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចម្រើន

Donald Trump បន្តគំរាមដំឡើងពន្ធដល់ ១០០% ប្រសិនបើអឺរ៉ុបបន្តរារាំងមិនឲ្យលោកកាន់កាប់កោះ Greenland

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2026

Donald Trump បានបន្តគំរាមដំឡើងពន្ធរហូតដល់ ១០០% ទៅលើបណ្តាប្រទេសនៅអឺរ៉ុបដែលប្រឆាំងនឹងការទាមទាររបស់លោកក្នុងការគ្រប់គ្រងកោះ Greenland នៃប្រទេសដាណឺម៉ាក

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងក្រសួងឧស្សាហកម្ម ពិភាក្សាពីបរិវត្តកម្មវិស័យ​កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងក្រសួងឧស្សាហកម្ម ពិភាក្សាពីបរិវត្តកម្មវិស័យ​កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ

តួគី ប្រឆាំងដាច់ខាតកិច្ចអន្តរាគមន៍យោធាបរទេសទៅលើកិច្ចការផ្ទៃក្នុងរបស់អ៊ីរង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/01/2026

រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគីបាននិយាយបញ្ជាក់ទៀតថា ប្រទេសតួកគី នឹងធ្វើការប្រឆាំងដាច់ខាតនូវរាល់កិច្ចធ្វើអន្តរាគមន៍យោធាណាមួយពីបរទេសដែលប្រឆាំងទៅនឹងប្រទេសអ៊ីរ៉ង់

បណ្ណាល័យវិទ្យាសាស្ត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងខេត្តបាត់ដំបង ដើម្បីជំរុញការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/01/2026

បណ្ណាល័យវិទ្យាសាស្ត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងខេត្តបាត់ដំបង ដើម្បីជំរុញការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រមូលកសិផលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» ដើម្បីគាំទ្រដល់កង​ទ័ពជួរមុខ និងជនភៀសសឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/01/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រមូលកសិផលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» ដើម្បីគាំទ្រដល់កង​ទ័ពជួរមុខ និងជនភៀសសឹក

សហភាពអឺរ៉ុប ចង់ដោះស្រាយបែបការទូតជាមួយអាម៉េរិក ប្រសើរជាងដាក់សម្ពាធពាណិជ្ជកម្មសងសឹកគ្នា បន្ទាប់ពីប្រធានាធិបតី Donald Trump គំរាមកំហែងដំឡើងពន្ធគយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/01/2026

សហភាពអឺរ៉ុប ចង់ដោះស្រាយបែបការទូតជាមួយអាម៉េរិក ប្រសើរជាងដាក់សម្ពាធពាណិជ្ជកម្មសងសឹកគ្នា បន្ទាប់ពីប្រធានាធិបតី Donald Trump គំរាមកំហែងដំឡើងពន្ធគយ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *