ការច្នៃប្រតិដ្ឋ ៖ ពីសំណល់ស្នែងសត្វដែលគរចោលនៅទីសត្តឃាត ក្លាយជាវត្ថុលម្អ និងសម្ភារៈប្រើប្រាស់ដែលមានតម្លៃ

ពីកាកសំណល់គរទុកចោលនៅទីសត្តឃាត ដែលមានប្រឡាក់ខ្លាញ់ ឈាម និងមានក្លិនស្អុយ ស្នែងគោ ស្នែងក្របី និងផ្នែកដែលរឹងដូចជាឆ្អឹង និងក្រចក ដែលចាត់ទុកជាសំណល់នោះ ត្រូវបានគេយកមកលាងសម្អាតកែច្នៃ ផលិតជាសម្ភារៈប្រើប្រាស់ ក៏ដូចជាវត្ថុតាំងលម្អយ៉ាងស្រស់ស្អាត និងត្រូវបានដាក់លក់នៅលើទីផ្សារក្នុងតម្លៃថ្លៃគួរសម បើប្រៀបទៅនឹងវត្ថុ ក៏ដូចជាសម្ភារៈផ្សេងៗដែលផលិតចេញពីជ័រប្លាស្ទិក។

សុមនា ជាឈ្មោះសិប្បកម្ម កែច្នៃ និងផលិតសម្ភារៈប្រើប្រាស់ ក៏ដូចជាវត្ថុលម្អដ៏ស្រស់ស្អាត ច្នៃចេញពីស្នែងសត្វក្នុងស្រុកមួយ ដែលត្រូវបានបង្កើតឡើង និងដំណើរការនៅលើទីផ្សារអស់រយៈពេលជាង២០ឆ្នាំមកហើយ។

បើតាមអ្នកស្រី គួន ចិន្ដា ជាម្ចាស់សិប្បកម្មខាងលើបានប្រាប់ឱ្យដឹងថា​៖

«សម្រាប់អាជីវកម្មនេះ យើងយកសំណល់ស្នែងគោ ក្របី មកកែច្នៃឱ្យមានសោភ័ណភាព និងទាក់ទាញ សម្រាប់ដាក់លក់ ហើយវាក៏ជាសកម្មភាពមួយចូលរួមជួយដល់បរិស្ថានផងដែរ។ សិប្បកម្មមួយនេះ គឺផ្ដោតលើការកែច្នៃ ព្រោះបើយើងមិនច្នៃទេ តើកាកសំណល់ដែលសល់ពីការយកសាច់ទាំងនេះត្រូវយកទៅណា? ដូច្នេះ ទើបយើងចង់កែច្នៃវាទៅជារបស់ប្រើប្រាស់ ដែលស្រស់ស្អាត និងអាចបង្កើតការងារជួយដល់ពលរដ្ឋមួយចំនួននៅក្នុងសហគមន៍ផង ជួយដល់បរិស្ថានផង»។

ជាការកត់សម្គាល់ ផលិតផល ក៏ដូចជាសម្ភារៈប្រើប្រាស់ផ្សេងៗដែលច្នៃចេញពីសំណល់ស្នែងសត្វទាំងនេះ រួមមានដូចជា គ្រឿងអលង្ការ ក្រវិល ខ្សែក ជញ្ចៀន កងដៃ ជាដើម។ ដោយឡែក ចំពោះសម្ភារៈប្រើប្រាស់វិញ មានដូចជា ក្រាស់សិតសក់ ស្នៀតសក់ សេនកោសខ្យល់ សេនម៉ាស្សាមុខ ប្រដាប់ស៊កស្បែកជើង ដងវែនតា និងគ្រឿងតាំងលម្អក្នុងផ្ទះផងដែរ ដូចជា ស្នែងគោធំៗ ដែលមានរូបរាងស្អាត ភ្លឺ រលោង ដែលភាគច្រើនគេនិយមដាក់តាំងបន្ទប់ទទួលភ្ញៀវ ឬនៅកន្លែងធ្វើការផងដែរ។   

អ្នកស្រី គួន ចិន្ដា បានបន្តថា ៖

«ផលិតផលរបស់យើងមានតម្លៃចាប់ពី ៣ដុល្លារ រហូតដល់ ៣០០ដុល្លារ អាស្រ័យតាមប្រភេទ និងទំហំផលិតផល ដោយអតិថិជនភាគច្រើនជាជនជាតិបរទេស ដែលជាទេសចរ ហើយក្រៅពីនេះ ក៏មានអតិថិជនក្នុងស្រុកផងដែរ ខណៈដែលការ់លក់របស់យើងត្រូវបានចែកចាយយ៉ាងទូលាយនៅក្នុងស្រុក ជាពិសេសតាមបណ្តាខេត្ត និងតំបន់ទេសចរណ៍ រួមមានដូចជានៅម្ដុំសារមន្ទីរបឹងជើងឯក(រាជធានីភ្នំពេញ) និងនៅខេត្តសៀមរាប ហើយចំពោះចំណូលដែលទទួលបានពីការលក់គិតជាមធ្យមចន្លោះពី ១៥០០ ទៅ ១៨០០ដុល្លារក្នុងមួយខែ»។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការកែច្នៃ ក៏ដូចជាការផលិតជាសម្ភារៈប្រើប្រាស់ និងវត្ថុតាំងលម្អពីស្នែងគោ ក្របី នេះ គឺធ្វើឡើងតាមភាពជាក់ស្ដែងនៃសណ្ឋានរបស់ស្នែង ដូចជាផ្នែកតាន់របស់ស្នែងគឺអាចផលិតជាគ្រាប់អង្កាំ ឬឆ្លាក់ជារូបព្រះ ចំណែកផ្នែកចំហៀងនៃស្នែង អាចច្នៃជាសេនម៉ាស្សាមុខ បន្តោងសោរ ចិញ្ចៀន ជាដើម ពោលគឺឱ្យតែស្នែងនោះមិនមានសត្វល្អិតគឺអាចច្នៃបានឱ្យអស់ពីលទ្ធភាព ខណៈដែលកម្ទេចកម្ទីដែលសល់ពីការកែច្នៃ គេក៏អាចយកទៅធ្វើជាជីផងដែរ ហើយចំពោះបរិមាណនៃចំនួនស្នែងដែលត្រូវបានយកមកកែច្នៃនេះ ក្នុងមួយខែអាចចន្លោះពី ៥០ ទៅ១០០គីឡូក្រាម ដោយទិញពីទីសត្តឃាតក្នុងតម្លៃប្រមាណ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

ចុងក្រោយ អ្នកស្រី គួន ចិន្ដា ក៏បានថ្លែងអំណរគុណដល់រាល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផលស្នែងរបស់សិប្បកម្ម សុមនា និងសូមអំពាវនាវឱ្យបងប្អូនប្រជាជនក្នុងស្រុកបន្តគាំទ្រផលិតផលស្នែងបន្ថែមទៀតក្នុងនាមជាប្រជាជនខ្មែរ ស្រឡាញ់ប្រជាតិខ្មែរ និងផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរក្នុងសហគមន៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ