ផ្ទះស្នាក់គំរូមួយកន្លែង ដាក់បំរាមចាក់តន្ត្រី មិនលក់គ្រឿងស្រវឹង មិនប្រើប្រាស់ប្លាស្ទីក

កោះកុង ៖ ទេសចរណ៍ គឺជាវិស័យដ៏មានសក្កានុពលមួយ ដែលគេតែងនិយមហៅថាជាឧស្សាហកម្មគ្មានផ្សែង។ សេវាករក្នុងស្រុកអាចទទួលផលបានច្រើនណាស់ពីការទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទី តាមរយៈការលក់ជាកញ្ចប់ដំណើរកម្សាន្ដ ស្នាក់នៅ និងហូបចុកជាដើម។ ប៉ុន្តែ ដើម្បីអាចទទួលផលពីវិស័យនេះបានយូរអង្វែង ទាំងសេវាករ និងអ្នកទេសចរចាំបាច់ត្រូវចូល រួមថែរក្សាសណ្ដាប់ធ្នាប់ ជាពិសេសគឺឥរិយាបថតែម្ដង។ បញ្ហាចាក់តន្ត្រីបង្កសំលេងរំខាន ការផឹកគ្រឿង ស្រវឹង និងការចោលសំរាមពាសវាលពាសកាល ជារឿយៗបានកើតមាននៅតាមរម្យណីយដ្ឋាន និងតំបន់​កម្សាន្ដ ដែលវាសឹងតែក្លាយជាទម្លាប់របស់ អ្នកដើរកម្សាន្ដមួយចំនួនទៅហើយ។

ដោយមើលឃើញ និងចង់កែប្រែពីបញ្ហានេះ ផ្ទះស្នាក់មួយដែលមានទីតាំងនៅក្នុងឃុំជីផាត ស្រុកថ្ម បាំង ខេត្តកោះកុង បានដាក់នូវបម្រាមមួយចំនួនដែលគេយល់ថាអាចប៉ះពាល់ដល់សិទ្ធិបុគ្គលក្នុងការសម្រាកលំហែកាយ។

អ្នកនាង ខេង ម៉ាលី ដែលជាស្ថាបនិក​ផ្ទះស្នាក់ ចម្ការព្រៃ (Wild Farm) បានឱ្យដឹងថា ផ្ទះស្នាក់របស់ខ្លួនផ្ដោតសំខាន់លើភាពស្ងប់សុខនៃធម្មជាតិ ដូច្នេះហើយអ្នកនាងចង់ឱ្យអ្នកមកស្នាក់នៅអាចទទួល បានអារម្មណ៍រីករាយ ស្នាក់នៅក្នុងបរិយាកាសនៃធម្មជាតិពិតៗ អាចស្ដាប់សំលេងខ្យល់ សំលេងទឹកហូរ សំលេងបក្សាបក្សី ដែលទើបជាតន្ត្រីពិតប្រាកដ។ ជាផ្ទះស្នាក់ធ្វើពីឈើ លាតសន្ធឹងលើផ្ទៃដីចំការរាប់ហិចតា ព្រមទាំងស្ថិតនៅជាប់មាត់ព្រែកផងនោះ កាន់តែធ្វើឱ្យទីតាំងទេសចរណ៍មួយនេះ មានសម្រស់ស្រស់បៃតងខ្ចីនារដូវវស្សា ហើយដែលវាពិត​ជាគួរឱ្យសោកស្ដាយប្រសិនបើអ្នកទេសចរមិនបានសន្ដាប់តន្ត្រីធម្មជាតិទាំងនេះ។

អ្នកនាង ខេង ម៉ាលី បានរៀបរាប់ថា៖

“យើងពិតជាមិនចង់ឱ្យការកំសាន្តសប្បាយរបស់យើង ស្ថិតនៅលើតន្រ្តីលឺៗនោះទេ វាប៉ះពាល់ និងរំខានដល់សត្វព្រៃនានាដែលមានក្នុងចំការយើង ក៏ដូចជា​ទីក្បែរៗនេះ…កាលណា​មាន​ការរំខាន សត្វទាំងនោះនឹងផ្អើលរត់ទៅកន្លែងឆ្ងាយផ្សេងទៀតប្រាកដជា លែងនៅក្នុងចម្ការយើងទៀតហើយ យើង​ចង់រក្សា និង អោយសត្វព្រៃរស់នៅកន្លែងវាដោយស្ងប់សុខ​ដូចយើងដែរ”

អ្នកនាងបានសង្កេតឃើញឥរិយាបថមិនសមស្របជាច្រើនផងដែរ ជាពិសេសអ្នកដើរព្រៃ បោះតង់ ដែលតែងតែនិយាយថាខ្លួនចង់ស្ងប់ស្ងាត់ជាមួយធម្មជាតិ ប៉ុន្តែបែរជាចាក់តន្ត្រីតម្លង់ទៅវិញ។

អ្នកនាងបន្តថា៖

“ខ្ញុំពិតជាចង់អោយពួកគាត់យល់​ និងកែប្រែនូវទម្លាប់មួយនេះណាស់ព្រោះវាមិន​ត្រឹមតែ​ប៉ះពាល់ដល់សិទ្ធិបុគ្គលទេ វាប៉ះពាល់ដល់ប្រយោជន៍រួម និងប្រយោជន៍ជាតិដែរ ព្រោះគ្រប់​តំបន់​​ទេសចរណ៍យើង មិនមែនមានតែភ្ញៀវជាតិទេ គឺមានបរទេសផងដែរ”

ម្ចាស់ផ្ទះស្នាក់រូបនេះបន្តថា៖

“ខណៈពេលដែលមនុស្ស​ជាច្រើន ពិសេសក្រសួង ថ្នាក់ដឹកនាំខិតខំផ្សព្វ​ផ្សាយពីតំបន់ទេចរណ៍ អួតពីប្រទេសជាតិដល់​ពិភព​លោកដើម្បីទាក់ទាញទេសចរណ៍មកលេង បែរជា​ត្រូវបានមនុស្សមួយចំនួនតូចសាងរូបភាពមិនល្អទៅវិញ”

អ្នកនាងបានបញ្ជាក់ផងដែរថា ភ្ញៀវដែលនិយមទៅកម្សាន្ដនៅផ្ទះស្នាក់ខ្លួន គឺភាគច្រើនជាភ្ញៀវដែល មានចំណូលចិត្តស្ងប់ស្ងាត់ និងស្រឡាញ់ធម្មជាតិ។ ក្រៅតែពីសេវាកម្មស្នាក់នៅ ផ្ទះស្នាក់មួយនេះ​ក៏មានផ្ដល់នូវសេវាកម្មម្ហូបអាហារផងដែរ ប៉ុន្តែក្នុងនោះគឺមិនមាននូវការលក់គ្រឿងស្រវឹងនោះទេ។ រីឯបន្លែ និងសាច់ទៀតសោត គឺអ្នកនាងទិញយកពីកសិករដែលរស់នៅក្នុងតំបន់នោះស្រាប់តែម្ដង។ លើសពីនេះទៅទៀត សម្រាប់ការវេចខ្ចប់ផ្សេងៗ ផ្ទះស្នាក់ចម្ការព្រៃព្យាយាមកាត់បន្ថយនូវការប្រើ​ប្រាស់ផ្លាស្ទីក ដោយជំនួសមកវិញនូវថង់បរិស្ថាន ដបទឹកបរិស្ថាន និងកញ្រ្ចែងសម្រាប់ដាក់បន្លែ ជាដើម។ ជាចុងក្រោយ អ្នកនាង ខេង ម៉ាលី បានសំណូមពរដល់បណ្ដាអ្នកទេសចរ បើទោះជាធ្វើដំណើរកម្សាន្ដ ទៅកាន់ទីណា សូមចូលរួមថែរក្សាបរិស្ថាន ឱ្យតម្លៃគ្នា និងគោរព្ធសិទ្ធអ្នកដទៃ ដើម្បីការរស់នៅដែល មានសុខដមរម្យនារៀងៗខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ