ទំនួលខុសត្រូវរបស់អតិថិជនក្នុងការសងត្រឡប់ គឺមានវិសាលភាពធំធេងដល់សេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ ក្រោយពេលសម្រេចចិត្តខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ ឬហិរញ្ញវត្ថុ ណាមួយត្រូវដឹងយ៉ាងប្រាកដថា កាតព្វកិច្ចចម្បងរបស់អតិថិជនដែលជាអ្នកប្រើកម្ចី គឺត្រូវមានវិន័យឥណទានដោយត្រូវបង់សងត្រឡប់ទៅ​វិញឱ្យ​បានទៀងទាត់ និងត្រឹមត្រូវស្របតាម​កាលបរិច្ឆេទនៃតារាងបង់សងប្រាក់ ដែលស្របតាមលក្ខខណ្ឌ​នានានៃកិច្ចសន្យាខ្ចីប្រាក់ដែលបានកំណត់។

យោងតាមឯកសារជំនួយស្មារតីរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អ្នកខ្ចីត្រូវមានទំនួលខុសត្រូវសំខាន់ៗដូចជា៖ ត្រូវមានវិន័យឥណទាន ត្រូវធានាថា ព័ត៌មានដែលផ្តល់ឱ្យគ្រឹះស្ថានពិតប្រាកដ មិនក្លែងបន្លំ ស្វែងយល់ឱ្យបានច្បាស់អំពីខចែង និងលក្ខខណ្ឌនានាដែលបានចែង​នៅក្នុងកិច្ច​សន្យា​ឥណទាន។ អតិថិជនត្រូវតែចូលរួមដោះស្រាយនូវបញ្ហាកម្ចីជាមួយអ្នកផ្តល់សេវាកម្ចីជានិច្ច ដើម្បី​ស្វែង​រកដំបូន្មាន និងការប្រឹក្សាពីបុគ្គលិកដែលពាក់ព័ន្ធរបស់គ្រឹះស្ថានក្នុងករណីដែលអតិថិជនជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ។ ចំណុចសំខាន់មួយទៀតគឺអតិថិជនត្រូវចៀសវាងសកម្មភាព​ដែលអាចបណ្តាលឱ្យខ្លួនឯងជួបប្រទះនូវបំណុលច្រើនលើសលប់ ដែលបណ្តាលមក​ការខ្ចីប្រាក់ពីមួយកន្លែងយកទៅសងមួយ​កន្លែងទៀត។

តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលអតិថិជនមិនបានសងត្រឡប់ទៅកាន់គ្រឹះស្ថានផ្ដល់​កម្ចីវិញ?

ការដែលអតិថិជនមិនសងប្រាក់ត្រឡប់ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ គឺមិនត្រឹមតែធ្វើឱ្យខូចប្រវត្តិឥណទានផ្ទាល់ខ្លួន និងបង្កផលលំបាកដល់ស្ថាប័នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវានឹងជះឥទ្ធិពលទៅដល់សេដ្ឋកិច្ចជាតិទាំងមូលប្រសិនបើអតិថិជនដែលជាអ្នកប្រើកម្ចីកាន់តែច្រើនាក់មិនអនុវត្តតាមកិច្ចសន្យាសងត្រឡប់។

នៅក្នុងតារាងតុល្យការ (Balance Sheet) ប្រាក់កម្ចី គឺជាទ្រព្យសកម្ម ហើយប្រាក់កម្ចីដែលមិនសងនោះ នឹងប្រែក្លាយពីទ្រព្យសកម្មទៅជាការបាត់បង់។ គ្រឹះស្ថាននឹងត្រូវលុបចោលកម្ចី ដោយលុបដើមទុន​របស់​ខ្លួន (ប្រាក់ដែលខ្លួនប្រើដើម្បីប្រតិបត្តិការ)។ ការណ៍នេះ នឹងនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រងផលប៉ះពាល់ ដូចជា៖​ ត្រូវកាត់បន្ថយប្រាក់​ចំណេញ បង្កើនការ​ចំណាយលើដំណើរការផ្លូវច្បាប់ បាត់បង់ដើមទុនដែលនឹងធ្វើឱ្យ​មូលដ្ឋាន​ហិរញ្ញវត្ថុ​របស់គ្រឹះស្ថានចុះខ្សោយ មានបញ្ហាសាច់ប្រាក់ និងអាចឈានទៅដល់ការក្ស័យធន ដោយសារគ្រឹះស្ថានមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនដែលមានដូចជា បំណុល (ប្រាក់បញ្ញើ​របស់អតិថិជន បំណុលពីគ្រឹះស្ថានដទៃជាដើម)។

នៅពេលដែលគ្រឹះស្ថានមួយជួបប្រទះនូវបញ្ហាទាំងនេះ វាអាចរីករាលដាលទៅ​កាន់គ្រឹះស្ថាន​ដទៃទៀត ព្រមទាំងហុចផលបន្តទៅដល់វិស័យធនាគារ​ និងហិរញ្ញវត្ថុទាំងមូលតែម្ដង ហើយកាលណាបញ្ហានេះរាលដាលដល់វិស័យទាំងមូល វាក៏នឹងនាំមកនូវបញ្ហាផ្សេងៗទៀតដូចជា៖ ធ្វើឱ្យ​អតិថិជនបាត់បង់ទំនុកចិត្ត និងសម្រុកដកប្រាក់ពីគ្រឹះស្ថាន ដែលនាំឱ្យគ្រឹះស្ថាន​មិនមាន​ទុនគ្រប់គ្រាន់ដើម្បីដំណើរការ។ នៅពេលឃើញគ្រឹះស្ថានមួយមានបញ្ហាដើមទុន ប្រភពកម្ចី​ដែលជា​ធនាគារក្រៅស្រុកនឹងឈានដល់ការបង្កកប្រាក់កម្ចី រីឯគ្រឹះស្ថានផ្សេងទៀតក្នុងស្រុក​ដែល​មិនទាន់​មានបញ្ហាក៏ចាប់ផ្ដើមរឹតបន្តឹងស្តង់ដារប្រាក់កម្ចីដើម្បីការពារខ្លួន។ ការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរនៃលទ្ធភាពទទួលបានឥណទាននេះត្រូវបានគេហៅថាវិបត្តិឥណទាន ដោយ​ហេតុថា នៅពេលនោះម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់យល់ថាវាលំបាកខ្លាំង ឬមិនអាចទទួល​បាន​ប្រាក់កម្ចី ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច។ យ៉ាងណាក៏ដោយ គេក៏អាចបង្កានូវបញ្ហាទាំងនេះបាន ប្រសិនបើអតិថិជនបានយល់ដឹងច្បាស់ពីកាតព្វកិច្ចរបស់ខ្លួន និងអនុវត្តបានខ្ជាប់ខ្ជួន។

គួររំលឹកថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានកំណើន ៧% ឬប្រមាណជាង ៩៧ប៊ីលានដុល្លារអាម៉េរិក។ ក្នុងនោះ ឥណទាន​អតិថិជន​កើនឡើង ៤,៥% ដល់ជាង ៦២ប៊ី លានដុល្លារអាម៉េរិក។ រីឯប្រាក់បញ្ញើអតិថិជនមានកំណើនជាង ១៤% ដល់ប្រមាណជាង ៦១,៤ប៊ីលាន ដុល្លារអាម៉េរិក និងដើមទុនមានកំណើន ៥,៥% ដល់ ១០,៤ប៊ីលានដុល្លារអាម៉េរិក បើប្រៀបធៀបទៅនឹងដំណាច់​ឆមាសទី១ ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីលោក ឌិត សុចល តំណាងសមាគមធនាគារនៅ​កម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *