យល់ដឹងពីបច្ចេកទេសដាំតាសក់ស្រូវ ដែលអាចទទួលបានទិន្នផលល្អ និងប្រមូលផលបានច្រើនដងក្នុងមួយរដូវ 

ភ្នំពេញ ៖ ផ្អែកតាមឯកសារដែលផ្សព្វផ្សាយដោយក្រសួងកសិកម្មបានឱ្យដឹងថា ត្រសក់ស្រូវ ជាប្រភេទដំណាំមួយដែលត្រូវបានគេនិយមចូលចិត្តបរិភោគទាំងនៅពេលផ្លែខ្ចី និងផ្លែទុំ ដោយវាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រចាត់បញ្ចូលក្នុងគ្រួសារ Cucurbitaceae លំដាប់ជាក្រុម Cucumis Spp ដែលមានឈ្មោះវិទ្យាសាស្ត្រហៅថា Cucumis milo (Naudian ១៨៥៩ និង Kurz ១៨៧៧) ។ ការចូលចិត្តទទួលទានទាំងផ្លែខ្ចី និងផ្លែទុំនេះ ដោយសារតែវាមានសាធាតុចិញ្ចឹមច្រើនយ៉ាង ផ្តល់អត្ថប្រយោជន៍ដល់សរីរាង្គកាយ។ យ៉ាងណាក៏ដោយ ពេលនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករដែលជាអ្នកដាំដុះ ងាកមកស្វែងយល់ពីបច្ចេកទេសសំខាន់ៗក្នុងការដាំដុះ និងថែទាំតាសក់ស្រូវ ដែលអាចប្រមូលផលបានដល់ទៅជាង ១០តោនក្នុង ១ហិកតា។

តាសក់ស្រូវជាដំណាំឆាប់ឱ្យផល ដោយកសិករអាចប្រមូលផលជាផ្លែខ្ចីបាននៅរយៈពេល ៤៥-៥០ថ្ងៃក្រោយពេលដាំ គេអាចប្រមូលបាន ៣-៤ថ្ងៃម្ដងៗ ហើយបេះបានច្រើនដង ក្នុងវដ្តអាយុកាលរបស់វា ដោយទិន្នផលជាមធ្យមអាចបានចន្លោះពី ៨-១១តោន នៅតំបន់មាត់ទន្លេ។ ការប្រមូលផល គឺប្រើកន្ត្រៃកាត់យកផ្លែ ហើយដើម្បីរក្សាទុកបានយូរត្រូវទុកតាសក់ក្រោមម្លប់ភ្លាមបន្ទាប់ពីកាត់ហើយ ដោយឡែកការប្រមូលផលផ្លែទុំ គេត្រូវទុកឱ្យតាសក់ទុំពេញលក្ខណៈរហូតដល់វារបេះទង ដោយមានក្លិនក្រអូប និងមានរយៈពេលមិនលើសពី ៦៥-៧០ថ្ងៃក្រោយការដាំ។   

ដើម្បីដាំដុះទទួលបានផលល្អ​ កសិករត្រូវការជ្រើសរើសពូជតាសក់មួយដែលសមស្រប ដោយតាសក់ស្រូវមានច្រើនប្រភេទ មានពូជក្នុងស្រុក ពូជនាំចូល ឬពូជបង្កាត់ តែអ្នកដាំក្នុងស្រុកយើងភាគច្រើននៅតែបន្តការរក្សាពូជដោយខ្លួនឯងពីមួយរដូវទៅមួយរដូវ ដែលវាមានភាពស៊ាំទៅនឹងលក្ខខណ្ឌអាកាសធាតុច្រើនជំនាន់។ ក្នុងនោះ កសិករអាចពិនិត្យទៅលើអត្រាដំណុះរបស់ពូជតាសក់ស្រូវ ដែលអាចចាប់ពី ៨៥ភាគរយឡើងទៅជាពូជសុទ្ធ គ្មានជាប់មកនូវភ្នាក់ងារបន្តរោគ និងសត្វល្អិតចង្រៃផ្សេងៗ ហើយពូជនេះមានដំណេកគ្រាប់យូរខែជាងពូជតាសក់ផ្សេងទៀត។

ដោយសារតាសក់ស្រូវមានប្រព័ន្ធឫសរាក់ ដែលវាត្រូវការប្រភេទដីមានជីជាតិពីធម្មជាតិ ស្រទាប់ដាំដុះជ្រៅជ្រាបទឹករហ័ស ដែលជាប្រភេទដីក្រហមខ្ពង់រាប ដីភ្នំ ដីល្បាយខ្សាច់ និងដីល្បាប់មាត់ទន្លេ ស្ទឹង បឹងជាដើម។ បន្ថែមពីលើនេះ គេត្រូវរៀបចំដីឱ្យបានល្អ ដោយមានការរាស់ប្រមូលយកស្មៅ កាកសំណល់ផ្សេងៗ ភ្ជួរដីឱ្យជ្រៅ ហាលដីឱ្យស្ងួត រាស់បំបែកដីឱ្យល្អិត និងច្រើនសារ ទើបលើកជារង ដែលមានកម្ពស់ ២០-២៥សង់ទីម៉ែត្រ ទទឹងរង ១២០-១៥០សង់ទីម៉ែត្រ កៀរដីឱ្យស្មើលើរងបន្ទាប់មកកាប់ជារណ្ដៅចំកណ្ដាលជម្រៅ ១០-១៥សង់ទីម៉ែត្រ ក្នុងគម្លាត ៧០សង់ទីម៉ែត្រ។

មុននឹងដាំ កសិករត្រូវសម្អាតគ្រាប់ពូជជាមុនសិន ហើយដាក់ហាលថ្ងៃ ១-២ម៉ោង ក្រោយមកយកទៅត្រាំទឹក ៤-៥ម៉ោង រួចលាងជាមួយទឹកស្អាត ៣-៤លើក ទើបយកទៅផ្អាប់ទុកមួយយប់ដើម្បីឱ្យគ្រាប់ពូជមានការវិវត្តផ្នែកអំប្រ៊ីយ៉ុង ធ្វើឱ្យតាសក់ដុះស្មើល្អ។ ក្នុងមួយហិកតា គេប្រើពូជ ១.៨-២.២គីឡូក្រាម ដោយពេលដាំត្រូវលាយជាមួយថ្នាំការពារជំងឺផ្សិត ក្នុងបរិមាណ ២-៣ក្រាមសម្រាប់ពូជ ១គីឡូក្រាម។

ចំពោះរណ្ដៅនៅលើរងត្រូវយកដីធម្មជាតិទៅដាក់បាតរណ្ដៅ ដោយលាយជាមួយគ្រាប់ថ្នាំ Furadan បន្តិចៗ ឬយកជីផូស្វាតលាយជាមួយជីធម្មជាតិ ១០០-១៥០ក្រាម ក្នុងមួយហិកតា ហើយលុបដីឱ្យជិត និងដាំដុះតាមក្រោយ ដោយមួយរណ្ដៅដាក់ពូជ ៣-៤គ្រាប់ ហើយគ្របកម្ទិចចំបើងស្ងួតពីលើ និងស្រោចទឹកផ្សើមរណ្ដៅឱ្យសើម។

ការស្រោចស្រព តាសក់ស្រូវត្រូវការបរិមាណទឹកតាមដំណាក់កាលដូចជា រយៈពេលដាំដំបូងវាត្រូវការសំណើមមធ្យម រហូតដល់ពន្លូតទងមានស្លឹក ២-៣សន្លឹក តែនៅតំបន់សម្បូរប្រភពទឹកក្រោមដីដូចជាល្បាប់មាត់ទន្លេ គេស្រោចទឹកតែ ៣-៤ថ្ងៃប៉ុណ្ណោះក្រោយពេលដាំ។ ចំណែកពេលតាសក់ចេញផ្កា រហូតដល់ប្រមូលផល វាទាមទារនូវសំណើមច្រើនដើម្បីជំនួយដល់ការធំធាត់ ដោយគេអាចផ្ដល់ទឹក ៧-១០ថ្ងៃម្ដង ទៅតាមប្រភេទដី និងអាកាសធាតុ ក៏ដូចជាវិធីផ្ដល់ទឹកដូចជាការបាញ់ទឹកផ្សើមពីលើ ឬបញ្ចូលទឹកតាមចន្លោះជួរ។ 

ក្រៅពីនេះ ដើម្បីតាសក់លូតលាស់បានល្អ កសិករក៏ត្រូវការសម្អាតស្មៅ ជ្រួយដីឱ្យធូរ និងពូនគល់តាមក្រោយ នៅពេលតាសក់មានអាយុ ១៨-២០ថ្ងៃ ឬនៅពេលវាលូតទងបាន ៥-៦ថ្នាំង។ ចំណែកការដាក់ជី ក៏ត្រូវបែងចែកជាដំណាក់កាលផ្សេងគ្នាដែរ ដូចជានៅ ១០-១៥ថ្ងៃក្រោយដាំ ដំណាំត្រូវការជីអ៊ុយរ៉េលាយជាមួយទឹកស្រោចតាមគល់ បរិមាណ៣៥គីឡូក្រាមក្នុងមួយហិកតា លុះការបំប៉នលើកទីពីរ នៅ ១៨-២០ថ្ងៃក្រោយដាំ គេត្រូវការជី ១៥.១៥.១៥ រោយតាមគល់ ឬពូនគល់ បរិមាណ១០០-១២០គីឡូក្រាមក្នុងមួយហិកតា។

ចំណែកការបំប៉នដំណាក់កាលទី៣ គេចែកជា ២ វិធីសាស្ត្រផ្អែកទៅតាមផលិតកម្មរួមមាន ការផលិតជាបន្លែ គឺប្រមូលយកផ្លែខ្ចី ដោយប្រមូលបាន ២-៣លើកហើយ គេត្រូវយកជីអ៊ុយរ៉េទៅរោយជុំវិញគល់ ហើយស្រោចទឹក បរិមាណ ៥០-៧០គីឡូក្រាម ក្នុងមួយហិកតា ឯការយកផ្លែទុំ គេត្រូវយកជីអ៊ុយរ៉េ ៤០គីឡូក្រាមលាយជាមួយប៉ូតាស្យូម ៥០-៦០គីឡូក្រាម​ លាយបញ្ចូលគ្នា កប់ក្បែរគុម្ព ក្រោយពីតាសក់ចេញផ្កាបាន ២០-២៥ថ្ងៃ។

យ៉ាងណាមិញ តាសក់ស្រូវអាចប្រឈមនឹងជំងឺមួយចំនួនដូចជា ជំងឺរលួយកូន ជំងឺស្លឹកពណ៌ត្នោត ជំងឺផ្សិតម្សៅលើស្លឹក បាក់តេរីធ្វើឱ្យស្រពោនស្លឹក បាក់តេរីធ្វើឱ្យរលួយផ្លែ ក្រៅពីនេះក៏មានសត្វចង្រៃផ្សេងទៀតដូចជា ចៃខ្មៅ ចៃបៃតង មមាចជញ្ជក់ស្លឹក រុយស មមង់ជញ្ជក់ស្លឹក សត្វដង្កូវ ដង្កូវមូរស្លឹក ដង្កូវចោះផ្លែ រុយទិចផ្លែ និងអណ្ដើកមាស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *