មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

​បរទេស​៖​ ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​ ​CNA​។

​ការ​រកាំ​រកូស​ចាប់ផ្តើម​នៅក្នុង​ខែឧសភា ​បន្ទាប់ពី​ទីក្រុង​បាងកក​រឹតបន្តឹង​ការ​នាំចូល​ត្រី​ ​Sea​ ​Bass​ ​ពី​ម៉ាឡេស៊ី​ ក្រោម​ហេតុផល​ព្រួយបារម្ភ​អំពី​សំណល់​គីមី​នៅក្នុង​ត្រី​។ ​ជា​ការ​ឆ្លើយតប​ ម៉ាឡេស៊ី​អនុវត្ត​ការ​ហាមឃាត់​ការ​នាំចូល​បង្គា ​៥​ ​ប្រភេទ​ពី​ថៃ​ចាប់តាំងពី​ថ្ងៃទី​ ​១​ ​ខែមិថុនា​មក​ម្ល៉េះ​ ក្រោម​ហេតុផល​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ​។

​ផលប៉ះពាល់​កើតឡើង​ទៅលើ​ប្រទេស​ទាំង​ពីរ​ ​ដោយ​ក្រុម​អ្នកនាំចេញ​បង្គា​របស់​ថៃ​ជួបប្រទះ​នឹង​ការ​លុបចោល​ ​ឬ​ ​ពន្យារ​ពេល​កុម្ម៉ង់​ពី​ម៉ាឡេស៊ី ​ដែល​ធ្វើឱ្យ​ចំណាយ​លើ​ការ​រក្សាទុក​កើនឡើង​។ ​ប្រសិនបើ​បង្គា​ទាំងនោះ​ត្រូវ​បង្វែរ​មក​លក់​ក្នុង​ស្រុក​វិញ​ ​វា​អាច​ធ្វើឱ្យ​តម្លៃ​បង្គា​ក្នុង​ស្រុក​ចុះ​ថោក ​ដែល​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​របស់​អ្នក​ចិញ្ចឹម​។​

​ឧស្សាហកម្ម​បង្គា​របស់​ថៃ​កំពុង​ជួប​ការ​លំបាក​ស្រាប់​ទៅ​ហើយ​ ​ដោយសារ​បញ្ហា​ជំងឺ​ ​និង​ការ​ប្រែប្រួល​អាកាសធាតុ​ ​រួម​ជាមួយនឹង​ការ​កើនឡើង​នៃ​ការ​ប្រកួតប្រជែង​ពី​ប្រទេស​អាស៊ី​ដូចជា​ ​ឥណ្ឌា ​វៀតណាម​ និង​ឥណ្ឌូណេស៊ី​។​

​ផលប៉ះពាល់​លើ​ប្រទេស​ម៉ាឡេស៊ី​វិញ​ ​គឺ​អ្នកលក់​គ្រឿង​សមុទ្រ​ត្អូញត្អែរ​ថា​ ​អាជីវកម្ម​របស់​ពួកគេ​ដើរ​យឺត ​ដោយសារ​ខ្វះខាត​បង្គា​នាំចូល​ពី​ថៃ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​។ ​ដូច្នោះហើយ​ ​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ទិញ​បង្គា​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ ​ដែល​ធ្វើឱ្យ​ចំនួន​អ្នកទិញ​ក៏​ថយចុះ​តាម​នោះ​ដែរ​។

​បន្ទាប់ពី​ជំនួប​ពិភាក្សា​ទ្វេ​ភាគី​បិទ​ទ្វារ​កាលពី​ថ្ងៃព្រហស្បតិ៍​កន្លងទៅ​នេះ​ លោក​ ​អាន់​វ៉ា ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ ​អានុទីន ​ឆាន​វីរ៉ាកុល ​ថា​ ‘​ខាង​ភាគី​រដ្ឋមន្ត្រី​ចង់ឱ្យ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​) ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​មួយ​ខែ​ ​ប៉ុន្តែ​យើង​បាន​ព្រមព្រៀង​គ្នា​ឱ្យ​វា​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ត្រឹមតែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​។​’

​ទន្ទឹមនឹង​នេះ​ លោក​ ​អានុទីន ​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ​នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នេះ​ ​លើកឡើង​ថា​ ​ភាគី​ទាំង​ពីរ​បាន​ស្វាគមន៍​ចំពោះ​លទ្ធផល​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​កសិកម្ម​នៃ​ប្រទេស​ទាំង​ពីរ​នា​ពេល​កន្លងមក​ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ​ ​មេដឹកនាំ​ទាំង​ពីរ​បាន​អញ្ជើញ​ជា​អធិបតី​ ​និង​ជា​សាក្សី​ក្នុង​ពិធី​ផ្លាស់ប្តូរ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​) ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​និង​សន្តិសុខ​ស្បៀង​ម៉ាឡេស៊ី ​លោក​ ​Datuk​ ​Seri​ ​Mohamed​ ​Sabu​ ​និង​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​និង​សហករណ៍​ថៃ​ លោក​ ​Suriya​ ​Jungrungreangkit​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​កសិកម្ម​ ​និង​សន្តិសុខ​ស្បៀង​ម៉ាឡេស៊ី ​បាន​ឱ្យដឹង​ថា​ ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​) ​នេះ​ផ្តល់​នូវ​ក្របខណ្ឌ​គ្រប់​ជ្រុងជ្រោយ​ដែល​គ្របដណ្តប់​លើ​ផ្នែក​ជាច្រើន​រួមមាន​ ​ដំណាំ​,​ ប​សុសត្វ​, ​ជល​ផល​, ​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​ ​និង​ការ​ទីផ្សារ​ផលិតផល​កសិកម្ម​, ​ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​ ​(​R​&​D​)​, ​ការ​កសាង​សមត្ថភាព​, ​និង​ វិធានការ​អនាម័យ​ជាដើម​។

​លើស​ពី​នេះ​ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​បញ្ជាក់​ថា​ ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​លើ​ការ​បង្កើន​ការ​តភ្ជាប់​ឆ្លងកាត់​ព្រំដែន​ ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​ការ​កែលម្អ​វិធានការ​កាត់បន្ថយ​ទឹក​ជំនន់​។

​នៅ​ថ្ងៃសុក្រ​នេះ​ ​មេដឹកនាំ​ទាំង​ពីរ​ចូលរួម​ជា​អធិបតី​បើក​សម្ពោធ​ផ្លូវ​តភ្ជាប់​រវាង​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​គោក​ ​Bukit​ ​Kayu​ ​Hitam​ ​របស់​ម៉ាឡេស៊ី ​និង​ ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​គោក​ ​CIQ​ ​Sadao​ ​របស់​ថៃ ​ជាមួយនឹង​ការ​ប្តេជ្ញា​ជំរុញ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ព្រំដែន​ ​និង​ ​បង្កើត​ក្រុមការងារ​រួម​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ឆ្លង​ដែន​។​ ក្រៅពី​នេះ​ ​ម៉ាឡេស៊ី ​និង​ ​ថៃ​បង្កើន​កិច្ចសហការ​តាមដាន​កម្រិត​ទឹក​ និង​ការពារ​ទឹក​ជំនន់​នៅ​អាង​ទន្លេ​កូឡុក​ផងដែរ​។​

​លោក​ ​អាន់​វ៉ា ​សង្កត់ធ្ងន់​ថា​ ​ទាំង​ម៉ាឡេស៊ី​ និង​ថៃ​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ចំនួន​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧​ ​ខណៈ​ដែល​លោក​ ​អានុទីន ​បាន​បង្ហាញ​ជំនឿចិត្ត​យ៉ាង​មុតមាំ​ថា​ ​គោលដៅ​ពាណិជ្ជកម្ម​នេះ​នឹង​អាច​សម្រេចបាន​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ប្រទេស​ទាំង​ពីរ​ប្តេជ្ញា​ជំរុញ​ការ​អនុវត្ត​គម្រោង​តភ្ជាប់​ផ្សេង​ៗ​ដូចជា​ ​បណ្តាញ​អគ្គិសនី​អាស៊ាន​ ​និង​ ការ​បង្កើន​ការ​តភ្ជាប់​តាម​បណ្តោយ​ព្រំដែន​ ​Rantau​ ​Panjang​-​Sungai​ ​Golok​។​

​លោក​ ​អាន់​វ៉ា ​បង្ហើប​ដែរ​ថា​ ​លោក​ ​អានុទីន ​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​តួនាទី​យ៉ាង​សកម្ម​របស់​ម៉ាឡេស៊ី​ក្នុង​ការ​សម្របសម្រួល​កិច្ចសន្ទនា​ ​និង​កិច្ចខិតខំប្រឹងប្រែង​ស្វែងរក​សន្តិភាព​នៅក្នុង​តំបន់​អាស៊ាន​ ​រួមទាំង​ការ​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ថៃ​ និង​កម្ពុជា​ផងដែរ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *