ញូវយ៉ក ៖ បច្ចុប្បន្ន ទីផ្សារប្រតិបត្តិការលុយឌីជីថល ឬ Cryptocurrency របស់អារ៉ាប់រួម UAE មានរហូតទៅដល់ ២៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំ និងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ក្នុងតំបន់ឈរបន្ទាប់ពីប្រទេសលីបង់មានប្រតិបត្តិការជួញដូរលុយឌីជីថលប្រមាណជា២៦ពាន់លានដុល្លារ និងតួកគីដល់ទៅ ១៣២,៤ពាន់លានដុល្លារ។ នេះបើយោងតាមតួលេខដែលត្រូវបានសិក្សាដោយ Chainalysis ចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១។

ទីផ្សារដ៏ធំបែបនេះគឺជាគោលដៅដ៏គួរឲ្យទាក់ទាញបំផុតពីសំណាក់ក្រុមអ្នកវិនិយោគរូបិយវត្ថុថ្មីមួយនេះជាក់ស្តែងកាលពីថ្ងៃដើមសប្ដាហ៍នេះ ក្រុមហ៊ុនយក្សរបស់អាមេរិកមួយដែលមានឈ្មោះថា Kraken មានជំនាញខាងជូញដូរអចលនទ្រព្យជាងមួយទសវត្សរ៍មកហើយនោះបានប្រកាសបើកដំណើរការការិយាល័យថ្មីមួយនៅក្នុងប្រទេសអារ៉ាប់រួម UAE សង្ឃឹមអាចចាប់យកដ៏ធំសំបើមរបស់តំបន់មជ្ឈឹមបូព៌ា។

ប្រធានចាត់ការទូទៅរបស់ Kraken ប្រចាំតំបន់អឺរ៉ុបមជ្ឈឹមបូព៌ា និងអាហ្វ្រិកលោក Dan Murphy បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតរបស់ CNBC ថា ៖
“ពួកយើងពិតជាមានអារម្មណ៍រីករាយខ្លាំងបំផុតដែលអាចរៀបចំប្រតិបត្តិការថ្មីរបស់យើងនៅទីនេះហើយវាក៏នឹងក្លាយទៅជាទីស្នាក់ការកណ្តាលប្រចាំក្នុងតំបន់ផងដែរ”
នេះមានន័យថា Kraken នឹងក្លាយទៅជាលុយឌីជីថលលើកដំបូងដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់មានសិទ្ធិក្នុងការធ្វើការដំណើរការលុយមូលនិធិនានា និងធ្វើការជួញដូរស្របច្បាប់រវាងលុយរបស់អារ៉ាប់រួមគឺ Dirhams ជាមួយនឹងលុយឌីជីថលដ៏មានប្រជាប្រិយ Bitcoin។
គួរឲ្យដឹងដែរថា Kraken បានបើកដំណើរការអាជីវកម្មរបស់ខ្លួនដំបូងតាំងតែពីឆ្នាំ២០១១ ហើយបច្ចុប្បន្នកំពុងប្រតិបត្តិការនៅតាមបណ្តាប្រទេសជាង៦០មកហើយ ហើយការបើកទីតាំងថ្មីនេះ Kraken សង្ឃឹមយ៉ាងមុតម៉ាំថានឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ពីព្រោះថាតំបន់មជ្ឈឹមបូព៌ាជាទីផ្សារដ៏រីកចម្រើនលឿនបំផុតនៃរូបិយវត្ថុបែបឌីជីថល និងបច្ចុប្បន្នកំពុងមានចំណែកទីផ្សាររហូតទៅដល់ ៧ ភាគរយនៃប្រតិបត្តិការជូញដូរលុយឌីជីថលទាំងអស់លើពិភពលោក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content