ព្រះសីហនុ ៖ វិស័យឯកជន រួមសហការជាវិស័យរដ្ឋ តាមរយៈក្រសួងទេសចរណ៍ បានជួបពិភាក្សាគ្នាអំពីការទាញប្រភពទីផ្សារទេសចរណ៍សម្រាប់ខេត្តព្រះសីហនុ ហើយក្នុងនោះភាគីទាំងពីរបានកំណត់ថាទីផ្សារអាស៊ាន និងអឺរ៉ុបជាគោលដៅថ្មីដែលត្រូវគិតគូរមុនគេសម្រាប់គោលដៅទេសចរណ៍វ៉ាក់សាំងខេត្តព្រះសីហនុ ក្នុងដំណាក់កាលស្តារទេសចរណ៍ឡើងវិញ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍កម្ពុជាឱ្យដឹងថា ខេត្តព្រះសីហនុក៏ត្រូវគិតគូរពីការផ្សព្វផ្សាយ និងការសម្របសម្រួលនានា ដើម្បីទាញយកទេសចរណ៍តាមកប៉ាល់ឲ្យបានច្រើនផងដែរ។

នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃដើមសប្ដាហ៍នេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាហៅកាត់ថា CATA បានលើកឡើងថា ទីផ្សារទេសចរណ៍សម្រាប់ខេត្តព្រះសីហនុក្នុងដំណាក់កាលនេះ គឺទីផ្សារអាស៊ាន ដោយមូលហេតុមានភាពងាយស្រួលបត់បែនក្នុងការធ្វើដំណើរជាមួយកម្ពុ ជា។ ក្រៅពីនេះ ក្រោយវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាបានរៀបចំនៅខេត្តព្រះសីហនុកន្លងទៅនេះ ទីផ្សារនៅអឺរ៉ុប ក៏ចាប់អារម្មណ៍ផងដែរ។

លោកជំទាវក៏ស្នើឱ្យស្ថាប័នពាក់ព័ន្ធ សិក្សាបន្ថែមធ្វើយ៉ាងណាទាក់ទាញទេសចរណ៍តាមកប៉ាល់ឲ្យបានច្រើន ព្រោះកន្លងមកទោះមានកប៉ាល់ចូលចតនៅកំពង់ផែយើងក៏ដោយ ក៏មានទេសចរតិចតួចប៉ុណ្ណោះបានឡើងលើគោកមកទស្សនាកម្ពុជា និងចំណាយពេលតិចតួចបំផុតក្នុងការទស្សនាបើធៀបនឹងប្រទេសផ្សេង។លោកជំទាវក៏បានស្នើឱ្យមានការអនុញ្ញាតទិដ្ឋាការពេលមកដល់ (Visa on arrival) សម្រាប់ទេសចរណ៍ផងដែរ ជាពិសេស ទេសចរណ៍តាមកប៉ាល់។
លោក កាទើ មហាម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានចូលរួមយោបល់ផងដែរ អំពីការរៀបចំឱ្យមានទេសចរណ៍មូស្ល៊ីមមកខេត្តព្រះសីហនុ ដោយសារតែទេសចរណ៍មូស្ល៊ីធ្វើដំណើរច្រើនលើពិភពលោក ហើយប្រទេសនៅអាស៊ានក៏មានទេសចរណ៍មូស្ល៊ីមច្រើនដែរ។ ការរៀបចំតម្រូវការចាំបាច់នានាសម្រាប់មូស្ល៊ីម ដូចជា ភោជនីយដ្ឋានហាឡាល់ សហគមន៍មូស្ល៊ីមជាដើម នឹងជួយឱ្យមានការទាក់ទាញទេសចរណ៍មូស្ល៊ីបានច្រើន។
លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានលើកឡើងថា កន្លងមក ក្រុមការងាររបស់លោកធ្លាប់បានទាក់ទងជាមួយប្រទេសជិតខាងគឺថៃ វៀតណាម និងឡាវ ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទៅវិញទៅមក តែត្រូវអាក់ខានដោយសារកូវីដ។ ដោយសារស្ថានភាពបច្ចុប្បន្នធូរស្រាលហើយ ក្រុមការងារលោកនឹងជំរុញក្រុមនេះឱ្យដំណើរការឡើងវិញ។ មិនអាចរង់ចាំឲ្យគេមកលេងប្រទេសយើងទេ តែយើងត្រូវរៀបចំកញ្ចប់ហើយទៅហៅគេមកលេង ទើបមានប្រសិទ្ធភាព។ លោក សុខ សង្វារ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជាបានក្លាយជាប្រទេសជោគជ័យលើការគ្រប់គ្រងវិបត្តិកូវីដ-១៩ និងឈានដល់ការបើកប្រទេសមុនគេនៅអាស៊ានដោយគ្មានចត្តាឡីស័ក សម្រាប់ទទួលអ្នកដំណើរជុំវិញពិភពលោក។ លោកបញ្ជាក់ថា វិស័យទេសចរណ៍ចាំបាច់ត្រូវការកិច្ចសហការរវាងរដ្ឋ និងឯកជន ទើបអាចជោគជ័យទៅបាន។ លោក សង្ឃឹមថា វិស័យឯកជននឹងបន្តគាំទ្រចូលរួមយោបល់ល្អៗបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទទួលបានជោគជ័យ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content