ស្វែងយល់ពីស្ថានភាពបំណុលសាធារណៈកម្ពុជា ត្រឹមដំណាច់ឆ្នាំ២០២៤

ភ្នំពេញ ៖ ដោយគិតទាំងបំណុលមរតក, ត្រឹមដំណាច់ឆ្នាំ២០២៤ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបមានចំនួន ១២,០៣ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ៖ ៩៩% ត្រូវនឹងប្រមាណ ១១,៩២ ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦២% និងក្របខ័ណ្ឌ ពហុភាគីប្រមាណ ៣៨%) និង ១% ត្រូវនឹងប្រមាណ ១១៥ លានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនេះរួមមាន៖ ៤៩% ជា ដុល្លារអាម៉េរិក, ១៨% ជាអេសដេអ៊ែ, ១០% ជាយេនជប៉ុន, ១០% ជាយ័នចិន, ៨% ជាអឺរ៉ូ, និង ៥% ទៀត ជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។

ការចុះកិច្ចព្រមព្រៀងឥណទាន

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូ អភិវឌ្ឍនានាសរុបមានចំនួន ៧៦៣,៨៣ លានដុល្លារអាម៉េរិក សមមូលនឹង ៥៨២,៧៧ លានអេសដេអ៊ែ។ ជារួម នៅក្នុងឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបមានចំនួន ១ ៧៩៥,៨៤ លាន ដុល្លារអាម៉េរិក សមមូលនឹង ១ ៣៧០,១៦ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៨១% នៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែ) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី ៣៩% និង ក្របខ័ណ្ឌពហុភាគី ៦១%។ បើធៀបនឹងឆ្នាំ២០២៣ ការចុះ កិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងឆ្នាំ២០២៤ នេះ មានការកើនឡើងប្រមាណ ២%។ ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិត សម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៥%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះគឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់ រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈ ពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

ការបោះផ្សាយលក់មូលបត្ររដ្ឋ

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបមានចំនួន ១៦ ប៊ីលាន រៀល ត្រូវនឹងប្រមាណ ៣,៩៨ លានដុល្លារអាម៉េរិក។ ជារួម, នៅក្នុងឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានបោះ ផ្សាយលក់មូលបត្ររដ្ឋ សរុបមានចំនួន ៣០១,៣០ ប៊ីលានរៀល សមមូលនឹង ៧៤,៨៦ លានដុល្លារអាម៉េរិក ត្រូវនឹងប្រមាណ ៦៨% នៃទំហំសរុបដែលច្បាប់អនុញ្ញាត (៤៤០ ប៊ីលាន រៀល) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈសំដៅ លើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។

ការដកសាច់ប្រាក់

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដក សាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀង កន្លងមក សរុបមានចំនួន ៦៦៨,៦៩ លានដុល្លារអាម៉េរិក។ ជារួម, នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់សរុប មានចំនួន ១,៥១ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ៖ ក្របខ័ណ្ឌ ទ្វេភាគី មានប្រមាណ ៤៩% និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៥១%។ សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែង ទៅលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ៦៧% និងវិស័យអាទិភាពចំពោះមុខ ផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ៣៣%។ ដោយឡែក, បើធៀបនឹងឆ្នាំ២០២៣ ការដកសាច់ប្រាក់ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ នេះ មានការថយចុះប្រមាណ ១%។

ការទូទាត់សេវាបំណុល

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះដូចគ្នា រាជរដ្ឋាភិបាលបាន ទូទាត់សេវាបំណុលសរុបមានចំនួន ៩១,៩៩ លានដុល្លារ អាម៉េរិក។ ជារួម, នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានទូទាត់ សេវាបំណុល សរុបមានចំនួន ៥៥៨,៧៧ លានដុល្លារអាម៉េរិក រួមមាន៖ ១) ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួនប្រមាណ ៥៤២,៧៩ លានដុល្លារអាម៉េរិក ក្នុងនោះ៖ ប្រាក់ ដើម ៤១៩,១៤ លានដុល្លារអាម៉េរិកនិង ការប្រាក់និងកម្រៃ ផ្សេងៗ ១២៣,៦៥ លានដុល្លារអាម៉េរិក, និង ២) ក្របខ័ណ្ឌ បំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ១៥,៩៨ លានដុល្លារអាម៉េរិក ក្នុងនោះ៖ ប្រាក់ដើម ១២,៧២ លានដុល្លារ អាម៉េរិក និងការប្រាក់ ៣,២៧ លានដុល្លារអាម៉េរិក។ ដោយឡែក, បើធៀបនឹងឆ្នាំ២០២៣ ការទូទាត់សេវា បំណុលសរុបនៅក្នុងឆ្នាំ២០២៤នេះ មានកំណើនប្រមាណ ៨%។

សូចនាករបំណុលគន្លឹះ

ផ្អែកតាមលទ្ធផលបឋមនៃការវិភាគចីរភាពបំណុលតាម មូលដ្ឋានទិន្នន័យប៉ាន់ស្មានឆ្នាំ២០២៤ បង្ហាញថា ស្ថានភាព បំណុលសាធារណៈកម្ពុជា បន្តរក្សានូវ «ចីរភាព» និង «ហានិភ័យ កម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗ ទាំងអស់ សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះ អនុបាតតម្លៃ បច្ចុប្បន្ន នៃបំណុលសាធារណៈសរុបធៀបនឹង ផសស មានត្រឹម កម្រិត ១៩,៣% ធៀបនឹងអនុបាតគោល ៥៥% និងអនុបាត តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស មានត្រឹមកម្រិត ១៩% ធៀបនឹងអនុបាតគោល ៤០%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *