រដ្ឋាភិបាលនៃប្រទេសស្វីសបានពិភាក្សា និងគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥២លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់មេគង្គស្វីសរយៈពេល ៤ឆ្នាំ (២០២២-២០២៥) ឬស្មើនឹងប្រមាណ ១៣លានដុល្លារក្នុងមួយឆ្នាំ។
យោងតាមប្រពន្ធ័ទិន្នន័យ ODA ហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជាចន្លោះពីឆ្នាំ២០០២-២០២០ ភាគីស្វីសបានផ្ដល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ១៤២លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា។ ដោយឡែកតាមរយៈកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គឆ្នាំ២០២២-២០២៥ ភាគីស្វីសគ្រោងនឹងផ្ដល់ហិរញ្ញប្បទានឥតសំណង មានចំនួនសរុបប្រមាណ១៣៣ លានហ្វ្រង់ស្វីស ឬប្រមាណជា១៤៨ លានដុល្លារអាមេរិក ដោយបែងចែកជា២កម្រិតគឺ សម្រាប់ប្រទេសកម្ពុជា, ឡាវ និងសម្រាប់តំបន់។
ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CRDB / CDC) បានវាយតម្លៃចំពោះវឌ្ឍនភាពដែលសម្រេចបាននាពេលកន្លងមកនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានឯកភាពជាគោលការណ៍កំណត់យកវិស័យអាទិភាពចំនួន៣ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់រយៈពេល៤ ឆ្នាំទៅមុខ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។

វិស័យទាំង៣ ដែលត្រូវបានផ្តោតសំខាន់ និងចាត់ទុកជាអាទិភាពរួមមាន ទី១- វិស័យអភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋ រួមមានគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា លើកកម្ពស់សេវាសាធារណៈ ផែនការអនុវត្តគណនេយ្យភាពសង្គម ការទទួលបានព័ត៌មាន និងការចូលរួមរបស់យុវជន។ ទី២- ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបបរិយាប័នរួមមាន ការគាំទ្រដល់ការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការងារសមរម្យសម្រាប់យុវជន និង ទី៣- ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ រួមមានការគាំទ្រដល់ខ្សែចង្វាក់តម្លៃដំណាំសាកវប្បកម្ម ការរំដោះគ្រាប់មីន និងអាវុធយុទ្ធភណ្ឌ័មិនទាន់ផ្ទុះពីដីសម្រាប់ធ្វើកសិកម្ម សហគមន៍នេសាទ និងព្រៃឈើ កសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹកសម្រាប់កសិកម្ម និងការប្រើប្រាស់ឈើប្រកបដោយចីរភាព៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/05/2026
ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ពន្ធដារ បានបង្កើនការប្រមូលចំណូលពីប្រមាណជាង៧០០លានដុល្លារអាម៉េរិក ដល់ជាង ៣,៥៧ពាន់លានដុល្លារអាម៉េរិក ដោយបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង

ប្រវត្តិសាស្ត្រថ្មី ! ស៊ុយអែតបញ្ជាទិញនាវាចម្បាំងធុនធំពីបារាំងក្នុងទំហំទឹកប្រាក់ ៤.២ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/05/2026
រដ្ឋាភិបាលស៊ុយអែត បានសម្រេចបញ្ជាទិញនាវាចម្បាំងធុនធំ (Frigate) ប្រភេទ FDI (Frégate de Défense et d’Intervention) ចំនួន ៤ គ្រឿង ពីក្រុមហ៊ុនបារាំងក្នុងតម្លៃសរុបប្រមាណជា ៤.២ ពាន់លានដុល្លារអាម៉េរិក

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2026
ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2026
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត
លើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម – សហគ្រិនខ្មែរ និងផ្សារអុីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/05/2026
លើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម - សហគ្រិនខ្មែរ និងផ្សារអុីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content