ភ្នំពេញ ៖ នៅក្នុងការចាប់ផ្ដើមអាជីវកម្មអ្វីមួយ ម្ចាស់អាជីវកម្មចាំទាមទារឱ្យមានការយកចិត្តទុកដាក់លើកត្តាជាច្រើន ដោយក្នុងនោះត្រូវរកឲ្យឃើញនូវចំណុចពិសេសនៃផលិតផលរបស់ខ្លួន និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដែលដៃគូប្រកួតប្រជែងនៅមិនទាន់មាន ព្រោះវាអាចជាឱកាសមួយដ៏ល្អដែលអាចក្ដាប់យកបានចំណែកទីផ្សារឈានមុខ ដើម្បីអាចអភិវឌ្ឍអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

លោក លឹម សង្វារ នាយកប្រតិបត្តិក្រុមហ៊ុន ARROWDOT ដែលជាអាជីវកម្មផ្តោតលើបច្ចេកវិទ្យា និងប្រព័ន្ធស្វ័យប្រវត្តិ បានមានប្រសាសន៍នៅក្នុងកម្មវិធី Khmer Insider ថា សម្រាប់អ្នកចង់ចាប់ផ្ដើមអាជីវកម្មថ្មី គួរគិតពីភាពល្អឯករបស់អាជីវកម្មនោះ ដោយរកនូវផលិតផលណាដែលថ្មី និងអាចសម្រួលដល់ការរស់នៅរបស់ប្រជាជនដែលជាអតិថិជន។

លោកបញ្ជាក់ថា ៖
“សម្រាប់លោកអ្នកដែលចង់បង្កើតនូវអាជីវកម្មផ្ទាល់ខ្លួនគួររិះរកនូវប្រភេទផលិតផល ឬក៏ប្រភេទសេវាកម្មណាដែលថ្មី ចៀសវាងផលិតផល ឬផ្តល់សេវាកម្មណាដែលមានច្រើនរួចទៅហើយនៅលើទីផ្សារ ហើយវាអាចផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដែលជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាមានអត្ថប្រយោជន៍ដល់បណ្ដាលក្រុមហ៊ុននៅក្នុងស្រុកដែលជាអតិថិជនជាដើម។ តួយ៉ាងក្រុមហ៊ុនរបស់ខ្ញុំផ្ទាល់ ដែលកំពុងផ្ដល់ជូននូវសេវាកម្មដំណោះស្រាយចំនួន២ រួមមាន ការអភិវឌ្ឍលើប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការអភិវឌ្ឍលើប្រព័ន្ធ IOT ដែលគេស្គាល់ថាជា Internet Offering។ ក្នុងនោះ គេឃើញថាប្រព័ន្ធស្វ័យប្រវត្តិកម្មមានតួនាទីយ៉ាងសំខាន់ក្នុងការជួយពន្លឿនចង្វាក់ផលិតកម្មនៅក្នុងបណ្ដាឧស្សាហកម្មរោងចក្រ និងសហគ្រាសផ្សេងៗ“
លោកបន្ថែមថា លក្ខណៈអាទិភាពនៃអាជីវកម្មរបស់លោកគឺគេអាចផ្គត់ផ្គង់នូវសេវាកម្មដែលអាចប្រើប្រាស់នូវធនធានក្នុងស្រុកផ្ទាល់ ហើយមានលទ្ធភាពផ្ដល់សេវាកម្មទាន់ពេលវេលាក៏ដូចជាចំណេញថវិកា ដោយគេអាចផ្ដល់ជូននូវតម្លៃសមរម្យជាងបើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនដែលផ្ដល់សេវាកម្មពីខាងក្រៅស្រុកដែលទាមទារឱ្យយើងបន្ថែមតម្លៃលើការនាំចូល ជាពិសេស ចំពោះការចំណាយលើការធ្វើដំណើរក៏ដូចជាតម្លៃកម្លាំងពលកម្មក៏មានកម្រិតខ្ពស់ជាងសេវាកម្មក្នុងស្រុក។

ស្រដៀងគ្នានេះ លោក អ៊ុន សីហា ជាសហគ្រិននៃទីក្រុងបណ្ដុះបន្លែ ដែលជាសគ្រាសថ្មីមួយធ្វើការដាំដុះបន្លែច្រើនប្រភេទ ដោយចំណាយពេលតិចក្នុងការដាំដុះ និងមានប្រយោជន៍ចំពោះសុខភាពចំពោះអ្នកបរិភោគ បានរៀបរាប់ដែរថា លោកបានចាប់ផ្ដើមអាជីវកម្មនេះឡើងដោយសារតែលោកមើលឃើញថា នៅលើទីផ្សារគឺនៅមានកង្វះខាតនៅឡើយ ហើយចេញពីចំណង់ចំណូលចិត្តខាងផ្នែកដាំដុះ ដែលជំរុញឱ្យលោកស្វែងរកអ្វីដែលថ្មីប្លែក គឺប្រភេទបន្លែបណ្ដុះនេះតែម្ដង។
លោកបញ្ជាក់ថា ៖a
“យើងមានជំនាញទាក់ទងនឹងកសិកម្ម ហើយយើងគិតថា យើងស្វែងរកបន្លែណាដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព។ ខ្ញុំរៀនជំនាញទាក់ទងនឹងក្សេត្រសាស្រ្ត យើងគិតថា យើងចង់ស្វែងរកប្រភេទអាជីវកម្មមួយដែលថ្មី ខ្ញុំក៏ចាប់ផ្ដើមបង្កើតទីក្រុងបណ្ដុះឡើងតែម្ដង”

លោកបានបញ្ជាក់ឲ្យដឹងថា ត្បិតវាជាប្រភេទបន្លែថ្មី និងជួបប្រទះផលលំបាកច្រើនក្នុងការដាំដុះ និងថែទាំ ប៉ុន្តែលោកនៅតែមានគំនិតសុទិដ្ឋិនិយមថា ប្រជាជនខ្មែរនឹងនិយគាំទ្រប្រភេទបន្លែនេះខ្លាំង ហើយ៥ឆ្នាំទៅមុខទៀត លោកនឹងធ្វើយ៉ាងណាឱ្យអតិថិជនបានស្គាល់ប្រភេទបន្លែនេះកាន់តែច្បាស់ និងដឹងពីគុណតម្លៃនៃអត្ថប្រយោជន៍បន្លែទាំងនេះហើយធ្វើយ៉ាងណាឱ្យទីក្រុងបណ្ដុះបន្លែអាចផ្គត់ផ្គង់តម្រូវការអតិថិជនបានពេញមួយឆ្នាំ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content