ក្រុមហ៊ុនរដ្ឋចិន Huawei បង្ហាញគំរូថ្មសាករថយន្តអគ្គិសនីថ្មី មានសមត្ថភាពខ្លាំងដាច់គេក្នុងបច្ចេកវិទ្យាបច្ចុប្បន្ន

បរទេស ៖ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ទើបតែបានទិញសិទ្ធិផ្តាច់មុខ ឬប៉ាតង់ ក្នុងការរចនាគំរូថ្មនៃរថយន្តអគ្គិសនីថ្មីមួយដែលមានដង់ស៊ីតេថាមពលខ្ពស់ខ្លាំងក្នុងចន្លោះពី១៨០ ទៅ ២២៥ Wh/Ib (រង្វាស់ថាមពលក្នុងមួយផោនទំងន់) ពោល គឺខ្ពស់ជាងកម្រិតថាមពលដែលថ្មរថយន្តអគ្គិសនីបច្ចុប្បន្នកំពុងដំណើរការដល់ទៅ ២ ឬ ៣ ដងឯណោះ។

យ៉ាងណាក្តី បើទោះបីជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយនេះមិនមែនជាអ្នកឯកទេស ឬផលិតរថយន្តអគ្គិសនីយីហោណាមួយដោយផ្ទាល់ក៏ដោយ ប៉ុន្តែ Huawei គឺជាអ្នកដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនីក្នុងស្រុកស្ទើរតែទាំងអស់ ជាពិសេសទៅលើបច្ចេកវិទ្យាឆ្លាតវ៉ៃរបស់រថយន្ត បូករួមទាំងការកែច្នៃប្រឌិតដ៏អស្ចារ្យនៃថាមពលថ្មផង។

តាមរយៈការគាំទ្រដ៏រឹងម៉ាំពីសំណាក់រដ្ឋាភិបាល បច្ចុប្បន្ន ក្រុមហ៊ុន Huawei បានស្ថិតនៅក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនអ្នកផលិតរថយន្តធំៗបំផុតរបស់សកលលោក ដូចជា BMW, Mercedes-Benz, Volkswagen និង​ BYD ក្នុងនាមជាអ្នកជំនាញផលិតបច្ចេកវិទ្យាដែលមានសុវត្ថិភាពបំផុត ស្រាលបំផុត និងងាយស្រួលសាកថ្មបំផុតក្នុងវិស័យរថយន្តអគ្គិសនី។

បច្ចេកវិទ្យាថ្មីនៃថ្មរថយន្តដ៏ទំនើបចុងក្រោយរបស់ Huawei មានន័យយ៉ាងណាសម្រាប់ប្រទេសចិនក្នុងវិស័យឧស្សាហកម្មផលិតរថយន្តអគ្គិសនី ?

មិនត្រឹមតែផ្ទុកថាមពលបានច្រើន និងកាន់យូរជាងគេប៉ុណ្ណោះទេ ការរចនា និងបច្ចេកវិទ្យាថ្មរថយន្តថ្មីរបស់ Huawei គឺអាចសាកម្តងបើកបរបានរហូតទៅដល់ ១៨៦៤ម៉ាល ឬត្រូវជា ២៩៩៩គីឡូម៉ែត្រ ខណៈដែលល្បឿនសាកថ្មរថយន្តចន្លោះពី ១០ ទៅ ៨០ភាគរយ គឺប្រើពេលមិនដល់ ៥នាទីនោះទេ។

យោងតាមការចេញផ្សាយរបស់ CarNewsChina បានបង្ហាញថា មានការយល់ឃើញជាច្រើនពីសំណាក់អ្នកជំនាញដោយលើកឡើងថា វាគ្រាន់តែជាទ្រីស្តីដែលបង្កើតឡើងដោយ​ Huawei ប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាក្តី ក្រុមហ៊ុនរដ្ឋមួយនេះបានសម្រេចចិត្តទិញយកសិទ្ធិផ្តាច់មុខរួចទៅហើយសម្រាប់ការរចនានេះ ហើយក៏កំពុងបង្កក្តីបារម្ភពីសំណាក់ក្រុមហ៊ុនអ្នកប្រកួតប្រជែងជាច្រើនរបស់លោកខាងលិចផងដរ ជាពិសេសចំពោះអតិថិជនដែលនិយមប្រើប្រាស់រថយន្តអគ្គិសនីរបស់ចិន។

បច្ចុប្បន្ននេះ ប្រទេសចិនកំពុងមានភាពលេចធ្លោខ្លាំងជាងគេរួចទៅហើយនៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ពិភពលោក ទាំងតម្លៃប្រកួតប្រជែង និងបច្ចេកវិទ្យាដ៏ទំនើប។ ដូច្នេះ តាមរយៈការប្តេជ្ញាចិត្តក្នុងការបង្ហាញភាពច្នៃប្រឌិតបន្ថែមទៀតនៃបច្ចេកវិទ្យាថ្មរបស់ Huawei មួយនេះ នឹងអាចធ្វើឲ្យចិនកាន់តែមានលទ្ធភាពខ្ពស់ក្នុងការក្តោបក្តាប់ទីផ្សាររថយន្តអគ្គិសនីបានកាន់តែរឺងម៉ាំជាងពេលណាទាំងអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *