អាកាសយានដ្ឋានអន្តរជាតិតេជោ មានលទ្ធភាពទទួលភ្ញៀវ១៥លាននាក់ ក្រោយដាក់ដំណើរការនៅខែកក្កដាខាងមុខនេះ

ភ្នំពេញ ៖ គិតមកដល់បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងនៅខេត្តកណ្ដាល សម្រេចបានការសាងសង់ដំណាក់កាលទី១ ប្រមាណ ៩៥% ដោយគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ អាកាសយានដ្ឋាននេះ មានផ្ទៃដីប្រមាណ ២៦០០ហិកតា ដោយក្រុមហ៊ុនសាងសង់បានរៀប​ចំជាតំបន់ផ្សេងៗជាច្រើន ដូចជា ភូមិវប្បធម៌ ផ្ទះសេដ្ឋី ផ្ទះសម្រាប់ថ្នាក់ដឹកនាំ សួនច្បារ កន្លែងបាញ់ទឹក ។ល។

ទីធ្លាដ៏ធំទូលាយនៃអាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលបានភ្ញៀវជាតិ និងអន្តរជាតិ រហូតទៅដល់ ១៥លាននាក់ សម្រាប់ដំណាក់កាលទី១។ ក្រោយការសាងសង់ដំណាក់កាលទី​១ បានចប់សព្វគ្រប់ នោះដំណាក់​កាលទី២នឹង​ត្រូវបានចាប់ផ្ដើម ដោយអាចទទួលភ្ញៀវបាន ៣០លាន​នាក់ និងដំណាក់កាលទី៣ អាចទទួល​ភ្ញៀវ​បានរហូតទៅដល់ ៥០លាននាក់។ នេះបើតាមការ​បញ្ជាក់​របស់លោកឧកញ៉ា​ ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។

បើតាម​ប្រ​សាសន៍របស់លោកឧកញ៉ាបានឱ្យដឹងទៀតថា ​រយៈពេល១ថ្ងៃអាកាសយានដ្ឋាន​អន្ដរជាតិតេជោ ប្រើប្រាស់កម្មកររហូតដល់ ៧០០០ នាក់ វិស្វករ​សរុបចំនួនជាង២០០នាក់​មានជនជាតិខ្មែរភាគច្រើន និងជនជាតិបរទេស ត្រឹមតែ១០% ។ យ៉ាងណាមិញ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោនេះបើកឱ្យប្រើប្រាស់ជាផ្លូវការហើយនោះ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ (ព្រលានចាស់) នឹងត្រូវបិទដំណើរការ​ រីឯបុគ្គលិកគ្រប់ជាន់ថ្នាក់​នៅព្រលានចាស់ក៏នឹងត្រូវផ្ទេរមកបម្រើការនៅព្រលានយន្ដហោះថ្មីនេះតែម្ដង។

បើតាមលោកឧកញ៉ា ឆារស៍ វ៉ាន់ នៅក្នុងការសាងសង់ព្រលានយន្ត​ហោះអន្តរជាតិតេជោ​ ដំណាក់កាលទី១ ក្រុមហ៊ុនបាន​ចំណាយថវិកាប្រមាណ​ជិត ២ពាន់លានដុល្លារ ដោយមិនបូក​បញ្ចូលថ្លៃ​ដីនោះទេ។ រីឯប្លង់នៃព្រលានយន្ដហោះនេះទៀតសោត គឺត្រូវបានគូសដោយជនជាតិអង់គ្លេស ដោយយកលំនាំ​តាមរចនាបទបែបខ្មែរ។

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្ដរ​ជាតិ​តេជោ បានជាប់ចំណាត់ថ្នាក់លេខ៥ នៃគម្រោង​ស្ថាបត្យកម្មពិភពលោក ទាំង១១ ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណិតភាព ការរចនាបទបែបប្រពៃណីខ្មែរ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតងធម្មជាតិពិតៗ។

អាកាសយានដ្ឋានអន្ដរជាតិតេជោ ជាព្រលានយន្ដហោះលំដាប់ F4 អាចឲ្យយន្ដហោះខ្នាត​ធំ​ចុះចតដូចជា Airbus A380 និងប្រភេទ Boeing 747 ដោយបែងចែកការសាងសង់ជា ៣ ដំណាក់កាលផ្សេងគ្នា។​ ដំណាក់កាលទី១ពីគិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ រីឯដំណាក់កាលទី២ និងទី៣ គិតពីឆ្នាំ ២០៣០ ទៅដល់ឆ្នាំ ២០៥០ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *